តុលាការ​បង្គាប់​ប្រធាន​ប្រតិបត្តិ​បក្ស​ប្រឆាំង​ឲ្យ​បង្ហាញ​ខ្លួន​​ពាក់ព័ន្ធ​ករណី​ហិង្សា

​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ​ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ ​លោក ម៉ន ផល្លា ទៅ​បង្ហាញ​ខ្លួន​នៅ​អធិការ​ខណ្ឌ​មានជ័យ មុន​ថ្ងៃ​ទី​១៧ ខែ​កក្កដា ដើម្បី​សាកសួរ​ករណី​ហិង្សា​លើ​យុវជន​ម្នាក់ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៧។

​ដីកា​នោះ​ចេញ​ដោយ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៧។

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៧ កន្លង​ទៅ មាន​យុវជន​ម្នាក់​ដែល​អះអាង​ថា ជា​ជនរងគ្រោះ​បាន​ចោទ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ថា បាន​ព្រួត​វាយ​ធ្វើ​បាប​រូបគេ​ដែល​បាន​បើក​ម៉ូតូ​ឆ្លង​កាត់​ក្បួន​ដង្ហែ​បក្ស​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ឃុំ-​សង្កាត់​របស់​ពួកគេ។ យុវជន​ម្នាក់​នោះ​បាន​ដាក់​ពាក្យ​ប្តឹង​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ។ អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​លោក ម៉ន ផល្លា ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។