យុទ្ធនាការ​បំបាត់​អំពើ​និទណ្ឌភាព មាន​អ្នក​ចូលរួម​កើន​ឡើង​ជាង ២ម៉ឺន ៤ពាន់​នាក់

ដោយ ខែ សុណង
2020-10-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផ្ទាំងរូបភាពសម្រាប់យុទ្ធនាការលុបបំបាត់វប្បធម៌និទណ្ឌភាព​នៅកម្ពុជា
ផ្ទាំងរូបភាពសម្រាប់យុទ្ធនាការលុបបំបាត់វប្បធម៌និទណ្ឌភាព​នៅកម្ពុជា
Screenshot from Change.org

យុទ្ធនាការ​បញ្ចប់​អំពើ​និទណ្ឌភាព មាន​អ្នក​ចូលរួម​ចុះហត្ថលេខា​ជាង ២ម៉ឺន ៤ពាន់​នាក់ (២៤.៤៥៦) គិត​មក​ត្រឹម​យប់​ថ្ងៃ​ទី៨ ខែតុលា។

ប្រជាពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់ បាន​បន្ត​ចុះ​ហត្ថលេខា​គាំទ្រ​យុទ្ធនាការ​បញ្ចប់​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​ដល់​ជន​ល្មើស​នៅ​កម្ពុជា​នេះ ដោយ​គ្រោង​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ប្រមាណ​កន្លះ​លាន​នាក់ ដើម្បី​ដាក់​ញត្តិ​ទៅ​តុលាការ​អន្តរជាតិ​នានា ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​ក្រុម​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ដោយ​អយុត្តិធម៌ ក្រោម​របប​គ្រប់​គ្រង​របស់​លោក ហ៊ុន សែន។

ក្រុម​ការងារ​ទើប​ទទួល​បាន​អ្នក​ជំនាញ​បន្ថែម​ម្នាក់​ទៀត ដើម្បី​រៀបចំ “សៀវភៅ​ស” មក​ពី​សាកលវិទ្យាល័យ​ល្បី​មួយ​រូប​នៅ​ប្រទេស​អូស្ត្រាលី (Australia) ដែល​នឹង​ទទួល​ខុស​ត្រូវ​លើ​ការ​ចងក្រង​ឯកសារ​ព្រឹត្តិការណ៍​បោក​គ្រាប់​បែក​ចូល​ហ្វូង​បាតុករ​ដឹក​នាំ​ដោយ លោក សម រង្ស៊ី ដែល​កំពុង​តវ៉ា​ទាមទារ​រក​យុត្តិធម៌​សង្គម និង​ទាមទារ​ឱ្យ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ កាលពី​ថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ​១៩៩៧។

ទន្ទឹម​នឹង​គ្នា​ក្រុម​ការងារ​ក៏​កំពុង​ចង​ក្រង​ចងក្រង​សាច់រឿង​លោក ជា វិជ្ជា លោក​បណ្ឌិត កែម ឡី លោក ឈុត វុទ្ធី ព្រះតេជព្រះគុណ សំ ប៊ុនធឿន ករណី​សម្លាប់​អ្នកកាសែត សិល្បករ និង​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ថ្ងៃ​ទី៥-៦ កក្កដា ឆ្នាំ​១៩៩៧ ដែល​នឹង​ខិតខំ​ចងក្រង​ឯកសារ​បិទ​បញ្ចប់​នៅ​ត្រឹម​ចុង​ខែវិច្ឆិកា ឆ្នាំ២០២០

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល