សមត្ថកិច្ច​ចុះ​​ឆែកឆេរ​ផ្ទះ​លោក ញឹក ប៊ុនឆៃ នៅ​ខណ្ឌ​ជ្រោយចង្វារ

0:00 / 0:00

សមត្ថកិច្ច​រាជធានី​ភ្នំពេញ ​ចុះ​ឆែកឆេរ​ផ្ទះ​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ នៅ​រសៀល​ថ្ងៃ​ទី៤ ខែ​សីហា ដោយ​នាំ​ខ្លួន​លោក ញឹក ប៊ុនឆៃ ទៅ​ជាមួយ​ផង។

លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​សមគំនិត​ពី​បទផលិត​គ្រឿង​ញៀន​ខុស​ច្បាប់ និង​នាំ​ចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿង​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​​ភូមិទី១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០០៧។

លោក ញឹក ប៊ុនឆៃ ធ្វើ​សន្និសីទកាសែត​​ប្រកាស​បង្កើត​គណបក្ស​ថ្មី នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។ RFA/San Sel
លោក ញឹក ប៊ុនឆៃ ធ្វើ​សន្និសីទកាសែត​​ប្រកាស​បង្កើត​គណបក្ស​ថ្មី នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។ RFA/San Sel (RFA/San Sel)

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​នេះថា ក្នុង​ករណី​ចាំបាច់ អាជ្ញាធរ​មាន​ពេល​វេលា​ចំនួន ៧២​ម៉ោង ដើម្បី​សាកសួរ​លោក ញឹក ប៊ុនឆៃ។ ទោះ​ជា​យ៉ាង​ណា លោក ខៀវ សុភ័គ អះអាង​ថា ក្រោយ​ពី​សាកសួរ​អស់​រយៈពេល​ជាង​មួយ​ថ្ងៃ​នេះ គឺ​លោក ញឹក ប៊ុនឆៃ ពិត​ជា​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿង​ញៀន ដែល​លោក​ថា នឹង​មិន​អាច​រួច​ខ្លួន​ពី​ច្បាប់​ឡើយ។

ស្ដាប់​ព័ត៌មាន​ពិស្ដារ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។