បទសម្ភាសន៍​ករណី​តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់​ដល់​លោក មឿន តុលា

តាំង សារ៉ាដា
2018.07.12
មឿន តុលា ប៉ា ងួនទៀង ប៊ុត ប៊ុនតិញ ៦២២ ពី​ឆ្វេង៖ លោក មឿន តុលា លោក ប៉ា ងួនទៀង និង​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ។
Photo: RFA

សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា កន្លងទៅ​បានសម្រេច​លើកលែង​ការចោទប្រកាន់​ទៅលើ​លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ឬ​ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) ក្រោយ​ពី​សកម្មជន​ឃ្លាំមើល​សិទ្ធិ​ការងារ​រូប​នេះ ត្រូវ​បាន​ប្រធាន​គណបក្ស​យុវជន​កម្ពុជា ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់អំណាច ប្ដឹង​ពី​បទ​កិបកេង​បច្ច័យ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី។

កន្លងមក​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទប្រកាន់​សកម្មជន​ការពារ​សិទ្ធិមនុស្ស​៣ រូប រួមមាន លោក មឿន តុលា ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ និង​លោក ប៉ា ងួនទៀង នាយក​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត​ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​ថា បាន​កិបកេង​បច្ច័យ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី តាម​ពាក្យ​បណ្តឹង​របស់​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា កាល​ពី​ខែ​មករា ឆ្នាំ​២០១៨។

ការ​លើកលែង​ការ​ចោទប្រកាន់​លើ​លោក មឿន តុលា ធ្វើឡើង​ក្រោយ ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ចុងខែ​មេសា បាន​ធ្វើ​អន្តរាគមន៍​ទៅ​តុលាការ​ក្រុងភ្នំពេញ ដើម្បី​ឲ្យ​មានការ​លើកលែង​ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក មឿន តុលា។

សូម​ស្ដាប់​បទសម្ភាសន៍​ជាមួយ​លោក ឃុន ថារ៉ូ អ្នក​សម្របសម្រួល​កម្មវិធី​របស់​អង្គការ CENTRAL លោក ប៉ា ងួនទៀង ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ និង​លោក ពេជ្រ ស្រស់ ជុំវិញ​ការ​អត្ថាធិប្បាយ បន្ថែម​ជុំវិញ​ការ​លើកលែង​ការចោទប្រកាន់​លើ​លោក មឿន តុលា នេះ ដូច​តទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។