តុលាការ​សម្រេច​ផ្ដន្ទាទោស​អតីត​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ដាក់​ពន្ធនាគារ​​៣​ឆ្នាំ

0:00 / 0:00

អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អាំង មាលតី ត្រូវ​បាន​សាលាដំបូង​ខេត្ត​កណ្ដាល​ សម្រេច​ផ្ដន្ទាទោស​ចំនួន​ ៣​ឆ្នាំ ក្នុង​នោះ​​អនុវត្ត​ទោស ​២ឆ្នាំ និង​ព្យួរ​១ឆ្នាំ នៅ​ក្រៅ​ពន្ធនាគារ រួម​នឹង​ពិន័យ​ជា​ប្រាក់ ​៥​លាន​រៀល។

ការ​សម្រេច​របស់​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលាដំបូង​ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​១២ កុម្ភៈ នេះ ពី​​បទ​ចោទ ​​កេង​យក​ផល​ប្រយោជន៍​សាធារណៈ ពេល​កាន់​តំណែង​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ នៃ​មាត្រា​ច្បាប់ ៥៩៨ និង​មាត្រា៥៩៧ នៃ​ក្រម​ព្រហ្មទណ្ឌ។

ទោះជា​យ៉ាងណា​ក៏​ដោយ លោក អាំង មាលតី នៅ​មិន​ទាន់​បញ្ជាក់​ថា លោក​នឹង​ប្ដឹង​ទាស់​ទៅ​នឹង​ការ​សម្រេច​នោះ​យ៉ាងណា​ទេ ក្រោយ​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលាដំបូង​ខេត្ត​កណ្ដាល នៅ​ថ្ងៃ​នេះ។

លោក អាំង មាលតី ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​កណ្ដាល ដើម្បី​សាកសួរ​កាល​ថ្ងៃ​ទី​១៦ សីហា ឆ្នាំ​២០១៥ ទាក់ទង​នឹង​ការ​ដោះលែង​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ជា​ថ្នូរ​នឹង​រថយន្ត​ទំនើប​ម៉ាក​អូឌី (Audi) មួយ​គ្រឿង។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​លោក ថា កិត្យា តាម​ការ​សាកសួរ​របស់​អ្នកស្រី ខែ សុណង៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។