ខ្មែរ​នៅ​អូស្ត្រាលី​តវ៉ា​ប្រឆាំង​លោក ហ៊ុន ម៉ាណែត និង​ទាមទារ​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី

ដោយ ជុន ច័ន្ទបុត្រ
2016.10.07
Share on WhatsApp
Share on WhatsApp
1

ពលរដ្ឋ​ខ្មែរ​រស់​នៅ​អូស្ត្រាលី​តវ៉ា​ប្រឆាំង​​វត្តមាន​លោក ហ៊ុន ម៉ាណែត នា​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chun Chanboth

2

ពលរដ្ឋ​ខ្មែរ​រស់​នៅ​អូស្ត្រាលី​តវ៉ា​ប្រឆាំង​​វត្តមាន​លោក ហ៊ុន ម៉ាណែត នា​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chun Chanboth

3

RFA/Chun Chanboth

បាតុកម្ម​ប្រឆាំង ហ៊ុន ម៉ាណែត អូស្ត្រាលី ៨៥៥

ពលរដ្ឋ​ខ្មែរ​រស់​នៅ​អូស្ត្រាលី​តវ៉ា​ប្រឆាំង​​វត្តមាន​លោក ហ៊ុន ម៉ាណែត នា​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chun Chanboth

5

ពលរដ្ឋ​ខ្មែរ​រស់​នៅ​អូស្ត្រាលី​តវ៉ា​ប្រឆាំង​​វត្តមាន​លោក ហ៊ុន ម៉ាណែត នា​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chun Chanboth

6

ពលរដ្ឋ​ខ្មែរ​រស់​នៅ​អូស្ត្រាលី​តវ៉ា​ប្រឆាំង​​វត្តមាន​លោក ហ៊ុន ម៉ាណែត នា​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chun Chanboth

7

ពលរដ្ឋ​ខ្មែរ​រស់​នៅ​អូស្ត្រាលី​តវ៉ា​ប្រឆាំង​​វត្តមាន​លោក ហ៊ុន ម៉ាណែត នា​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chun Chanboth

8

ពលរដ្ឋ​ខ្មែរ​រស់​នៅ​អូស្ត្រាលី​តវ៉ា​ប្រឆាំង​​វត្តមាន​លោក ហ៊ុន ម៉ាណែត នា​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chun Chanboth

9

ពលរដ្ឋ​ខ្មែរ​រស់​នៅ​អូស្ត្រាលី​តវ៉ា​ប្រឆាំង​​វត្តមាន​លោក ហ៊ុន ម៉ាណែត នា​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chun Chanboth

10

ពលរដ្ឋ​ខ្មែរ​រស់​នៅ​អូស្ត្រាលី​តវ៉ា​ប្រឆាំង​​វត្តមាន​លោក ហ៊ុន ម៉ាណែត នា​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chun Chanboth

11

ពលរដ្ឋ​ខ្មែរ​រស់​នៅ​អូស្ត្រាលី​តវ៉ា​ប្រឆាំង​​វត្តមាន​លោក ហ៊ុន ម៉ាណែត នា​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chun Chanboth

12

ពលរដ្ឋ​ខ្មែរ​រស់​នៅ​អូស្ត្រាលី​តវ៉ា​ប្រឆាំង​​វត្តមាន​លោក ហ៊ុន ម៉ាណែត នា​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chun Chanboth

13

ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​រស់​នៅ​អូស្ត្រាលី​តវ៉ា​ប្រឆាំង​​វត្តមាន​លោក ហ៊ុន ម៉ាណែត នា​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chun Chanboth

14

​ពលរដ្ឋ​ខ្មែរ​រស់​នៅ​អូស្ត្រាលី​តវ៉ា​ប្រឆាំង​​វត្តមាន​លោក ហ៊ុន ម៉ាណែត នា​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chun Chanboth

15

ព្រះសង្ឃ​ខ្មែរ​រស់​នៅ​អូស្ត្រាលី​តវ៉ា​ប្រឆាំង​​វត្តមាន​លោក ហ៊ុន ម៉ាណែត នា​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chun Chanboth

ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី (Australia) ប្រមាណ​ជាង​ ៥០០​នាក់ នាំគ្នា​តវ៉ា​នៅ​រាត្រី​ថ្ងៃទី​៧ ខែ​តុលា ដើម្បី​ប្រឆាំង​នឹង​វត្តមាន​កូនប្រុស​ច្បង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​កំពុង​មាន​វត្តមាន​នៅ​ទីនោះ។

ដូច​ការ​គ្រោង​ទុក សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ម៉ែលប៊ន (Melbourne) បាន​នាំគ្នា​ទៅ​តវ៉ា​ប្រឆាំង​នឹង​លោក ហ៊ុន ម៉ាណែត ទាមទារ​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ដែល​ត្រូវ​ឃាតក​បាញ់សម្លាប់​កាលពី​ខែ​កក្កដា កន្លងទៅ​និង​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន និង​សមាជិកសភា​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ពន្ធនាគារ៖ «សំឡេង​តវ៉ា»

ការ​តវ៉ា​នេះ ធ្វើឡើង​នៅ​ខាងមុខ​ភោជនីយដ្ឋាន​មួយ​ឈ្មោះថា​អាណាបេឡា (Anabella) ជាយ​ទីក្រុង​ម៉ែលប៊ន ជាទី​កន្លែង​ដែល​លោក ហ៊ុន ម៉ាណែត និង​ប្រតិភូ​របស់​លោក​កំពុង​ធ្វើ​ពិធី​ជួបជុំ​មួយ ដើម្បី​ស្វាគមន៍​សមាជិក​ថ្មី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

បាតុករ​មាន​ក្មេង​ចាស់ ​ប្រុស​ស្រី រួម​ទាំង​ព្រះ​ភិក្ខុសង្ឃ​ផង ​នាំគ្នា​ឈរ​សងខាង​ផ្លូវ​នៅមុខ​ភោជនីយដ្ឋាន​នេះ ដោយមាន​កាន់​បដា​តូច​ធំ និង​ភាគច្រើន​ពាក់​យឺត​ពណ៌​ខ្មៅ ដែល​មាន​រូបលោក​បណ្ឌិត កែម ឡី​។ ពួកគេ​ស្រែក​ទាមទារ​អោយ​រក​យុត្តិធម៌​អោយ​លោក កែម ឡី ផង ​និង​ទាមទារ​អោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ពី​តំណែង​ផង៖ «សំឡេង​បាតុករ​ស្រែក​តវ៉ា»

ព្រះ​ភិក្ខុសង្ឃ​មួយ​អង្គ​ក្នុងចំណោម​ព្រះ​ភិក្ខុសង្ឃ​ពីរ​អង្គ ដែល​បាន​មក​ចូលរួម​ក្នុង​ពិធី​បាតុកម្ម​នេះ មាន​ថេរដីកា​ថា ព្រះអង្គ​សូម​ស្នើ​អោយ​មេដឹកនាំ​ខ្មែរ​ឆាប់​ជជែក​គ្នា​ដោះស្រាយ​បញ្ហា​នយោបាយ​អោយ​មាន​ភាព​ប្រក្រតី​ឡើងវិញ៖ «ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​​មិន​ពេញ​ចិត្ត​ចំពោះ​លោក ហ៊ុន ម៉ាណែត ដែល​មក​ទស្សនកិច្ច​​នៅ​ប្រទេស​អូស្ត្រាលី នេះ ទី​១ ដោយសារ​​ពលរដ្ឋ​ទាមទារ​រក​យុត្តិធម៌​ដល់​លោក​បណ្ឌិត កែម ឡី។ អ្វី​ដែល​អាត្មា​ចង់​បាន​គឺ​ចង់​អោយ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា អាច​ដោះស្រាយ ដើម្បី​ជួយ​ជាតិត​ទៅ​មុខ​ទៀត»

តំណាងរាស្ត្រ​ដើមកំណើត​ខ្មែរ ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) លោក ហុង លីម ក៏​មាន​វត្តមាន​ក្នុង​បាតុកម្ម​នេះ​ដែរ។ លោក​មាន​ប្រតិកម្ម​តប​ទៅ​លោក ហ៊ុន ម៉ាណែត ដែល​បាន​ចោទ​លោក​ថា មាន​ស្តង់ដារ​ពីរ ដោយ​ថា​ លោក ហុង លីម ខ្លួន​ឯង ក៏បាន​ចូលរួម​ពិធីជប់លៀង​មួយ​ដែរ កាលពី​ថ្ងៃ​ទី​៣០ ខែ​​កញ្ញា កន្លង​ទៅ។

លោក ហុង លីម ថា ​ក្នុង​តួនាទី​លោក​ជា​តំណាងរាស្ត្រ លោក​​ត្រូវ​បាន​អញ្ជើញ​ទៅជា​អធិបតី​ក្នុង​ពិធី​ជប់លៀង​រៃអង្គាស​ប្រាក់​យក​ទៅ​ជួយ​អង្គការ​ជួយ​ព្យាបាល​ភ្នែក​នៅ​កម្ពុជា មាន​ឈ្មោះថា កម្ពុជា វីសិន (Cambodian Vision) មិន​មាន​ជា​ការ​រាំរែក​សប្បាយ​​កៀរគរ​រក​បក្ខពួក​ឡើយ។ ក្រៅ​ពី​រិះគន់​ចំពោះ​ការ​មក​ជប់លៀង​ប្រមូល​អ្នកគាំទ្រ​នយោបាយ ក្នុង​ខណៈ​ដែល​ពួកគាត់​កំពុង​រៀបចំ​ពី​ធី​បុណ្យ ​១០០​ថ្ងៃ អ្នក​ចូលរួម​ខ្លះ​ក៏​រិះគន់​ចំពោះ​ការ​យក​ប្រាក់​មក​ចំណាយ​ទាក់ទាញ​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ អោយ​ចូល​ដៃ​ជាមួយ​បក្ស​ខ្លួន ក្នុង​ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កំពុង​ខ្វះខាត។

ក្រុម​លោក ហ៊ុន ម៉ាណែត ដែល​មាន​គ្នា​ប្រមាណ ​៣០​នាក់ នឹង​មាន​ពិធី​ស្រដៀង​គ្នា​នេះ នៅ​ក្រុង​ដទៃ​ទៀត​នៃ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​ណូវែលហ្សេឡង់ដ៍ (New Zealand) ផង​ដែរ ហើយ​សហគមន៍​នៃ​ទី​ដែល​លោក ហ៊ុន ម៉ាណែត និង​ប្រតិភូ​បម្រុង​នឹង​ទៅ​នេះ ក៏​នឹង​ត្រៀម​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​លោក​ដែរ៕

ទស្សនា​វីដេអូ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
តុលាការ​សម្រេច​ឃុំខ្លួន​មេដឹកនាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ ក្រោយ​ចាប់ខ្លួន​ពីព្រលាន​យន្តហោះ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។