លោក ហ៊ុន សែន អំពាវនាវ​ជា​ថ្មី​ទៀត​ឱ្យ​កម្មករ​កម្មការិនី​បោះ​ឆ្នោត​ឱ្យ​បក្ស​ប្រជាជន​កម្ពុជា

ដោយ មួង ណារ៉េត
2018-01-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​រោងចក្រ ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៨។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​រោងចក្រ ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៨។
Photo courtesy of SPM's Facebook page

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​សា​ជា​ថ្មី​ទៀត ឱ្យ​កម្មករ កម្មការិនី ព្រមទាំង​ឪពុក​ម្ដាយ បងប្អូន​របស់​ពួកគាត់​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨ ខាង​មុខ។ ការ​អំពាវនាវ​ជា​ថ្មី​ទៀត​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ជាង ១​ម៉ឺន​នាក់​នៅ​រោងចក្រ​ម្ដុំ​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៨។

​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ស្ទើរ​តែ​​គ្រប់​វេទិកា​ជួប​ជុំ​ជាមួយ​កម្មករ កម្មការិនី លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រៅ​ពី​លើក​ឡើង​ពី​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​ផ្ដល់​អត្ថប្រយោជន៍​ផ្សេងៗ​ដល់​កម្មករ​ហើយ លោក​មិន​ភ្លេច​ជា​ដាច់​ខាត​ចំពោះ​ការ​អំពាវនាវ​ឱ្យ​កម្មករ កម្មការិនី​ទាំង​អស់​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា បើទោះបី​ជា​ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ខុស​រដូវ​កាល​ឃោសនា​បោះឆ្នោត និង ខុស​តួនាទី​របស់​នាយករដ្ឋមន្ត្រី​ក៏ដោយ។

ថ្លែង​នៅ​មុខ​កម្មករ កម្មការិនី រោងចក្រ​តំបន់​ទួលសង្កែ រាជធានី​ភ្នំពេញ ជាង ១​ម៉ឺន​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា លោក ហ៊ុន សែន បញ្ជាក់​ជំហរ​ថា បើទោះជា​គ្មាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង ពិសេស​សំដៅ​ដល់​ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​ក្ដី ក៏​ដំណើរ​ការ​បោះ​ឆ្នោត​នៅតែ​ធ្វើ​ឡើង​ដដែល។ បន្ថែម​ពី​នេះ លោក​អះអាង​ថា ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក៏​មិន​ស្លាប់​​នោះ​ឡើយ ទោះ​ក្នុង​ស្ថានភាព​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​យ៉ាង​ដំណំ​ដូច​បច្ចុប្បន្ន​យ៉ាង​នេះ​ក្តី។

ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន អំពាវនាវ​ជា​ថ្មី​ទៀត និង​ជា​ការ​ចាប់ផ្ដើម​បើក​ទំព័រ​ឆ្នាំ​ថ្មី ឆ្នាំ​២០១៨ ដោយ​ឱ្យ​កម្មករ កម្មការិនី​រោងចក្រ​ទាំង​អស់ រួម​ទាំង​ញាតិកា​ទាំង​ប្រាំពីរ​សន្ដាន​ផង បោះ​ឆ្នោត​គាំទ្រ​គណបក្ស​របស់​លោក​បន្ត​ទៀត ដោយ​លោក​អះអាង​ថា ដើម្បី​បន្ត​រក្សា​សន្តិភាព​ជាដើម៖ «ហើយ​កុំ​ភ្លេច​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ សូម​អញ្ជើញ​ចូលរួម​បោះឆ្នោត​គ្រប់ៗ​គ្នា ហើយ​សង្ឃឹម​ថា ក្មួយ​បូក​ជាមួយ​នឹង​ឪពុក​ម្ដាយ បងប្អូន ជីដូន​ជីតា នឹង​បន្ត​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​បន្ត​ទៀត។ ស្រុក​ខ្មែរ​មិន​អត់​ឯង គេ​ងាប់។ គេ​នៅ​តែ​បោះ មិន​ដែល​អាណា​ឲ្យ​អ្នក​នៅ​ក្នុង​គុក​មក​បោះ​ទេ»

ស្រប​ពេល​ដែល​លោក ហ៊ុន សែន ឆ្លៀត​ឱកាស​យក​វេទិកា​សាធារណៈ​ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី លួង​ចិត្ត​កម្មករ​រោងចក្រ​ឲ្យ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា លោក​នៅ​តែ​ទប់ចិត្ត​ថា​លែង​នឹក​នា​ដល់​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន បើ​ទោះ​បី​ជា​លោក​អះអាង​នៅ​មុន​ដាច់​ឆ្នាំ​ចាស់ ថា​លែង​ជ្រលក់​មាត់​រឿង​គណបក្ស​ប្រឆាំង​ត​ទៅ​ទៀត​យ៉ាង​ក៏ដោយ។ លោក ហ៊ុន សែន បាន​ចំអក​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ខំប្រឹង​ប្រមូល​ថវិកា​ជួយ​គ្នា​ក្នុង​គ្រាក្រ ជាពិសេស​ក្នុង​ស្ថានភាព​ដែល​មន្ត្រី​បក្ស​កំពុង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត​ពី​គណបក្ស​កាន់​អំណាច​បែប​នេះ។

លោក​បញ្ជាក់​ថា កុំ​សង្ឃឹម​ថា គណបក្ស​ប្រឆាំង​នឹង​មាន​ថ្ងៃ​ប្រសើរ​ជាង​នេះ ដរាបណា​នៅ​មាន​លោក ហ៊ុន សែន ដឹក​នាំ។ ម្យ៉ាង​ទៀត រដ្ឋាភិបាល​របស់​លោក​មិន​ស្លាប់​ទេ កុំ​ថា​រង​សម្ពាធ​ខ្លាំង​ប៉ុណ្ណា​នោះ៖ «ខ្ញុំ​មិន​ចាំបាច់​ជ្រលក់​មាត់​ជាមួយ​អ្នក​ណា​ទេ! ចាំ​មើល​ទៅ តើ​សេះ​វា​ដុះ​ស្នែង ឬ​អត់? ចាំ​ទាល់តែ​សេះ​ដុះ​ស្នែង​ទៅ! អ្នក​ណា​រស់ អ្នក​ណា​ងាប់។ អប់រំ​ខ្លួន​ឯង​ទៅ សុទ្ធ​តែ​ថា ហ៊ុន សែន កំពុង​ពិបាក​ខ្លាំង​ណាស់ ទ្រាំ​លែង​រួច​ហើយ។ ចាំ​ទៅ​អា​ពៅ​អើយ! អញ​នៅ​តែ​ត្រង់​ហ្នឹង! អញ​ចាំ​មើល​មុខ​ពួក​ឯង។ ឯង​អ្នក​ជាប់​គុក គឺ​នៅ​តែ​ជាប់​គុក វា​គ្មាន​អា​ណា​គេ​ទៅ​ដោះ​ទេ កុំ​ឆ្ងល់​ពេក។ ទៅ​ប្រឹង​ស្រែក​ទៅ ហើយ​បបួល​រៃ​លុយ​គ្នា​ទៅ​ចិញ្ចឹម​គ្នា​នៅ​កន្លែង​នេះ កន្លែង​នោះ​ទៅ!»

​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ដែល​ប្រឹង​ឲ្យ​កម្មករ​រោងចក្រ​បោះឆ្នោត​ឲ្យ​គាត់ គឺ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ហើយ​លោក​តែង​ឆ្លៀត​ឱកាស​យក​វេទិកា​ជួប​ជាមួយ​កម្មករ ដើម្បី​កេង​ចំណេញ​ដល់​គណបក្ស​របស់​ខ្លួន​ជា​ប្រចាំ។

​មន្ត្រី​អង្កេត​ជាន់​ខ្ពស់​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស មាន​ប្រសាសន៍​កាល​ពី​ខែ​ធ្នូ ថា ក្នុង​ផ្លូវ​ច្បាប់​មិន​បាន​ហាមឃាត់​ចំពោះ​ការ​ឃោសនា​បោះឆ្នោត​ខុស​រដូវ​កាល​បោះឆ្នោត​នោះ​ទេ ។ លោ​កថា​ត្រង់​ចំណុច​នេះ ច្បាប់​ហាក់​ចន្លោះប្រហោង ប៉ុន្តែ​សម្រាប់​លោក​នាយករដ្ឋមន្ត្រី គឺ​គេ​ពិបាក​យល់​ណាស់​ថា​តើ​គាត់​និយាយ​ក្នុង​តួនាទី​អ្វី​ឱ្យ​ប្រាកដ ដែល​នាំ​ឱ្យ​មាន​ការ​ភាន់ច្រឡំ៖ «ពេល​ខ្លះ​ក្នុង​នាម​អ្នក​នយោបាយ ឬ​ក្នុង​នាម​អ្នក​តំណាងរាស្ត្រ ឬ​រដ្ឋាភិបាល​វា​ពិបាក។ អ៊ីចឹង​ពេល​ខ្លះ​គាត់​និយាយ​ក្នុង​នាម​រដ្ឋាភិបាល​ផង ក្នុង​នាម​គណបក្ស​នយោបាយ​ផង។ អា​នេះ​ហើយ​ដែល​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ច្របូកច្របល់​បញ្ចូល​គ្នា​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ»

ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨។

ថ្មីៗ​នេះ សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ផ្អាក​ការ​ផ្ដល់​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។ ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​សម្រេច​ផ្អាក​ជំនួយ​ហិរញ្ញវត្ថុ​នេះ គឺ​ដោយសារ​តែ​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា កន្លង​ទៅ ក្នុង​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សហភាព​អឺរ៉ុប សង្កត់​ធ្ងន់ៗ​ថា ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​មួយ​ដែល​គណបក្ស​ប្រឆាំង ត្រូវ​បាន​ផាត់​ចេញ​តាម​ទំនើង​ចិត្ត​យ៉ាង​ដូច្នេះ លទ្ធផល​នៃ​ការ​បោះឆ្នោត​នឹង​មិន​មាន​ភាព​ស្រប​ច្បាប់​នោះ​ទេ។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា រដ្ឋាភិបាល​នឹង​ប្រើប្រាស់​កញ្ចប់​ថវិកា​រដ្ឋ ហើយ​ថា ការ​ប្រកាស​ផ្អាក​ជំនួយ​នេះ នឹង​មិន​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ខាង​មុខ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​ចិន បាន​ចេញ​មុខ​អះអាង​ថា ពួកគេ​នឹង​ផ្ដល់​កញ្ចប់​ថវិកា​សម្រាប់​រៀបចំ​ដំណើរ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។ ជាក់ស្ដែង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ រដ្ឋាភិបាល​ចិន បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្លូវការ​ដើម្បី​ផ្ដល់​ជំនួយ​សម្ភារៈ​បរិក្ខារ​ចំនួន ៣០​មុខ ដល់ គ.ជ.ប សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨។ វត្តមាន​ជំនួស​របស់​ចិន ពេល​នេះ ត្រូវ​បាន​អ្នក​ឃ្លាំមើល​បោះ​ឆ្នោត​បារម្ភ​ថា អាច​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ការ​បោះឆ្នោត​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
Share

អ្នក​អាន​អនាមិក

តាចាស់ ហ៑ុន សែន ប្រើល្បិច រំលាយបក្សសង្គ្រោះជាតិហើយ នៅតែភ័យ ខំប្រមូលកម្មករ ប្រជុំ សឹងរាល់ថ្ងៃ
ចំណែកផ្នែកទាហាន ក៏តម្លើងផ្កាយព្រោងព្រាត តើអ្នកណាស្តាប់បញ្ជាអ្នកណាទៅ បើផ្កាយច្រើនម្លឹងៗនោះ ?

Jan 04, 2018 09:25 AM

អ្នក​អាន​អនាមិក

ស្រួលដែរ កម្មករ ទាំងពីរភេទ បានតាចាស់ល្មោភអំណាច ហ៑ុន សែន ហៅមកប្រជុំរាល់ថ្ងៃ (ងាកៗប្រជុំ) មិនបាច់ធ្វើការ ដល់ខែ បើកលុយ សប្បាយដែរ ហៃអុើ ! អាជ័យធ្លាក់ទឹក .

Jan 03, 2018 10:03 PM

អ្នក​អាន​អនាមិក

ជនកំសាក ហ៑ុន សែន ធ្វើនយោបាយទុច្ចរឹត ចោទមួលបង្កាច់ គូប្រកួត រួចមកស្រែក ឃោសនាបោក កម្មករកម្មការីនី ដើម្បី ចង់បានសន្លឹកឆ្នោត !

Jan 03, 2018 09:53 PM

who killed your family/burned your house in 1970-1979

Who killed or burned your houses at mid-last night 1970-1979?and then came in the morning and ask u who killed or burned your houses last night? may u need me help ?"the first one who killed and burned your houses is the person who is in front of u in 1979",and ask your mommy,daddy,uncle,aunt,grandparent who still alive.

Jan 03, 2018 03:17 PM

អ្នក​អាន​អនាមិក

If you want to help yourselves(all workers) , this is what I ask you to do :
- If Hun Sen gives money, take it- it's your money
- When voting, don't forget VENG SRENG street because Hun Sen the communist head alway very humble when he need you. But when he gets into power, he turns around 180 degree and forgets all who help him.

Jan 03, 2018 11:00 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល