តុលាការឃុំខ្លួនស្ត្រីសកម្មជនបក្សប្រឆាំងម្នាក់ទៀត ក្នុងពន្ធនាគារ

ដោយ អាស៊ីសេរី
2021-03-16
Share
តុលាការឃុំខ្លួនស្ត្រីសកម្មជនបក្សប្រឆាំងម្នាក់ទៀត ក្នុងពន្ធនាគារ អ្នកស្រី ថន គឹមសាន សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ជាប់​ឆ្នោត ឃុំ​កោះទន្ទឹម ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ដែលត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុក រិន រដ្ឋ ថ្ងៃ​ទី១៥ ខែមីនា ឆ្នាំ២០២១

ចៅក្រមស៊ើបសួរនៃ​សាលារាជធានីភ្នំពេញ​លោក វ៉ាន់ សែនវិសុទ្ធ ​សម្រេចឃុំខ្លួន​ស្ត្រី​សកម្មជនបក្សប្រឆាំងម្នាក់ ​គឺលោកស្រី​ ថន គឹមសាន​ នៅក្នុង​ពន្ធនាគារ​ព្រៃស​ (ម២) នៅល្ងាចថ្ងៃទី១៦ ​ខែមីនា​ ដោយចោទប្រកាន់​ពី​បទ​ចោទញុះ​ញង់បង្កឲ្យ​មានភាពវឹកវរ​ធ្ងន់​ធ្ងរ​ដល់សន្តិសុខ​សង្គម។

អ្នក​នាំ​ពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខសីហា ​អះអាង​ថា មូល​ហេតុនៃចាប់ខ្លួន​ និង​ការចោទប្រកាន់នេះ ​ដោយសារតែ​ស្ត្រីសកម្មជនបក្សប្រឆាំង​រូបនេះ ​បាន​បង្ហោះ​សារ​តាម​ហ្វេស​ប៊ុក (Facebook) កាល​ពី​ថ្ងៃ​ទី១២ ខែមីនា ​ថាវ៉ាក់សាំង​ចិន​គ្មាន​គុណ​ភាព​ចាក់​ទៅ​នាំ​ឱ្យ​គ្រោះថ្នាក់​ដល់​ពលរដ្ឋ។

អាជ្ញាធររបបក្រុងភ្នំពេញ​ បាន​ចាប់ខ្លួន​លោកស្រី ​ថន គឹមសាន ​កាលពីថ្ងៃទី១៤ ​ខែ​មីនា ​ខណៈ​លោកស្រីកំពុងធ្វើការ​ជាអ្នកកែឆ្នៃម្ហូប​នៅក្នុងភោជនី​យដ្ឋានមួយ ​ក្នុង​ក្រុងភ្នំ​ពេញ។ កូនស្រី​របស់​សកម្មជនបក្ស​ប្រឆាំងរូបនេះ ​គឺកញ្ញា ​ហន សុមេធា ​ឲ្យដឹង​ថា ​អាជ្ញាធរបានចាប់ខ្លួន​ម្តាយ​របស់ខ្លួនដោយមិនបានបង្ហាញដីកា ​និង​មិនបានផ្តល់​ដំណឹ​ងដល់​ក្រុមគ្រួសារ​នោះទេ។ ​

លោកស្រី ថន គឹមសាន ​មានអាយុ ​៥១ឆ្នាំ គឺជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅឃុំ​កោះទន្ទឹម​ ស្រុក​កំពង់សៀម ​ខេត្ត​កំពង់ចាម។

អ្នកនាំពាក្យ​សមាគម​ការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង ​សែនករុណា ​មានប្រ​សាសន៍ថា​ ការបង្ហោះសារ​រិះគន់​វ៉ាក់សាំងចិននេះ​ គឺគ្រាន់តែ​ជាការ​បញ្ចេញមតិ​ប៉ុណ្ណោះ​ ហើយ​ពុំបានធ្វើឲ្យ​ប៉ះពាល់អ្វីធ្ងន់ធ្ងរ​ដល់សង្គម​នោះទេ។ លោកយល់ថា ​វិធានការ​របស់អាជ្ញាធរ​នេះ ​គឺជាការបន្ត​យុទ្ធនាការ​បំបិទ​សំឡេងប្រឆាំង​នៅកម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល