ព័ត៌មាន​សំខាន់ៗ​ចំនួន ៨ ដែល​លោកអ្នកនាង​គួរ​អាន​នៅ​ថ្ងៃព្រហស្បតិ៍នេះ

ដោយ អាស៊ីសេរី
2022.11.30
Share on WhatsApp
Share on WhatsApp
ព័ត៌មាន​សំខាន់ៗ​ចំនួន ៨ ដែល​លោកអ្នកនាង​គួរ​អាន​នៅ​ថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន បង្អូត​នាឡិការ​ដៃ​ទៅកាន់​នាយករដ្ឋមន្ត្រីឡាវ​នៅក្នុង​អំឡុងពេល​កិច្ចប្រជុំកំពូល​អាស៊ាន​នៅ​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០២២។
រូប៖ AFP

. សហរដ្ឋអាមេរិក និង​អូស្ត្រាលី​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​កញ្ញា ឈឹម ស៊ីថរ

ក្រសួង​បរទេស​សហរដ្ឋ​អាមេរិក និង​ស្ថានទូត​ប្រទេស​អូស្ត្រាលី ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​មេដឹកនាំ​សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ហើយ​ងាក​ទៅ​ដោះស្រាយ​វិវាទ​ការងារ​របស់​ពួកគេ​ប្រកប​ដោយ​យុត្តិធម៌​ត្រឹមត្រូវ។ក្រៅពីនេះ ក្រសួង​ការបរទេស​អាមេរិក ក៏​បញ្ជាក់ឡើងវិញ​នូវ​ការ​ទាមទារ​ឲ្យ​ដោះលែង​កញ្ញា សេង ធារី ដែរ។ មេដឹកនាំ​សហជីព​ឯករាជ្យ​យល់ថា ប្រសិនបើ​រដ្ឋាភិបាល បន្តផ្គើន​ចំពោះការ​ទាមទារ​របស់​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ ដោយ​បង្កើន​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​សហជីព​បែប​នេះ នឹង​ធ្វើឲ្យ​បាត់បង់​ផលប្រយោជន៍​ជាតិ​បន្ថែម​ទៀត។ អាន​ព័ត៌មាន​ពិស្តារ...

. មន្ត្រីអង្គការ​សង្គម​ស៊ីវិល​ថា ការ​បង្ហាញ​ពី​ភាព​ហ៊ឺហា​របស់​លោកនាយករដ្ឋមន្ត្រី បង្ហាញ​ពី​ភាព​គ្មាន​ឆន្ទៈ​គិតគូរ​ដល់​ពលរដ្ឋ​ក្រីក្រ

បើទោះបីជា​កម្ពុជា​នៅតែ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ហើយ​ប្រជាពលរដ្ឋ​ភាគច្រើន​មាន​ជីវភាព​ក្រីក្រ​និង ​ក្បែរ​ក្រីក្រក្ដី ក៏ប៉ុន្តែ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ជាពិសេស​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែង​តែ​សម្ញែង​សម្ភារៈ​ប្រណិតៗ​ដែល​មាន​តម្លៃថ្លៃ ដល់​សាធារណៈជន។ មន្ត្រីអង្គការ​សង្គមស៊ីវិល និង​យុវជន​យល់​ថា ទម្លាប់​សម្ភារៈនិយម​របស់​ថ្នាក់ដឹកនាំ​បែប​នេះ គឺជា​គម្រូ​មិន​ល្អ ដែល​មិន​គិតគូរ​ដល់​ពលរដ្ឋ​ក្រីក្រ។ អានព័ត៌មានពិស្តារ...

. ក្រុម​កូដករណាហ្គាវើលដ៍​៣​នាក់​ដាក់​ពាក្យ​ពន្យារ​ចូល​បំភ្លឺ​នៅ​តុលាការ​រាជធានីភ្នំពេញ

ក្រុមកូដករ​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍​ចំនួន​៣នាក់ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា បានដាក់​ពាក្យ​ពន្យារ​ការ​ចូលបំភ្លឺ​តុលាការ​រាជធានី​ភ្នំពេញ ដោយសារ​មិនទាន់​មាន​មេធាវី​ការពារក្ដីមន្រ្តី​សង្គម​ស៊ីវិល ព្រួយបារម្ភ​ពីដំណើរការ​នីតិវិធី​ថា អាច​នឹង​មិន​ផ្ដល់​ដំណោះស្រាយ និងយុត្តិធម៌ ដល់​ភាគី​បុគ្គលិកអានព័ត៌មានពិស្តារ...

. អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​រិះគន់​បណ្ឌិត​កសិកម្ម យ៉ង សាំង កុមារពេល​ចុះចូល​ជា​មួយ​បក្ស​កាន់​អំណាច

អ្នកប្រើប្រាស់​បណ្តាញសង្គម​ដែលនិយម​ចូលចិត្ត​តាមដាន​រឿងបញ្ហា​សង្គម​និង​នយោបាយ​បាន​ចាប់​អារម្មណ៍​ខ្លាំងទៅលើ​ករណី​បណ្ឌិត​កសិកម្ម​និង​ជា​អតីត​ថ្នាក់ដឹកនាំជាន់ខ្ពស់​មួយរូប​នៃ​គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន​គឺ​បណ្ឌិត​លោក យ៉ង សាំងកុមារ ក្រោយ​ពី​លោក​បាន​ចុះចូលរួមរស់ ​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច។ តើអ្នកប្រើបណ្តាញ​សង្គមទាំងនោះ​គេមានការចាប់​អារម្មណ៍​និង​មាន​ទស្សនៈមតិ​យ៉ាងដូចម្តេចខ្លះ​ជុំវិញ​ការ​សម្រេច​ចិត្តផ្លាស់ប្តូរ​គោលជំហរ​នយោបាយ​របស់​បណ្ឌិត យ៉ង សាំងកុមារ​នៅ​ពេល​នេះអានព័ត៌មាន​ពិស្តារ...

. មន្ត្រីសង្គម​ស៊ីវិល​ជំរុញ​ទៅ​ក្រសួង​សុខាភិបាល​មាន​វិធានការ​តឹងរ៉ឹង​លើ មន្ទីរសំរាក​ព្យាបាល​ដែល​ខ្វះ​ការ​ទទួល​ខុសត្រូវ​បណ្ដាល​ឱ្យ​ស្ត្រីម្នាក់​ប្រឈម​នឹង​ការ​បាត់បង់​ជីវិត

អ្នកធ្វើការងារ​ផ្នែក​លើក​កម្ពស់​សិទ្ធិស្ត្រី ជំរុញ​ទៅ​ក្រសួង​សុខាភិបាល​ចាត់​វិធានការ​តឹងរ៉ឹង​លើ មន្ទីរ​សំរាក​ព្យាបាល ដែល​រងការ​ចោទ​ថា បាន​វះកាត់​ខ្វះការ​ទទួល​ខុសត្រូវ​ដែល​បណ្ដាល​ស្ត្រី​ម្នាក់​កាត់​ដាច់​គ្រឿង​ក្នុង ដែល​ពេលនេះ​នាង​ប្រឈម​នឹង​ការ​បាត់បង់​ជីវិតការលើកឡើង​នេះ ខណៈក្រសួង​សុខាភិបាល​សម្រេច​បិទ​បណ្ដោះ​អាសន្ន មន្ទីរសំរាក​ព្យាបាល​មួយកន្លែង​នៅ​ខេត្តកំពង់ស្ពឺ ដើម្បី​ទុក​ពេល​អ្នក​ជំនាញ​ស្រាវជ្រាវ​ករណី​នេះអាន​ព័ត៌មាន​ពិស្តារ...

. ក្រុមយុវជន និង​ជនជាតិ​ដើម​ជង ខេត្តកោះកុង ដាក់​ញត្តិឱ្យ​អាជ្ញាធរ​ខេត្តកោះកុង បង្ហាញ​ព្រំប្រទល់​កាត់​ឆ្វៀល​តំបន់​អភិរក្ស​អារ៉ែង

ក្រុម​យុវជន​ខ្មែរថាវរៈ និង​ជនជាតិដើម​ភាគតិច​ជង​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្តកោះកុង បង្ហាញព្រំ​ប្រទល់ និង​ទំហំផ្ទៃដី​តំបន់​អភិរក្សអារ៉ែង ដែល​ត្រូវ​កាត់​ឆ្វៀល ប្រគល់​ជូន​រដ្ឋបាល​ខេត្តកោះកុង​គ្រប់​គ្រង​ជំនួស​វិញពួកគាត់​សង្ស័យ​ថា អាជ្ញាធរ​ខេត្ត​នេះ ព្យាយាម​លាក់បាំង​ព័ត៌មាន​ជុំវិញ​រឿងនេះ នាំឱ្យ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំកាន់​តែ​រីករាល​ដាល ប៉ះពាល់​តំបន់​អភិរក្សអារ៉ែងអាន​ព័ត៌មាន​ពិស្តារ...

. អគារ​មួយ​ចំនួន​របស់​ឧកញ៉ា សុខ គង់ លើ​ភ្នំបូកគោ​រងការ​ចោទ​ប្រកាន់​ថា​បង្ខាំង​មនុស្ស​ធ្វើជា​ទាសករ​តាមប្រព័ន្ធ​អ៊ីនធឺណែត

អគារមួយ​ចំនួន ស្ថិតនៅ​រមណីដ្ឋាន ឋានសួគ៌បូកគោ​ខេត្តកំពត កំពុង​រងការ​ចោទ​ប្រកាន់​ថា បង្ខាំង​មនុស្ស​រាប់រយនាក់​ធ្វើជា​ទាសករ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីធឺណែត (Internet)អតីត​បុគ្គលិក​ធ្វើការ​នៅក្នុង​អគារជាប់នឹង​សណ្ឋាគារឋាន​សួគ៌សុខា (Thansur Sokha Hotel) ​អះអាង​ថា ជនបរទេស​ច្រើន​ជាតិ​សាសន៍​ត្រូវ​បាន​ថៅកែ​ជនជាតិ​ចិន​ល្បួង​ពួកគេ​ឱ្យ​មក​ធ្វើការងារ​ជាអ្នក​បោក​ប្រាស់​ (Scammer) តាម​ប្រព័ន្ធ​អនឡាញ (Online) នៅ​អគារ​លើ​ភ្នំបូកគោ និងមិនអនុញ្ញាត​ឱ្យពួកគេ​មាន​សេរីភាព​ឡើយទោះបីជាយ៉ាង​ណា អាជ្ញាធរ​ទទួលស្គាល់​ថា មាន​បណ្តឹង​ប៉ុន្តែ មិនមែន​ជាការ បង្ខាំង​មនុស្ស​នោះ​ទេ។ អានព័ត៌មានពិស្តារ...

. កសិករដាំមៀននៅខេត្តបាត់ដំបង ត្អូញត្អែរពីតម្លៃមៀនចុះថោក ប៉ះពាល់ដល់ជីវភាព

កសិករដាំមៀន​នៅខេត្តបាត់ដំបង ត្អូញត្អែរ​ពី​តម្លៃមៀន​ចុះថោក​ ប៉ះពាល់​ដល់​ជីវភាពកសិករ​ដាំមៀន​បារម្ភ​បញ្ហា​តម្លៃ​ថោក ស្របពេល​កម្ពុជា​គ្រោង​នាំ​ចេញ​ផ្លែមៀន​ស្រស់​ទៅប្រទេស​ចិន​​ដោយ​ផ្ទាល់​នៅ​ខាង​មុខ​នេះ។ ​សង្គមស៊ីវិលយល់ថា រដ្ឋាភិបាល និង​ស្ថាប័នពាក់ព័ន្ធ គួរតែ​ជួយធ្វើយ៉ាង​ណា​ឱ្យ​ផ្លែមៀន​ស្រស់​របស់​កសិករ​មាន​តម្លៃសមរម្យ។ អានព័ត៌មានពិស្តារ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។