គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ទទួលស្គាល់លោក សួន រីដា ជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ មកពីគណបក្សសង្គ្រោះជាតិ ជំនួសលោក ប៉ែន សុវណ្ណ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ តុលា។
ក្នុងលិខិតពីរដាច់ដោយឡែកពីគ្នារបស់ គ.ជ.ប ចុះថ្ងៃទី១២ វិច្ឆិកា ហើយត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៦ វិច្ឆិកា បញ្ជាក់ថា គ.ជ.ប សម្រេចលុបឈ្មោះលោក ប៉ែន សុវណ្ណ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ហើយសម្រេចទទួលស្គាល់លោក សួន រីដា ជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ស្ពឺ វិញ។
លោក សួន រីដា បច្ចុប្បន្នវ័យ ៤៤ឆ្នាំ ហើយលោកក៏ជាសមាជិកគណៈកម្មាធិការនាយកនៃគណបក្សសង្គ្រោះជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
