ព័ត៌មាន​សំខាន់ៗ​ចំនួន​៨​ដែល​លោក​អ្នក​នាង​គួរ​អាន​នៅ​ថ្ងៃ​ចន្ទ​នេះ

ដោយ អាស៊ីសេរី
2022.10.03
Share on WhatsApp
Share on WhatsApp
ព័ត៌មាន​សំខាន់ៗ​ចំនួន​៨​ដែល​លោក​អ្នក​នាង​គួរ​អាន​នៅ​ថ្ងៃ​ចន្ទ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ (រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន)
រូប៖ ហ្វេសប៊ុក SMP

. បក្សនយោបាយ រិះគន់​លោក ហ៊ុន សែន យក​ប័ណ្ណ​ក្រីក្រ​ឃោសនា​រក​សំឡេង​ឆ្នោត​ពី​ពលរដ្ឋ​មុន​រដូវ​កាល

គណបក្ស​នយោបាយ​មួយ​ចំនួន​រិះគន់​ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុង​រំលោភ​ច្បាប់ គោលការណ៍​ស្មើភាព និង​តួនាទី​ក្នុង​ឋានៈជា​នាយករដ្ឋមន្រ្តី យកវេទិកា រួមទាំង​ធនធានជាតិ​ទៅ​ឃោសនា​រក​សំឡេង​ឆ្នោត​ពី​ពលរដ្ឋ ដើម្បី​កេងចំណេញ​ផលប្រយោជន៍​បក្ស​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​នៅ​ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ ប្រតិកម្មនេះ កើតមាន​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន យក​គោលនយោបាយ​ផ្តល់​ប័ណ្ណក្រីក្រ​ធ្វើជា​មធ្យោបាយសម្រាប់​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជនកម្ពុជា​នៅ​ពេល​ខាង​មុខ​នេះ

អានព័ត៌មានបន្ថែម...

879e952c-a361-4289-8240-81b6f7454440.jpeg
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

២. ម​ជ្ឈមណ្ឌល​ទីក្រុង​ហេងហេង​ក្រុង​បាវិត រង​ការ​ចោទប្រកាន់​ថា កំពុង​បង្ខាំង​ពលរដ្ឋ​ខ្មែរ និង​ជន​បរទេស​ជាច្រើន​នាក់​ខុស​ច្បាប់

បុគ្គលិក​ជា​ជនជាតិខ្មែរ និង​ជន​បរទេស​ចម្រុះ​ជាតិ​សាសន៍​ជាច្រើន​នាក់ កំពុង​ត្រូវ​គេ​បង្ខាំង​ឱ្យ​ធ្វើ​ការងារ​ខុសច្បាប់​នៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទីក្រុង ហេងហេង ស្ថិត​នៅ​ក្រុងបាវិត ខេត្ត​ស្វាយរៀង។ បុគ្គលិក​បម្រើ​ការងារ​នៅទីនោះ​ឱ្យ​ដឹង​ថា ជនបរទេស​មួយ​ចំនួន​ត្រូវ​បាន​ថៅកែ​ជនជាតិ​ចិន​ធ្វើ​ទារុណកម្ម ហើយ​ស្រ្តី​ជនជាតិ​វៀតណាមមួ​យចំនួន​ត្រូវ​គេបង្ខំឱ្យធ្វើការ​បម្រើសេវា​កម្ម​ផ្លូវភេទ និង​លក់ដូរ​ពួកគេ​ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន​មួយ។ មន្ត្រី​សង្គម​ស៊ីវិល ទទូ​ចដល់​អាជ្ញាធរ​ឱ្យ​ស៊ើប​អង្កេត​ករណី​នេះប្រកប​ដោយ​តម្លាភាព ខណៈជនរង​គ្រោះ​ជាច្រើននាក់កំពុង​រង់ចាំការ​ជួយ​សង្គ្រោះ​ចេញ​ពីកន្លែងឃុំឃាំង

អានព័ត៌មានពិស្តារ...

China in Bavet.jpg
រូបភាពជនបរទេសដែលត្រូវគេយកដាក់ខ្នោះធ្វើទារុណកម្មនៅក្រុងបាវិត។ រូប៖ បុគ្គលិកផ្តល់ឱ្យ

៣. ពលករខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​មួយ​ក្រុម​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ដំណឹង​ដល់​ពលករ​ឲ្យទៅ​​ចុះ​ឈ្មោះ​បោះឆ្នោត

ពលករ​ខ្មែរ​មួយ​ក្រុម​ធ្វើការ​នៅ​ប្រទេសថៃ  នាំគ្នា​ធ្វើយុទ្ធនាការ​ផ្សព្វផ្សាយដំណឹង​ដល់ពលករ​ខ្មែរ​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ឆ្នាំ២០២៣​ខាង​មុខមន្ត្រី​សង្គម​ស៊ីវិល​យល់ថា ពលករ​ចំណាក​ស្រុក​នៅ​ក្រៅ​ប្រទេស នៅតែ​លំបាក​វិលត្រឡប់​មក​បោះឆ្នោត ព្រោះ​ប៉ះពាល់​ដល់​ការងារ​របស់​ពួកគាត់ និង​ខាត​បង់ថវិកា​ច្រើន។

. ស្ថានភាព​របួស​របស់​តំណាង​សហគមន៍​ដីធ្លីបឹងតាមោក​ម្នាក់ ដែល​អាជ្ញាធរខណ្ឌព្រែកព្នៅ​ប្រើ​ហិង្សា​លើ​គាត់​មិន​ទាន់​បាន​ធូរស្រាល​នៅឡើយ

តំណាងសហគមន៍​ដីធ្លី​បឹងតាមោក​ម្នាក់ ដែល​អាជ្ញាធរខណ្ឌព្រែកព្នៅ​បាន​បង្ក្រាប​ដោយ​ហិង្សា​បណ្ដាល​ឱ្យ​រងរបួស មិនទាន់​បាន​ធូរស្រាល​នៅ​ឡើយ ហើយ​លោកស្រី កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យមន្ត្រីសង្គម​ស៊ីវិល​យល់​ថា គួរស្រាវជ្រាវ ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​កុំ​អោយ​មន្ត្រី​ដទៃ​ទៀត​ចេះ​តែប្រើ ហិង្សាលើ​ពលរដ្ឋ​តាម​អំពើ​ចិត្ត​ទៀត

. ពលរដ្ឋថា ល្បែង​ស៊ីសង​នៅ​តែ​បន្តកើត​មាន​នៅ​ក្នុង​សហគមន៍

ប្រជាពលរដ្ឋ​នៅ​ក្រុងកំពត និង​ខេត្តកំពង់ស្ពឺ អះអាងថា ល្បែងស៊ីសង​នៅ​តែ​មាន​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ បើ​ទោះបី​ជា​អាជ្ញាធរ​បង្ក្រាប​ល្បែង​ស៊ីសង​ទ្រង់ទ្រាយ​ធំ​ក្ដី។ មន្ត្រីសង្គម​ស៊ីវិល យល់​ឃើញ​ថា ដើម្បី​លុប​បំបាត់​ល្បែង​ស៊ីសង​ឱ្យ​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​គួរ​លុប​ចោល​ការ​ផ្ដល់​អាជ្ញារ​ប័ណ្ណ​ល្បែង​ស៊ីសង​ទាំងអស់ ដោយរួម​ទាំង​ឆ្នោត​ផ្សង​សំណាង​ផង។

. មន្ត្រី​បរិស្ថាន​ខេត្តព្រះវិហារ​ហាម​ព្រះសង្ឃ និង​ពលរដ្ឋ មិន​ឲ្យ​សិក្សា​ពី​ការ​កាប់​បំផ្លាញ​ព្រៃ ក្នុង​តំបន់​អភិរក្ស

ព្រះសង្ឃ និងយុវជន រិះគន់​មន្ត្រី​បរិស្ថាន​ខេត្តព្រះវិហារ ថា​បាន​រារាំង​ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន មិន​ឲ្យ​ចូល​ទៅ​តំបន់​អភិរក្ស ព្រៃ​ព្រះរកា នៅក្នុង​ឃុំប្រមេរុ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ដើម្បី​ទៅ​សិក្សា​ពី​ផលប៉ះពាល់​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើព្រះតេជ​ព្រះ​គុណ ជ្រូញ អួន បាន​ប្រាប់​សារ​ព័ត៌មាន VOD ថា ព្រះ​អង្គ និង​អ្នក​ស្រឡាញ់​បរិស្ថាន ផ្សេង​ទៀត​មាន​បំណង​ចូលទៅ​សិក្សា​រៀន​សូត្រ​ពី​ផល​ប៉ះពាល់​នៃកា​រ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​អភិរក្ស​ព្រៃឈើ របស់​ជនជាតិ​ដើម​ភាគ​តិច​គួយ ក្រោយ​បាន​ទទួល​ដំណឹង​ថា ព្រៃឈើ​នៅ​តំបន់​អភិរក្ស ព្រៃ​ព្រះរការ កំពុង​មាន​បទល្មើស​បន្ត​កើត​មានព្រះតេជ​ព្រះគុណ ជ្រូញ អួន បញ្ជាក់​បន្ថែម​ថា អាជ្ញាធរ​រារាំង​ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន មិន​ឲ្យ​ចូល​ក្នុង​ព្រៃ​អភិរក្ស ដោយប្រើ​ហេតុផលថា គ្មានលិខិត​អនុញ្ញាតិ​ពី​ក្រសួង​បរិស្ថាន។ 

.ក្រុម​គ្រួសារ​រៀប​ចំ​បុណ្យ​សព​យោធិន​២​រូប ដែល​បាត់បង់​ជីវិត​នៅពេល​ជួយ​សង្រ្គោះក្មេង​ប្រុស​ពីរ​នាក់

ក្រុមគ្រួសារ​បាន​ទទួល​សាកសព​យោធិន​២​រូប ដែល​បាត់បង់​ជីវិត​នៅ​ពេ​លជួយ​សង្រ្គោះ​ក្មេង​ប្រុស​ពីរ​នាក់ នៅ​តំបន់​ព្រំដែន​ក្នុងខេត្ត​ឧត្តរមានជ័យ យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​កាល​ពី​ល្ងាចថ្ងៃទី ០១ ខែតុលា។

ទូរទស្សន៏​ជាតិ​កម្ពុជា (ទទក) បាន​រាយការណ៍​ថា សព​ពលទោ វ៉ាន់ ថន មាន​អាយុ ២៣ឆ្នាំ ត្រូវក្រុម​គ្រួសារ​នាំទៅ​ធ្វើ​បុណ្យ​នៅ​ភូមិ​ចាន់​ក្រហម ស្រុកបន្ទាយអំពិល។ រីឯ​សពពល​បាលឯក ឈន ស៊ីដេត មាន​អាយុ​៣៩​ឆ្នាំ​ត្រូវ​បាន​អង្គភាព​រៀបចំ​ធ្វើ​ពិធី​បុណ្យ​នៅ​បន្ទាយប្រាសាទ​តាមាន់  ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ច​ខេត្តឧត្តរមានជ័យ​បាន​រក​ឃើញ​សព​យោធិនទាំង​២ ជា​បន្ត​បន្ទាប់​កាល​ពី​ថ្ងៃទី១ ខែតុលា ក្រោយ​ពេល​ទឹក​បាន​ហូរ​គួច​នាំទៅ​បាត់​អស់ជា​ច្រើន​ម៉ោង។

កាលពី​រសៀល ថ្ងៃទី៣០ ខែតុលា យោធិន​នៃ​កងពលតូច​ថ្មើរជើង​លេខ៤២ ប្រចាំការនៅ​ប្រាសាទ​តាមាន់ ទាំង០២នាក់នេះ បានទៅ​បង់ត្រី​នៅចំណុច​ទំនប់​អាង​អង្ក្រង ក្នុង​ឃុំគោក​មន ស្រុក​បន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក៏​ប្រទះ​ឃើញ​ក្មេង​២​នាក់ កំពុង​លង់​ទឹកទើប​ចុះជួយ​សង្គ្រោះ។ ពួកគេ​បាន​ជួយ​សង្គ្រោះ​ជីវិត​ក្មេង​នោះ​បាន​ហើយ តែជាអកុសល​ទឹកហូរ​គួចខ្លាំងបណ្តាល​អោយ​ពួកគេ​លង់ស្លាប់ទាំង ០២ នាក់តែ​ម្តង៕



. ស្ថានភាព​របួស​របស់​តំណាង​សហគមន៍​ដីធ្លី​បឹងតាមោក​ម្នាក់ ដែល​អាជ្ញាធរ​ខណ្ឌព្រែកព្នៅ​ប្រើ​ហិង្សា​លើ​មិនទាន់​បាន​ធូរស្រាល​នៅឡើយ

តំណាង​សហគមន៍​ដីធ្លី​បឹង​តាមោក​ម្នាក់​ដែលអាជ្ញាធរ​ខណ្ឌព្រែកព្នៅ​បានបង្ក្រា​ប​ដោយ​ហិង្សា​បណ្ដាល​ឱ្យ​រង​របួស មិន​ទាន់​បាន​ធូស្រាល​នៅ​ឡើយ ហើយ​លោកស្រី​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរ​ពេទ្យមន្ត្រី​សង្គមស៊ីវិល​យល់ថា អាជ្ញាធរគួរ​ស្រាវជ្រាវ រក​មន្ត្រី​ដែល​ប្រើហិង្សា​នោះ​មក​ផ្តន្ទាទោស​តាមច្បាប់​ដើម្បី​កុំអោយ​មន្ត្រី​ដទៃ​ទៀត​ចេះ​តែ​ប្រើ ហិង្សា​លើ​ពលរដ្ឋ​តាម​អំពើ​ចិត្តទៀត។ 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ប្ដី​ស្ត្រី​រងគ្រោះ​ដោយ​គ្រូ​ពេទ្យវះកាត់​ដាច់​ពោះវៀន​សម្រេច​ប្ដឹង​មន្ទីរ​សំរាក​ព្យាបាល​បង្ក​បញ្ហា​នោះ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។