១ . គ្រួសារបក្សប្រឆាំងចាទអាជ្ញាធរពន្ធនាគាត្រពាំងផ្លុងរឹតត្បិតសិទ្ធិចូលជួបសាច់ញាតិពួកគេ
គ្រួសារសកម្មជនគណបក្សប្រឆាំងចាទអាជ្ញាធរពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំថា បាន រឹតត្បិតលើសិទ្ធិចូលជួបសាច់ញាតិពួកគេយ៉ាងធ្ងន់ធ្ងរដែលមិនអាចទទួលយកបានឡើយ។ពួកគេចាត់ទុកទង្វើបែបនេះគឺជាការដាក់សម្ពាធផ្លូវចិត្តនិងធ្វើទុក្ខបុកម្នេញផ្នែកនយោបាយបន្ថែមពីអំពើអយុត្តិធម៌លើសកម្មជននយោបាយដែលតស៊ូដើម្បីបុព្វហេតុសង្គម។មន្រ្តីសិទ្ធិមនុស្សលើកឡើងថា អំពើដែលប្រព្រឹត្តផ្ទុយពីច្បាប់គ្រប់គ្រង់ពន្ធនាគារនិងបទដ្ឋានជាតិនិងអន្តរជាតិគឺជាការំលោភសិទ្ធិអ្នកជាប់ឃុំ។

[ អានព័ត៌មានពិស្តារ... Opens in new window ]
២. ពលរដ្ឋ និងសង្គមស៊ីវិលរិះគន់មន្ត្រីក្រសួងមហាផ្ទៃដែលអះអាងថា ខ្លួនផ្ដល់សេវាសាធារណៈនិងបង្កើតហេដ្ឋារចនាសម្ព័ន្ធបានល្អ
យុវជននិងសង្គមស៊ីវិលរិះគន់ការលើកឡើងរបស់ក្រសួងមហាផ្ទៃដែលថាខ្លួនបំពេញការងារបានល្អប្រសើរនោះថាមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងនៅតាមមូលដ្ឋានទេ។ ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃបានធ្វើសន្និសីទសារព័ត៌មានបង្ហាញពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់ខ្លួននៅរាជធានីភ្នំពេញ កាលពីទី១៤ ខែតុលា ថាការបំបម្រើសេវាសាធារណៈនិងហេដ្ឋារចនាសម្ព័ន្ធបានល្អជាបន្តបន្ទាប់ ។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថារដ្ឋាភិបាលគួរពិនិត្យឡើងវិញពីការអនុវត្តការងារនិងការបង្កើនធនធានមនុស្សនៅតាមមូលដ្ឋានដើម្បីទទួលបានគុណភាពការងារនៅថ្នាក់ក្រោមជាតិ។

[ អានព័ត៌មានពិស្តារ... Opens in new window ]
៣ . កូដករណាហ្គាវើលដ៍បន្តធ្វើម្ហូបនិងបោះតង់នៅខាងមុខក្រុមហ៊ុនដើម្បីរង់ចាំថៅកែចេញមុខដោះស្រាយវិវាទការងារ
ក្រុមកូដករក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍ (Naga World) បន្តនាំគ្នាធ្វើម្ហូបនិងបោះតង់នៅខាងមុខក្រុមហ៊ុនដើម្បីរង់ចាំថៅកែចេញមុខដោះស្រាយវិវាទការងារឱ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីការងារ។ មន្រ្តីសហជីពយល់ថា រដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធល្មមដល់ពេលគិតគូរជំរុញឱ្យថៅកែក្រុមហ៊ុនបរទេសគោរពច្បាប់កម្ពុជានិងសិទ្ធិសេរីភាពសហជីពនៅកន្លែងការងារ។

[ អានព័ត៌មានពិស្តារ... Opens in new window ]
៤ . អង្គការសង្គមស៊ីវិលជាង២០ស្ថាប័នធ្វើពិធីវេទិការប្រជាពលរដ្ឋស្ដីពីលំហប្រជាធិបតេយ្យ
អង្គការសង្គមស៊ីវិលសរុប២១ស្ថាប័នរួមគ្នាធ្វើពិធីវេទិការប្រជាពលរដ្ឋ ស្ដីពី ការការពារលំហពលរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដើម្បីសមធម៌និងយុត្តិធម៌នៅកម្ពុជារយៈពេលពីរថ្ងៃនៅរាជធានីភ្នំពេញ។ វេទិការនេះ ធ្វើឡើងក្នុងគោលបំណងកំណត់បញ្ហានិងអនុសាសន៍អាទិភាពពីគ្រប់ភាគីពាក់ព័ន្ធសម្រាប់ដាក់ជូនអ្នកបង្កើតគោលនយោបាយថ្នាក់ជាតិនិងតំបន់ក្នុងកិច្ចប្រជុំកំពូលអាស៊ាន(ASEAN) នៅប្រទេសកម្ពុជានាខែវិច្ឆិកាខាងមុខ។

[ អានព័ត៌មានពិស្តារ... Opens in new window ]
៥ . ពលករខ្មែរមួយចំនួនធ្វើការនៅប្រទេសថៃធ្វើការទាំងភ័យខ្លាចក្នុងពេលអាជ្ញាធរថៃរឹតបន្តឹងសន្តិសុខ
ពលករខ្មែរមួយចំនួនដែលកំពុងធ្វើការនៅប្រទេសថៃបានទៅធ្វើការទាំងភ័យខ្លាចស្របពេលដែលអាជ្ញាធរថៃរឹតបន្តឹងសន្តិសុខសណ្ដាប់ធ្នាប់ក្នុងប្រទេសដើម្បីរៀបចំកិច្ចប្រជុំវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិច (APEC) នៅក្នុងខែវិច្ឆកា ខាងមុខ។ ពួកគាត់រៀបរាប់ថាសព្វថ្ងៃការទទួលបានការងារធ្វើលំបាកណាស់ទោះបីជាពួកគាត់មានឯកសារស្របច្បាប់ក៏ដោយ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។