អង្គការតស៊ូមតិផ្នែកសិទ្ធិមនុស្សអន្តរជាតិ Amnesty International អំពាវនាវឲ្យអាជ្ញាធរក្រុងភ្នំពេញទម្លាក់ចោលបទចោទលើលោក កឹម សុខា ទាំងស្រុង និងផ្តល់សិទ្ធិសេរីភាពដល់លោក កឹម សុខា ឲ្យបានពេញលេញ និងដោយគ្មានលក្ខណ្ឌ។
នាយកប្រតិបត្តិនៃអង្គការ Amnesty International លោក មីនា ភីមផ្លេ (Minar Pimple) ចាត់ទុកថា លោក កឹម សុខា នៅពេលនេះ គឺបានក្លាយទៅជាអ្នកទោស ដែលកំពុងជាប់ឃុំនៅក្នុងផ្ទះខ្លួនឯង។ លោក មីនា ភីមផ្លេ (Minar Pimple) មានប្រសាសន៍ថា បើទោះបីជាការដោះលែងនេះ គឺជាការវិវឌ្ឍគួរឲ្យសាទរយ៉ាងណាក្តី ក៏ទង្វើប៉ុនហ្នឹង មិនអាចជួលជុល ឬប៉ះប៉ូវអំពើអយុត្តិធម៌ដ៏ធំធេង ដែលកើតមានលើរូបលោក កឹម សុខា នោះឡើយ។
លោកបន្ថែមថា ក្រោយការឃុំខ្លួនលោក កឹម សុខា អស់រយៈពេលជាងមួយឆ្នាំ លោក កឹម សុខា នៅតែប្រឈមនឹងការចោទប្រកាន់គ្មានមូលដ្ឋាន និងដោយហេតុផលនយោបាយ ដែលប្រឈមនឹងការជាប់ពន្ធនាគារយូរឆ្នាំ។
ទោះយ៉ាងណា អង្គការ Amnesty International ជំរុញអាជ្ញាធររបបក្រុងភ្នំពេញឲ្យអនុញ្ញាតលោក កឹម សុខា ដើម្បីទទួលបានការយកចិត្តទុកដាក់ខាងផ្នែកវេជ្ជសាស្ត្រឲ្យបានគ្រប់គ្រាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។