ព័ត៌មាន​សំខាន់ៗ​ ចំនួន១០ ដែល​លោក​អ្នកនាង​គួរអាន​​នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ

ដោយ អាស៊ីសេរី
2023.01.25
Share on WhatsApp
Share on WhatsApp
ព័ត៌មាន​សំខាន់ៗ​ ចំនួន១០ ដែល​លោក​អ្នកនាង​គួរអាន​​នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ (រូបឯកសារ) អង្គមហាសន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ទូទាំង​ប្រទេស កាល​ពី​ឆ្នាំ២០១៨។
រូប៖ ហ្វេសប៊ុកគណបក្សប្រជាជនកម្ពុជា

. បក្ស​កាន់​អំណាច​គ្រោង​ធ្វើ​មហាសន្និបាត​ចុង​ខែ​នេះ​ដើម្បី​រក​ការ​គាំទ្រ​ពី​ពលរដ្ឋ

គណបក្ស​ប្រជាជនកម្ពុជា គ្រោង​ធ្វើ​មហាសន្និបាត​វិសាមញ្ញ នៅ​ចុង​ខែ​មករា​នេះ ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​រក​ការ​គាំទ្រ​ពី​ពលរដ្ឋ​ក្នុង​ការ​បោះ​ឆ្នោតនៅ​ខែ​កក្កដា​ខាង​មុខ។ មន្ត្រី​សង្គមស៊ីវិល​លើក​ឡើង​ថា យុទ្ធសាស្ត្រ​គណបក្ស​កាន់​អំណាច ទំនង​មិន​អាច​កែ​លំអ​នូវ​ចំណុច​ខ្វះខាត​របស់​ខ្លួន​បាន​ឡើយ ស្រប​ពេល​ដែល​ការ​បោះ​ឆ្នោត​ជាតិ កាន់តែ​ខិត​ជិត​មក​ដល់​ហើយ។ អានព័ត៌មានពិស្តារ...

. លោក ហ៊ុន សែន ជំរុញ​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធឌីជីថល (Digital) ដើម្បីប្រឆាំង​អំពើពួករលួយ និង​មន្រ្តី​ខ្មោច

លោក ហ៊ុន សែន ជំរុញ​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធឌីជីថល (Digital) ដើម្បី​ប្រឆាំង​អំពើ​ពួករលួយ និង​មន្រ្តី​ខ្មោច។ លោក ហ៊ុន សែន លើកឡើងបែបនេះ​កាលពីថ្ងៃទី២៣ ខែមករា។ លោក ហ៊ុន សែន បញ្ជាក់ទៀតថា ការគ្រប់គ្រង​ទិន្នន័យ​តាមរយៈប្រព័ន្ធ​ឌីជីថល​អាចជួយបង្កើន​ល្បឿន​និង​មាន​សុវត្ថិភាព និង​អាច​ប្រឆាំង​នឹង​អំពើពុករលួយ។ លោក ហ៊ុន សែន បានលើកឧទាហរណ៍​ពីការបើក​ប្រាក់​បៀវត្សរ៍​ជូនមន្ដ្រី​រាជការ​តាម​ប្រព័ន្ធធនាគារ ដែលអាច​ឱ្យរដ្ឋាភិបាល​កន្លងទៅអាច​រកឃើញ​មន្ត្រី​ខ្មោច​រាប់ម៉ឺននាក់ទាក់ទងនឹង​អំពើពុករលួយ​នៅកម្ពុជា​អង្គការ​តម្លាភាព​អន្តរជាតិ​កាលពី​ដើម​ឆ្នាំ២០២២ បាន​ចេញ​ផ្សាយ​របាយការណ៍​ស្ដីពី សន្ទស្សន៍​នៃ​ការ​យល់ឃើញ​ពីអំពើពុករលួយ​ប្រចាំ​ឆ្នាំ២០២១ រកឃើញថា កម្ពុជា​ទទួល​បាន ២៣ពិន្ទុ ក្នុងចំណោមពិន្ទុ១០០ ដោយទទួលបានចំណាត់​ថ្នាក់​១៥៧ ក្នុងចំណោម​១៨០ ប្រទេស។ ចំណាត់ថ្នាក់នេះស្ថានភាព​បង្ហាញថា ការប្រយុទ្ធនឹង​អំពើពុករលួយ​មានភាពប្រសើរ​តិចតួច​ប៉ុណ្ណោះម្យ៉ាងវិញទៀតកម្ពុជា​កំពុងជាប់​ក្នុងបញ្ជី​ប្រផេះ ឬប្រទេសដែល​មានហានិភ័យ​ខាងលាង​លុយ​កង្វក់​របស់អង្គការ​ឃ្លាំមើលអំពើលាងលុយកខ្វក់​លើ​ពិភពលោក ឈ្មោះក្រុមការងារ​ហិរញ្ញវត្ថុ (FATF)

.មន្ត្រី​ជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច​អះអាង​ថា សេដ្ឋកិច្ច​កម្ពុជា​នៅតែ​អាច​រស់​បាន​ ទោះបី​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លើកឡើង​ថា សេដ្ឋកិច្ច​កម្ពុជា​បច្ចុប្បន្ន​កំពុង​លូតលាស់ និង​អាច​រស់​បាន ទោះបី​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប។ មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ជា​ការ​ខាត​បង់ប្រយោជន៍​សេដ្ឋកិច្ច ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រជាពលរដ្ឋ និង​ការនាំចេញ។

.តើប្រទេសខ្សែទឹកខាងក្រោមទន្លេមេគង្គរងផលប៉ះពាល់យ៉ាងណាខ្លះរដូវប្រាំងឆ្នាំនេះដោយសារចិនបើកទឹកមុនកាលកំណត់?

ខុសប្លែកពី​បណ្តាឆ្នាំមុនៗ រដូវប្រាំង​ឆ្នាំ២០២៣នេះ ប្រទេសចិន​ដែលស្ថិតនៅ​ខ្សែទឹកខាងលើ​នៃ​ទន្លេមេគង្គ បានចាប់ផ្តើម​បើក​ទ្វាទឹក​ទំនប់​វារីអគ្គិសនី​ដ៏ធំ​របស់ខ្លួន​នៅ​មុន​កាលកំណត់​ប្រមាណ​ជា៥ខែ​ដើម្បី​ផលិត​អគ្គិសនី។ ក្រុមអ្នកជំនាញ​តំបន់មេគង្គ​ព្រួយបារម្ភ​ថា ទង្វើ​របស់​ចិន​អាចនឹង​បង្កឱ្យមាន​នូវ​ភាពមិនប្រក្រតី​នៃរំហូរ​ទឹកទន្លេ​ដែលអាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធអេកូឡូស៊ី និង​ការប្រកប​ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​នៅតាម​ប្រទេស​​ខ្សែទឹកខាងក្រោម។

. សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​អំពាវនាវ​ដល់​ព្រះសង្ឃ​ខ្មែរ​ក្រោម ​កុំ​ឱ្យ​ធ្វើ​តាម​បង្គាប់​វៀតណាម

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អំពាវនាវ​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ក្រោម ដែល​វៀតណាម​បង្ខំ​ឲ្យ​បំបិទ​សិទ្ធិ​សាសនា​ខ្មែរ​កម្ពុជា​ក្រោម កុំ​ធ្វើ​ឲ្យ​តាម​បង្គាប់​វៀតណាម ដើម្បី​ផល​ប្រយោជន៍ និង​លាភសក្ការៈ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី អាជ្ញាធរ​វៀតណាម បាន​ប្រើប្រាស់ សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហាជាតិ​ប្រចាំ​ខេត្ត ឃ្លាំង​មិន​ទទួល​ស្គាល់ សាមណេរ​ខ្មែរ​ក្រោម​មួយ​អង្គ ដែល​សកម្ម​ក្នុង​ការពារ សិទ្ធិមនុស្ស និង​សាសនា​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម។ អានព័ត៌មានពិស្តារ...

. អាជ្ញាធរខេត្តព្រះវិហារប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការតាមព្រំដែនជាមួយអាជ្ញាធរឡាវ

អាជ្ញាធរខេត្តព្រះវិហារប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការតាមព្រំដែនជាមួយអាជ្ញាធរឡាវ ក្រោយសង្កេតឃើញមានអំពើចោរកម្ម ការលួចកាប់បំផ្លាញព្រៃ ការលួចបរបាញ់សត្វ ការរៀបអាពាហ៍ពិពាហ៍ខុសច្បាប់ បញ្ហាសណ្ដាប់ធ្នាប់សង្គម និងការឆ្លងដែនខុសច្បាប់ជាដើម។

កិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការរលើកទី៩នៅខេត្តចម្ប៉ាសាក់(Champasak) ប្រទេសឡាវ (Lao) កាលពីថ្ងៃទី២៣ មករា រវាង អភិបាលខេត្តព្រះវិហារលោក គីម រិទ្ធី និងអភិបាលខេត្តចម្ប៉ាសាក់លោក វិល័យវង្ស ប៊ុតដាខាំ(VilayVong Butda Kham)។ អាជ្ញាធរខេត្តនៃប្រទេសទាំងពីរបានឯកភាពគ្នាព្រង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ និងវប្បធម៌។

. ប្រមុខការទូតកម្ពុជា-ជប៉ុនឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យចំនួន៧

ប្រមុខការទូតកម្ពុជា-ជប៉ុន ឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនរួមមាន នយោបាយ សន្តិសុខ និងការពារជាតិ ពាណិជ្ជកម្ម វិនិយោគទេសចរណ៍ ការអភិវឌ្ឍន៍ហេដ្ឋារចនា​សម្ព័ន្ធ ការ​បោសសំអាតមីន ការផ្លាស់ប្ដូររវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ព្រមទាំងលើកស្ទួយ​ប្រជាធិបតេយ្យនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងដំណើរ​ទស្សនកិច្ចរដ្ឋមន្ត្រី​ការបរទេសលោក ប្រាក់ សុខុន រយៈពេល៤ថ្ងៃ នៅប្រទេសជប៉ុនថ្ងៃគឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ មករា។

. សហគមន៍នេសាទត្រពាំងសង្កែ ជួយបង្កើនចំណូលប្រជាពលរដ្ឋមូលដ្ឋាន និងការពារបរិស្ថាន តាមរយៈការផ្ដល់សេវាកម្មបែបអេកូទេសចរណ៍

សហគមន៍នេសាទក្នុងខេត្តកំពតមួយកន្លែង កំពុងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងការពារបរិស្ថាន តាមរយៈការផ្ដល់សេវាកម្មអេកូទេសចរណ៍។
មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា សហគមន៍នេសាទត្រពាំងសង្កែ គឺជាសហគមន៍នេសាទគម្រូ ព្រោះសហគមន៍នេះបានផ្ដល់ការងារជាច្រើនដល់ប្រជាពលរដ្ឋមូលដ្ឋាន និងបានបង្កើនផលនេសាទ​ដល់ប្រជាពលរដ្ឋតាមរយៈការការពារ និងដាំព្រៃកោងកាងបន្ថែម។

. ពលរដ្ឋ​រស់នៅ​ជាប់​បឹង​តា​មោក​បារម្ភ​បាត់​មុខ​របរ ក្រោយ​ពី​បឹង​ត្រូវ​អាជ្ញាធរ​ឈូស​លុប

ប្រជាពលរដ្ឋ​រស់នៅ​អាស្រ័យ​ផល​ជាប់​បឹង​តា​មោក​ជា​ច្រើន​គ្រួសារ​ព្រួយ​បារម្ភ​បាត់បង់​មុខ​របរ បន្ទាប់​ពី​គ្រឿង​ចក្រ​នៅ​តែ​បន្ត​ចាក់​លុប​ផ្ទៃ​បឹង​តា​មោក​ទាំង​ថ្ងៃ​ទាំង​យប់។ ពួក​គាត់​ថា គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល កំពុង​បំផ្លាញ​មុខរបរ ដែល​ប៉ះពាល់​ប្រភព​ចំណូល​សេដ្ឋកិច្ច​ប្រចាំថ្ងៃ និង​លំនៅឋាន​របស់​ពួក​គាត់។

១០. ជំងឺរលាកថ្លើមប្រភេទបេ (B) រោគសញ្ញានិងវិធីព្យាបាល?
វេជ្ជបណ្ឌិតឯកទេសឲ្យដឹងថា ជំងឺរលាកថ្លើមប្រភេទបេឬប៊ី ឬភាសាអង់គ្លេសហៅថា (Hepatitis B) គឺជាជំងឺថ្លើមធ្ងន់ធ្ងរ បណ្តាលមកពីការឆ្លងមេរោគ អ៊េចវីប៊ី (HVB)។ មេរោគប្រភេទបេនេះ គឺស្ថិតក្នុងរាងកាយរបស់អ្នកជំងឺអស់មួយជីវិត និងអាចវិវត្តទៅជាជំងឺក្រិនថ្លើមរ៉ាំរ៉ៃ (Cirrhosis) និងជំងឺមហារីកថ្លើម (Liver Cancer)

តើគេអាចមានវិធីណាខ្លះ ដើម្បីបង្ការការឆ្លងនិងព្យាបាលជំងឺរលាកថ្លើមប្រភេទបេឬប៊ីនេះ?

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។