ប៉ូលិស​ចាប់​ជន​សង្ស័យ​បី​នាក់​ចោទ​ពី​បទ​ឈូស​ឆាយ​យក​ដី​សម្បទាន​សង្គម​កិច្ច

ប៉ូលិស​បាន​ចាប់​ជន​សង្ស័យ​បី​នាក់ ដោយ​ចោទ​ប្រកាន់​ពី​បទ​ឈូស​ឆាយ​រំលោភ​បំពាន​យក​ដី​សម្បទាន​សង្គម​កិច្ច នៅ​ចំណុច​មួយ​ក្នុង​ភូមិ​អូរឫស្សី ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង។
ដោយ សួន សុផលមុន្នី
2012-08-24
Share

ជន​សង្ស័យ​ទាំង​បី​នាក់​នោះ ត្រូវ​គេ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ហើយ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១២។

មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​បាត់ដំបង លោក ហេង សាយហុង បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​សីហា ថា ជន​សង្ស័យ​ទាំង​បី​នាក់​នោះ​ជា​អ្នក​បើក​គ្រឿងចក្រ​ស៊ី​ឈ្នួល​ឲ្យ​មនុស្ស​ស្រី​ម្នាក់​ឈ្មោះ ឡេង គី រស់នៅ​ស្រុក​ភ្នំព្រឹក ដែល​អះអាង​ថា​ជា​ម្ចាស់​ដី​នោះ។

សមត្ថកិច្ច​មូលដ្ឋាន​ស្រុក​បវេល បាន​ចាប់​ឃាត់​ខ្លួន​ជន​ទាំង​បី​នាក់​នោះ កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា នៅ​គ្រា​ដែល​ពួក​គេ​កំពុង​ឈូស​ឆាយ​ដី​ព្រៃ ដែល​អាជ្ញាធរ​អះអាង​ថា បាន​ប៉ះពាល់​លើ​ដី​សម្បទាន​សង្គម​កិច្ច​ទុក​សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​អតីត​គ្រួសារ​កងទ័ព នៅ​ឃុំ​បឹង​ប្រាំ។

បុរស​ជា​កម្មករ​ទាំង​បី​នាក់​នោះ មាន​ឈ្មោះ ភិន សំអឿន អាយុ​៣២​ឆ្នាំ ឈ្មោះ ផល្លី គុណ អាយុ​២១​ឆ្នាំ​និង​ឈ្មោះ គុជ ស៊ត អាយុ​៤៤​ឆ្នាំ រស់នៅ​ក្នុង​ខេត្ត​បាត់ដំបង ដូច​គ្នា។ រហូត​មក​ទល់​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១២ នេះ គេ​នៅ​ពុំ​ទាន់​ដឹង​ថា តុលាការ​មាន​សេចក្ដី​សម្រេច​បែប​ណា​នោះ​ទេ ជុំវិញ​ការ​ចាប់​ខ្លួន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល