នគរបាលជាតិបានចាប់ខ្លួន និងបញ្ជូនជនសង្ស័យរូបនេះទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅនេះ ដើម្បីសាកសួរចម្លើយ និងចោទប្រកាន់ដោយព្រះរាជអាជ្ញា លោក សុខ រឿន។
ការចាប់ខ្លួនជនសង្ស័យរូបនេះ គឺក្រោយពីនគរបាលជាតិបានចុះបង្ក្រាបនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅនេះ នៅទីតាំងជួលមួយកន្លែងនៅខេត្តកំពង់ស្ពឺ។ នគរបាលជាតិបានរកឃើញសារធាតុគីមីហាមឃាត់ ដែលអាចផលិតគ្រឿងញៀន មេតុំហេ្វតាមីន (Methamphetamine) ឬអំហ្វេតាមីន (Amphetamine)។
សមត្ថកិច្ច នគរបាល បានរឹបអូសភស្តុតាងជាច្រើនសម្រាប់ផលិតគ្រឿងញៀននោះ នៅក្នុងកុងតឺន័រ (Container) នៅកំពង់ផែ ខេត្តព្រះសីហនុ កន្លងមកនេះ។ បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានឃុំខ្លួន ដើម្បីបន្តការស៊ើបអង្កេត និងផ្ដន្ទាទោស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
