បក្ស​ប្រឆាំង​ត្រៀម​មេធាវី​ការពារ​ក្ដី​ឲ្យ​មន្ត្រី​ខ្លួន​ដែល​តុលាការ​​ហៅ​ទៅ​បំភ្លឺ​ពី​សកម្មភាព​នយោបាយ

ដោយ មួង ណារ៉េត
2019-05-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ។
អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ។
RFA/Jeevita

មន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​គណបក្ស​នេះ គឺ​អ្នកស្រី មូរ សុខហួរ បញ្ជាក់ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃទី៤ ខែ​មេសា ថា​គណបក្សប្រឆាំង កំពុង​ត្រៀម​មេធាវី ដើម្បី​ការពារ​ក្តី​ជូន​មន្ត្រី​បក្ស ដែល​តុលាការ​ខេត្ត​បាត់ដំបង កោះហៅ​ជា​ទ្រង់ទ្រាយ​ធំ ឲ្យ​ទៅ​បំភ្លឺ ជុំវិញ​សកម្មភាព​នយោបាយ​របស់​ពួកគាត់។

ការ​អះអាង​នេះ គឺ​ក្រោយ​តុលាការ​នៃ​របប​លោក ហ៊ុន សែន បាន​ចេញ​ដីកា កោះហៅ​មន្ត្រី​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​ដែល​ជាប់ឆ្នោត របស់​គណបក្ស​សង្គ្រោះជាតិ និង​មន្ត្រី​ក្រុមប្រឹក្សា​ស្រុក និង​ខេត្ត​របស់​បក្ស​នេះ ចំនួន ១៩​នាក់ ឲ្យ​ចូល​ទៅ​បំភ្លឺ​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃទី៨ ខែ​ឧសភា តទៅ​។ មន្ត្រី​ទាំងនោះ មាន ៧ រូប​ជា​ចៅសង្កាត់​ជាប់ឆ្នោត ដូចជា​សង្កាត់​ក្ដុល​ដូនទាវ ទួល​តាឯក ចំការសំរោង ព្រែក​ព្រះស្តេច វត្ត​គរ ពាម​ឯក និង ​ចៅសង្កាត់​អូរចារ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ដែល​រង​ការ​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត ពី​សំណាក់​អាជ្ញាធរ និង​មន្ត្រី​នៃ​របប​លោក ហ៊ុន សែន​។ ក្រៅពីនោះ មាន​មន្ត្រី​ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខេត្ត និង​សមាជិក​ប្រតិបត្តិ​ខេត្ត​ជាដើម​។

ការ​ធ្វើទុក្ខបុកម្នេញ មក​លើ​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង កាន់តែ​បង្កើន​សន្ទុះ​ខ្លាំង​ឡើង ក្រោយ​លោក ហ៊ុន សែន ព្រមាន​ជីក​ស្មៅ​ជីក​ឫស ដើម្បី​ផ្ដាច់​ឫសគល់​រចនាសម្ព័ន្ធ​គណបក្ស​សង្គ្រោះជាតិ ដែល​នៅ​សេសសល់។ ទោះជា​យ៉ាង​នេះ​ក្តី មន្ត្រី​បក្ស​ប្រឆាំង ថា ការ​ធ្វើទុក្ខបុកម្នេញ​កាន់តែ​ខ្លាំង កាន់តែ​បង្កើន​ការ​តស៊ូ​ដើម្បី​ផ្លាស់ប្ដូរ។

សូម​ស្ដាប់​បទសម្ភាសន៍​ជាមួយ​អ្នកស្រី មូរ សុខហួរ ជុំវិញ​ចំណាត់ការ​​នេះ​ដូច​តទៅ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល