បក្ស​ប្រឆាំង​ប្រកាស​ធ្វើ​សមាជ​ប្រជាជន​សា​ជា​ថ្មី​នៅ​ថ្ងៃ​៣០ មីនា

ដោយ វណ្ណ វិចារ
2014-03-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ស្ដាំ) និង​អនុ​ប្រធាន លោក កឹម សុខា ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​២៦ មីនា ឆ្នាំ​២០១៤ នា​រាជធានី​ភ្នំពេញ។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ស្ដាំ) និង​អនុ​ប្រធាន លោក កឹម សុខា ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​២៦ មីនា ឆ្នាំ​២០១៤ នា​រាជធានី​ភ្នំពេញ។
RFA/Van Vichar

គណបក្ស​ប្រឆាំង​ប្រកាស​ប្រមូល​ផ្តុំ​មនុស្ស​ធ្វើ​សមាជ​ជា​ថ្មី​នៅ​ថ្ងៃ​ទី​៣០ មីនា ចំ​ថ្ងៃ​ខួប​លើក​ទី​១៧ នៃ​ការ​គប់​គ្រាប់បែក​បំបែក​ហ្វូង​បាតុករ​ទាមទារ​កែទម្រង់​តុលាការ កាល​ពី​១៧ ឆ្នាំ​មុន។

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មីនា ប្រកាស​ថា គណបក្ស​នឹង​ដាក់​លិខិត​ជូន​ដំណឹង​ស្ដីពី​ការ​ជួបជុំ​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ ជម្រាប​ជូន​នូវ​កម្មវិធី​សមាជ​ប្រជាជន ដែល​គ្រោង​នឹង​ធ្វើ​ដើម្បី​ប្រមូល​មតិ​យោបល់​ពី​សំណាក់​ប្រជាពលរដ្ឋ។

គណបក្ស​សង្គ្រោះ​ជាតិ មាន​គម្រោង​ប្រារព្ធ​ការ​ជួបជុំ​មនុស្ស​ធ្វើ​សមាជ​ប្រជាជន នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ដោយ​មាន​មនុស្ស​ប្រមាណ​ពី ៣​ពាន់ ទៅ ៥​ពាន់​នាក់​ចូល​រួម។

លោក សម រង្ស៉ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​អំពី​គោលបំណង​ការ​ធ្វើ​សមាជ​ប្រជាជន​នេះ ដើម្បី​ជួប​ជុំ​សម្ដែង​មតិ និង​ប្រកាស​ប្រាប់​ពី​សមិទ្ធផល​ដែល​ថ្នាក់​ដឹកនាំ​បក្ស​សម្រេច​បាន​នៅ​រយៈពេល ៦​ខែ​ចុង​ក្រោយ​នេះ។ សមាជ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ពេល​រសៀល បន្ទាប់​ពី​មេដឹកនាំ​បក្ស​ចូល​រួម​បង្សុកូល​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ដោយសារ​គ្រាប់​បែក​នៅ​ខាង​មុខ​អតីត​អគារ​រដ្ឋ​សភា​ចាស់ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧។

ក្នុង​សន្និសីទ​កាសែត​នៅ​ទីស្នាក់ការ​គណបក្ស លោក សម រង្ស៉ី មាន​ប្រសាសន៍​ថា ការ​ជួបជុំ​ធ្វើ​សមាជ​នេះ មិន​មែន​ជា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ឬ​ក៏​សកម្មភាព​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​ជាតិ​អ្វី​នោះ​ឡើយ។ លោក​ក៏​មាន​ជំនឿ​ថា រដ្ឋាភិបាល​នឹង​អនុញ្ញាត​ឲ្យ​សមាជ​ប្រជាជន​នេះ ប្រព្រឹត្ត​ទៅ​បាន​ដោយ​រលូន មិន​មាន​ការ​រំខាន ដើម្បី​បង្ហាញ​ថា កម្ពុជា​ជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ។ តែ​បើ​សិន​ជា​មាន​ការ​ហាម​ឃាត់​ណា​មួយ​កើត​ឡើង នោះ​បាន​ន័យ​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​តែ​ដើរ​ថយ​ក្រោយ។

លោក សម រង្ស៊ី៖ «នៅ​ភ្នំពេញ គណបក្ស​សង្គ្រោះ​ជាតិ មាន​មតិ​ភាគ​ច្រើន ឯ​គណបក្ស​ប្រជាជន​មតិ​ភាគ​តិច បើ​មតិ​ភាគ​តិច ហាម​មិន​ឲ្យ​ធ្វើ​ទៀត​នោះ វា​បង្ហាញ​កាឡា​ច្បាស់​ហើយ។ ខ្ញុំ​ជឿ​ថា គណបក្ស​ប្រជាជន មិន​ល្ងង់ មិន​ឆោត​ធ្វើ​បែប​ហ្នឹង​ទេ បើ​បង្ហាញ​រូបភាព​បែប​ហ្នឹង​វា​អាក្រក់​ហួសហេតុ»

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ បាន​ទទួល​លិខិត​ជូន​ដំណឹង​របស់​បក្ស​ប្រឆាំង តាំង​ពី​ម៉ោង ១០​ព្រឹក ថ្ងៃ​ទី​២៦ ខែ​មីនា ហើយ​សាលា​រាជធានី​បាន​អញ្ជើញ​មន្ត្រី​បក្ស​ប្រឆាំង​ដើម្បី​បើក​កិច្ច​ពិភាក្សា​ជុំវិញ​ការ​ធ្វើ​សមាជ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា។

លោក​បន្ត​ថា មក​ដល់​ថ្ងៃ​នេះ សាលា​រាជធានី​ភ្នំពេញ មិន​ទាន់​ទទួល​បាន​បញ្ជា​ដើម្បី​បើក​ឲ្យ​មាន​ការ​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ឡើយ៖ «សាលា​រាជធានី​ភ្នំពេញ នៅ​ទីលាន​ប្រជាធិបតេយ្យ​មិន​ទាន់​ឲ្យ​មាន​ការ​ជួបជុំ​ទេ ពីព្រោះ​ដ៏រាប​ណា​មិន​ទាន់​មាន​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ពី​អំពើ​ហិង្សា​ កន្លង​ទៅ​សិន។ ដូច្នេះ​ខ្ញុំ​គិត​ថា ត្រូវ​ទុក​ទីតាំង​នេះ​ដើម្បី​ស៊ើប​អង្កេត​សិន»

រដ្ឋាភិបាល​បាន​ដាក់​បម្រាម​ហាម​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ តាំង​ពី​ខែ​មករា មក។ បម្រាម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល បាន​វាយ​បំបែក​ក្រុម​បាតុករ​របស់​បក្ស​ប្រឆាំង ដែល​បាន​ធ្វើ​បាតុកម្ម​នៅ​ទី​នោះ​អស់​រយៈពេល ៣​សប្ដាហ៍។ រយៈពេល ៣​ខែ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​ទទួល​ការ​រិះគន់​យ៉ាង​ខ្លាំង​លើ​ការ​ហាមឃាត់​មិន​ឲ្យ​ជួបជុំ​នេះ ហើយ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា បម្រាម​នេះ​ជា​បម្រាម​ខុស​ច្បាប់។

មន្ត្រី​ការទូត​ប្រទេស​មហា​អំណាច មាន​អូស្ត្រាលី ជប៉ុន ចក្រភព​អង់គ្លេស សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​បម្រាម​ស្ដីពី​បាតុករ​ម្មនេះ។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​តប​វិញ​ថា បម្រាម​នេះ​ធ្វើ​ឡើង​ក្រោម​ហេតុផល​រក្សា​សន្តិសុខ​ជាតិ។

ក្រៅ​ពី​គម្រោង​ជួបជុំ​ធ្វើ​សមាជ​ប្រជាជន ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង ក៏​បាន​ប្រកាស​ស្នើ​ឲ្យ​មាន​ជំនួប​កំពូល​រវាង​មេដឹកនាំ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ និង​ទាមទារ​ឲ្យ​គណបក្ស​កាន់​អំណាច​ដាក់​ពី​ផែនការ​កែទម្រង់​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។

មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច លោក ប៊ិន ឈិន កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា អះអាង​ថា គណបក្ស​កាន់​អំណាច​ប្ដេជ្ញា​ធ្វើការ​កែទម្រង់​ស្ថាប័ន គ.ជ.ប. តែ​មិន​ដាក់​ស្ថាប័ន​នេះ​ឲ្យ​ជា​ស្ថាប័ន​ធម្មនុញ្ញ​តាម​រូបមន្ត​របស់​បក្ស​ប្រឆាំង​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (13)
Share

Noreak Kanika

ពី Neak Loeung

Cambodia lose all the land,forest,freedom,democracy etc..it is from not make any comment to Radio Free Asia.It lose because of stupid king and stupid government like Hun Nal Regime.Is that right my cousin ?

Mar 29, 2014 02:50 PM

អ្នក​អាន​អនាមិក

People should be free, as the Constitution allowed them, to protest and demonstrate against their own government if they don't like the government.

This government runs by the CPP doesn't like it when people are criticizing them for stealing and destroying the country. Shame on you CPP.

Mar 27, 2014 10:19 AM

អ្នក​អាន​អនាមិក

>.ស.ម ហ៊ុន សែន ចាប់ផ្តើមខ្លាច ប្រជាពលរដ្ឋ របស់ខ្លួន មែនទែនហើយ ! ( ដេក ក៏ សុបិនអាក្រក់ដែរ ! )
>.នេះមកពីគាត់ មិនស្តាប់អ្នកមានយោបល់ល្អៗ ដូចជាសង្គមស៊ីវិល ប្រេស៊ិត សិទ្ធិមនុស្សអង្គការសហប្រជាជាតិ ,.ហើយបែរជាទៅស្តាប់ អ្នកពុករលួយ អោយយោបល់ របៀប អំណាចផ្តាច់ការទៅវិញ !

Mar 27, 2014 09:21 AM

អ្នក​អាន​អនាមិក

មានអ្នក បញ្ចេញមតិខ្លះ ដូចមានស្រាស្រី ចូលខ្លួន ! ប្រទេសកម្ពុជា អស់ទឺកដី ទ្រព្យសម្បត្តិជាតិ ដោយសារ ស្រី ស្រា នេះអែង !

Mar 27, 2014 09:05 AM

អ្នក​អាន​អនាមិក

ស្ថាបនា ស្អី គឺ ក្បាលយួន ខ្លួនខ្មែរ ស៊ីពែរ ស្រីយួន !

Mar 27, 2014 07:10 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល