យុទ្ធនាការ​បំបាត់​អំពើ​និទ្ទណ្ឌភាព មាន​អ្នក​ចូលរួម​បាន​ជិត ៥​ម៉ឺន​នាក់ ១​ពាន់ ៤​រយ​នាក់

អ្នកចូលរួម​ យុទ្ធនាការ​បញ្ចប់​អំពើ​និទ្ទណ្ឌភាព​នៃ​គណបក្ស​សង្គ្រោះជាតិ បាន​ចុះហត្ថលេខា​គាំទ្រ​យុទ្ធនាការ​នេះ បាន ៥១.៣៨៨គិត​មក​ត្រឹម​យប់​ថ្ងៃទី៩ ខែមករា​។​

ប្រជាពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ទាំងអស់ បាន​បន្ត​ចុះហត្ថលេខា​គាំទ្រ​យុទ្ធនាការ​បញ្ចប់​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​ដល់​ជនល្មើស​នៅ​កម្ពុជា​នេះ ដោយ​គ្រោង​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ប្រមាណ​កន្លះ​លាន​នាក់ ដើម្បី​ដាក់​ញត្តិ​ទៅ​តុលាការអន្តរជាតិ​នានា ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​ក្រុម​ជនរងគ្រោះ​ ដែល​បាន​ស្លាប់​ដោយ​អយុត្តិធម៌ ក្រោម​របប​គ្រប់គ្រង​របស់​លោក ហ៊ុន សែន។

ក្រុមការងារ​នេះ​ឲ្យ​ដឹង​ថា មាន​អ្នក​ជំនាញ​ដើម្បី​រៀបចំ “​សៀវភៅ​ស​” មកពី​សា​លក​វិទ្យាល័យ​ល្បី​មួយ​រូប​នៅ​ប្រទេស​អូស្ដ្រាលី (Australia) នឹង​ទទួលខុសត្រូវ​លើ​ការ​ចងក្រង​ឯកសារ​ព្រឹត្តិការណ៍​បោក​គ្រាប់បែក​ចូល​ហ្វូង​បាតុករ​ដឹកនាំ​ដោយ លោក សម រង្ស៊ី ក្នុង​ពេល​តវ៉ា​ទាមទារ​រក​យុត្តិធម៌​សង្គម និង​ទាមទារ​ឱ្យ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ កាលពី​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​១៩៩៧

ទន្ទឹម​នឹង​គ្នា​ក្រុមការងារ​ក៏​កំពុង​ចងក្រង​ចង​សំណុំរឿង​លោក ជា វិជ្ជា លោក​បណ្ឌិត កែម ឡី លោក ឈុត វុទ្ធី ព្រះតេជព្រះគុណ សំ ប៊ុនធឿន ករណី​សម្លាប់​អ្នកកាសែត សិល្បករ និង​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ថ្ងៃ​ទី​៥-៦ កក្កដា ឆ្នាំ​១៩៩៧៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។