ព័ត៌មាន​សំខាន់ៗ​ចំនួន ៩ ដែល​លោក​អ្នកនាង​គួរអាន​កាល​ពី​ថ្ងៃពុធ

. អ្នក​ជំនាញ​កិច្ចការអន្តរជាតិ​ថា ជំនួប​មេដឹកនាំ​វៀតណាម​ជាមួយ​លោក​ហ៊ុន សែន​គឺ​វៀតណាម​ចង់​បង្ហាញ​ថាខ្លួន​នៅ​តែ​មាន​ឥទ្ធិពល​លើ​កម្ពុជា

នាយករដ្ឋមន្ត្រី វៀតណាមលោក ផាម មិញជិញ កំពុង​បំពេញ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​នៅ​កម្ពុជា​និង​បាន​ចុះកិច្ចព្រមព្រៀង​១១​ចំណុចជា​មួយ​កម្ពុជាដើម្បី​ពង្រឹង​ទំនាក់ទំនង​នយោបាយ​និង​សេដ្ឋកិច្ច។ អ្នកជំនាញ​កិច្ចការ​អន្តរជាតិ​លើក​ឡើង​ថាជំនួប​រវាង​លោក​នាយករដ្ឋមន្ត្រី​ទាំង​ពីរ​មុន​កិច្ច​ប្រជុំ​អាស៊ានគឺ​វៀតណាម​ចង់​បង្ហាញ​មេដឹកនាំ​ប្រទេស​នានា​ថាវៀតណាម​នៅ​តែ​មាន​ឥទ្ធិពល​លើ​កម្ពុជា។

Hun Sen meet vietnam.jpg
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្វាគមន៍នាយករដ្ឋមន្ត្រី​វៀតណាម​លោក ផាម មិញជិញ (Pham Minh Chinh) នៅវិមានសន្តិភាព កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២។ (រូប៖ ហ្វេសប៊ុក SPM)

អាន​ព័ត៌មាន​ពិស្តារ ... Opens in new window ]

. នាយករដ្ឋមន្ត្រី​ចិន​លោក លី ខឺឈាង មក​ដល់​កម្ពុជា​នៅ​មុនពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​ចាប់​ផ្តើម

ទន្ទឹម​នឹង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​នាយករដ្ឋមន្ត្រី​វៀតណាម​លោក ផាម មិញជិញ (Pham Minh Chinh) នៅកម្ពុជា នាយករដ្ឋមន្ត្រីចិន​លោក លី ខឺឈាង (Li Keqiang) និង​ភរិយាបាន​ធ្វើដំណើរ​មក​ដល់​កម្ពុជា​ហើយកាលពី​យប់​ថ្ងៃទី៨ ខែវិច្ឆិកា។ នេះគឺជា​ដំណើរ​ទស្សនៈកិច្ចផ្លូវការ​រយៈពេល​៤​ថ្ងៃចាប់​ពី​ថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា របស់​លោក​ដោយផ្ទាល់មក​កាន់​កម្ពុជាចាប់តាំង​ពី​មាន​ការ​ផ្ទុះវិបត្តិ​ជំងឺកូវីដ១៩តាំងពីដើម​ឆ្នាំ២០២០ មក។

87f59399-432e-439f-bbab-fbc24fa30609.jpeg
នាយករដ្ឋមន្ត្រី​ចិន​លោក លី ខឺឈាង (Li Keqiang) និង​ភរិយា បាន​ធ្វើដំណើរ​មក​ដល់​កម្ពុជា​ហើយ កាលពី​យប់​ថ្ងៃទី៨ ខែវិច្ឆិកា ម្សិលម៉ិញ។ (រូប៖ ក្រសួងការបរទេសកម្ពុជា)

អាន​ព័ត៌មាន​ពិស្តារ ... Opens in new window ]

. គ្រួសារខកចិត្តដែលអាជ្ញាធរស្នើលើកលែង ឬបន្ធូរបន្ថយទោសក្នុងបុណ្យអុំទូក គ្មានអ្នក​ជាប់ឃុំនយោបាយ

ក្រុម​គ្រួសារ​សកម្មជនបក្ស​ប្រឆាំង​ខកចិត្ត​ចំពោះគណៈកម្មការ​ជំនាញ​ដែល​បាន​បញ្ជូន​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ និង​សម្រេច​ស្នើសុំ​ទៅ​ព្រះមហាក្សត្រដើម្បី​ផ្ដល់​ការ​អនុគ្រោះ​ទោស​ដល់​​ទណ្ឌិតក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យអុំទូក​នៅ​ឆ្នាំនេះ​ដោយ​គ្មាន​ឈ្មោះ​សមាជិក​គ្រួសារ​ពួក​គេ។ មន្រ្តីពន្ធនាគារអះអាងថា អាជ្ញាធរ​បាន​អនុវត្តត្រឹមត្រូវ​តាម​លក្ខខណ្ឌ​នៃ​ច្បាប់​ដោយ​មិន​គិត​រឿង​នយោបាយ​នោះ​ទេ។

IMG_9141.JPG
សកម្មជនគណបក្សសង្គ្រោះជាតិពេលបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញកន្លងមក។

អាន​ព័ត៌មាន​ពិស្តារ ...

. ក្រុម​យុវជន​ខ្មែរថាវរៈបន្ត​ធ្វើកូដកម្ម​បង្អត់​អាហារថ្ងៃទី​២​ទាមទារ​ឲ្យ​អាជ្ញាធរដោះលែង​កញ្ញា សេង ធារី

ក្រុមយុវជន​ខ្មែរថាវរៈនៅតែបន្ត​ធ្វើ​យុទ្ធនាការ​បង្អត់​អាហារនិង​សមាធិ​នៅ​ខេត្តព្រះវិហារ​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាលនិង​តុលាការ​ផ្លាស់ប្ដូរ​គោល​ជំហរបញ្ឈប់ការ​ធ្វើ​ទុក្ខ​បុកម្នេញនិង​ដោះលែង​កញ្ញា សេង ធារី រួម​ទាំង​អ្នកទោស​មនសិការ​ដទៃ​ទៀត។ មន្រ្តីសិទ្ធិមនុស្ស ស្នើឱ្យ​រដ្ឋាភិបាល​គួរពិចារណា​ទៅ​លើ​សំណើរ​របស់​យុវជននិង​ស្ដាប់​ហេតុផល​របស់​ពួកគេដើម្បី​ស្តារ​ប្រជាធិបតេយ្យនិង​ការ​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ។

Khmer Thavirak hunger Strike on 08-11-2022 at Prah Vihear Province.jpg
ក្រុមយុវជនខ្មែរថាវរៈធ្វើកូដកម្មបង្អត់អាហារដើម្បីទាមទារឱ្យដោះលែងកញ្ញា សេង ធារី។ (រូប៖ ហ្វេសប៊ុក ខ្មែរថាវរៈ)

អាន​ព័ត៌មាន​ពិស្តារ ... Opens in new window ]

. ពលរដ្ឋ​១៦៦​នាក់ នៅ​ខេត្តព្រៃវែង​ផ្តិត​មេដៃ មិន​ពេញ​ចិត្ត​អាជ្ញាធរ ៩នាក់ ​ឃុបឃិត​យកដី​សាលា​ឃុំ​ព្រែក​សំបួរ​ពុះឡូត៍​ចែក​គ្នា
នៅ​ខេត្តព្រៃវែង​ឯណោះ​វិញប្រជាពលរដ្ឋ​ជិត២រយ​នាក់ (១៦៦) បាន​ផ្តិតមេដៃសំដែង​ការ​មិន​ពេញ​ចិត្តចំពោះ​ករណី​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​នេះបានឃុបឃិត​គ្នារំលោភ​យក​ដី​សាលាឃុំ​មក​ធ្វើ​ជា​សម្បត្តិ​បុគ្គល។ ពួកគាត់​អះអាង​ថាអ្នក​ភូមិ​មាន​ភស្តុតាងនិង​ឯកសារ​ច្បាស់លាស់ដែល​បញ្ជាក់​ថា មេឃុំ ឃ្មៀនឃុំ និង​មន្ត្រី​ជំនាញ​សុរិយោ​ដី​ខ្លះបានឃុបឃិត​គ្នា​រំលោភ​យក​ដី​រដ្ឋ​បំពាន​ច្បាប់។

អាន​ព័ត៌មាន​ពិស្តារ ...

. កម្ពុជា បាន​បណ្ដេញ​ជនបរទេស​ចំនួន១៣០​នាក់​ចេញ​ពី​កម្ពុជា

កម្ពុជា បាន​បណ្ដេញ​ជនបរទេសជា​ង១០០​នាក់ដែល​ស្នាក់នៅកម្ពុជាខុសច្បាប់ទៅប្រទេសរបស់​ពួកគេវិញ។

សេចក្ដីប្រកាសព័ត៌មាន​របស់​អ្នកនាំពាក្យ​អគ្គនាយកដ្ឋានអន្តោ​ប្រវេសន៍​កាលពី​ថ្ងៃម្សិលមិញ​ឲ្យ​ដឹងថារយៈពេល​ពីរ​ថ្ងៃ​គឺ​ថ្ងៃ​ទី៧ និងថ្ងៃទី៨វិច្ឆិកា អគ្គនាយកដ្ឋាន​អន្តោប្រវេស​បាន​បណ្ដញ​ជនរទេស​ចំនួន​១៣០​នាក់ក្នុងនោះ​មាន​ជន​ជាតិ​ចិន​ចំនួន ១១០នាក់ និង ជនជាតិ​វៀតណាម​ចំនួន​២០នាក់។

. ប្រជានេសាទត្រីកាម៉ុង នៅខេត្តព្រះសីហនុ ត្អូញត្អែរ​ពី​​តម្លៃត្រីចុះ​ថោក ដោយ​សារ​តែ​ការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិត​ច្រើន
ប្រជានេសាទ​ត្រី​នៅ​ខេត្តព្រះសីហនុត្អូញត្អែរ​ពី​តម្លៃ​ត្រី​កាម៉ុង​ធ្លាក់​ថ្លៃក្រោយ​ម្ចាស់​សិប្បកម្មត្រី​កាម៉ុង​ចំហុយនាំចូល​​ត្រីកាម៉ុង​កក​ពី​ប្រទេស​វៀតណាម​ច្រើន។ មន្ត្រីសង្គមស៊ីវិលយល់ថា រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពិនិត្យ និងស្រាវជ្រាវ ហើយដោះស្រាយប​ញ្ហានេះ​ជូន​ពលរដ្ឋ។

អាន​ព័ត៌មាន​ពិស្តារ ...

. ពលរដ្ឋ​នៅ​ខេត្តបាត់ដំបងចោទអាជ្ញាធរ​មូលដ្ឋាន​ថារើសអើង​ក្នុង​ការ​ផ្ដល់​ប័ណ្ណក្រីក្រ

ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបងចោទ​អាជ្ញាធរ​មូលដ្ឋាន​ថាមិនបើកប្រាក់​ឧបត្ថម្ភពី​រដ្ឋាភិបាលជូន​ពួក​គាត់​រយៈពេល​៥​ខែ​មក​ហើយ។មន្ត្រីសង្គមស៊ីវិល​យល់ថារដ្ឋាភិបាលនិង​ស្ថាប័ន​ពាក់ព័ន្ធ​គួរពិ​និត្យនិង​ស្រាវ​ជ្រាវ​ហើយ​ដោះ​ស្រាយ​បញ្ហា​នេះជូន​ពលរដ្ឋដោយ​តម្លាភាព​ហើយ​ផ្ដន្ទាទោស​លើ​មន្ត្រី​ទាំង​​​​​ឡាយដែលកេងប្រវ័ញ្ចពលរដ្ឋក្រីក្រ។

អាន​ព័ត៌មាន​ពិស្តារ ...

. កុមារ​ខ្មែរ​មួយ​ចំនួន​ចំណាក​ស្រុក​តាម​ឪពុក​ម្ដាយ​ទៅ​ប្រទេស​ថៃបាត់បង់​ឱកាស​សិក្សា

ពី​ប្រទេស​ថៃកុមារ​ខ្មែរ​មួយ​ចំនួន​ដែល​ធ្វើ​ចំណាក​ស្រុក​តាម​ឪពុកម្ដាយ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃបាត់បង់​ឱកាស​ទៅ​សាលារៀនព្រោះ​ឪពុកម្ដាយ​ទាំង​នោះ​រវល់​តែ​ធ្វើការងារ​រក​ប្រាក់​ដោះ​ស្រាយ​ជីវភាព​ប្រចាំថ្ងៃ។មន្ត្រីសង្គម​ស៊ីវិល​យល់​ថាឪពុកម្ដាយ​ដែលនាំ​កូន​មក​ជា​មួយនៅ​ពេល​ដែល​គាត់​មក​ធ្វើការ​ក្នុង​ប្រទេស​ថៃមាន​​ប្រមាណ​៤០​ភាគរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យក្នុងចំណោមពលករខ្មែរចំណាកស្រុក ហើយកុមារទាំងនេះភាគច្រើនមិនបានទៅរៀនសូត្រទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។