គណបក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​ឲ្យ​បាតុករ​រក្សា​ភាព​ស្ងប់ស្ងាត់​មួយ​រយៈ

គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​អោយ​បាតុករ​រក្សា​ភាព​ស្ងប់ស្ងាត់ រង់ចាំ​យុទ្ធសាស្ត្រ​ថ្មី​ក្នុង​ការ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា។ សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ផ្សាយ​ភ្លាមៗ​នៅ​ថ្ងៃ​ទី​៤ ខែ​មករា គឺ​បន្ទាប់​ពី​កង​កម្លាំង​ចេញ​ប្រតិបត្តិការ​បោស​សម្អាត​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ បាន​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ រក្សា​ជំហរ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ហេតុ​នេះ​បាតុករ​ទាំងអស់​នឹង​មិន​តបត​ចំពោះ​អំពើ​ហិង្សា។

សេចក្ដី​ថ្លែងការណ៍​ដដែល បាន​អំពាវនាវ​អោយ​បាតុករ​នៅ​ស្ងប់ស្ងៀម​មួយ​រយៈពេល ហើយ​នឹង​មាន​យុទ្ធសាស្ត្រ​ថ្មី ដើម្បី​បន្ត​ការ​តស៊ូ​មតិ​ដោយ​អហិង្សា។ ស្រប​គ្នា​នេះ គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​អោយ​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ អន្តរជាតិ និង​បណ្ដា​អង្គទូត​នានា​នៅ​កម្ពុជា អោយ​ជួយ​តាម​ដាន​ឃ្លាំ​មើល និង​ទប់ស្កាត់​អំពើ​ហិង្សា ដែល​ប្រព្រឹត្ត​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល ទៅ​លើ​បាតុករ​អហិង្សា និង​ប្រជាពលរដ្ឋ​ស្លូត​ត្រង់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។