តុលាការកំពូលនៅថ្ងៃទី៧ សីហា សម្រេចច្រានចោលបណ្ដឹងសាទុក្ខរបស់ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) លោក កើត សារ៉ាយ ដោយរក្សាសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល។
តុលាការកំពូលកាលពីថ្ងៃទី៣១ ខែកក្កដា បានបើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំរបស់លោក កើត សារ៉ាយ ពាក់ព័ន្ធនឹងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងមិនរាងចាលក្នុងបទមជ្ឈិម» ទាក់ទិនករណីលោក ចុះទៅជួបពលរដ្ឋរងគ្រោះដីធ្លីនៅខេត្តព្រះវិហារ ដែលរត់ពួនក្នុងព្រៃ ក្រោយពេលអាជ្ញាធរបំផ្លាញផ្ទះសម្បែង និងដេញតាមចាប់ខ្លួនពួកគាត់។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
