១. អ្នកវិភាគនយោបាយថា មានប៉ូលនយោបាយសំខាន់តែ២ ដែលប្រជាពលរដ្ឋនឹងជ្រើសរើសក្នុងការប្រកួតប្រជែងបោះឆ្នោតឆ្នាំ២០២៣
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងអ្នកវិភាគនយោបាយលើកឡើងថា ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ ខាងមុខ ប្រជាពលរដ្ឋនឹងមានភាពងាយស្រួលក្នុងការសម្រេចចិត្តជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត ដោយសារពលរដ្ឋអាចបែងចែកកាន់តែច្បាស់ ពីគណបក្សនយោបាយដែលគាំទ្រគណបក្សកាន់អំណាច និងគណបក្សនយោបាយដែលមានសក្ដានុពល ប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា។
២ . តើអ្នកប្រជាធិបតេយ្យគួរធ្វើបែបណាដើម្បីយកឈ្នះដៃគូនយោបាយប្រជាភិថុតិឆ្ពោះទៅរកការបោះឆ្នោតដោយត្រឹមត្រូវ ?
អស់រយៈពេលជិត៤០ឆ្នាំ ក្រោមការដឹកនាំដោយរដ្ឋាភិបាល លោក ហ៊ុន សែន តែងតែប្រើប្រាស់សារនយោបាយជេរប្រមាថខ្លាំងៗ មកលើប្រជាពលរដ្ឋ និង ធ្វើទុក្ខបុកម្នេញសកម្មជនសិទ្ធិមនុស្ស-បរិស្ថាន ក្រុមសហជីព និងសកម្មជន នយោបាយជាបន្តបន្ទាប់ តាមរយៈការចាប់ខ្លួនពួកគេដាក់ពន្ធនាគារ រងបទចោទ ពីតុលាការ និងអ្នកខ្លះបង្ខំចិត្តនិរទេសខ្លួនទៅក្រៅប្រទេស ដើម្បីគេចផុត ពីការយាយីរបស់អាជ្ញាធរគណបក្សកាន់អំណាច។ អានព័ត៌មានពិស្តារ ...
៣ . អ្នកវិភាគថា លោក ហ៊ុន សែន អះអាងថា វិបត្តិដីធ្លីកើតឡើងដោយសារតែដីឡើងថ្លៃ ជាការបិទបាំងពីអសមត្ថភាពដោះស្រាយ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា ជម្លោះដីធ្លីកើតមានពាសពេញប្រទេសនោះដោយសារតែកម្ពុជាមានសន្តិភាពដីឡើងថ្លៃហើយពលរដ្ឋដណ្ដើមដីគ្នា។ក្រុមអង្គការសង្គមស៊ីវិលនិងអ្នកវិភាគអះអាងផ្ទុយពីនេះ។ ពួកគេលើកឡើងថា លោក ហ៊ុន សែន កំពុងតែបំភ័ណ្ឌការពិតដើម្បីបិទបាំងពីអសមត្ថភាពរបស់ខ្លួន។
៤ . ពលរដ្ឋខេត្តកណ្ដាលជាង ២០០នាក់ តវ៉ាឱ្យអាជ្ញាធរខេត្តបំភ្លឺរឿងបង្ខំឱ្យរុះរើផ្ទះ
ពលរដ្ឋជាង ២០០នាក់ តំណាងឱ្យពលរដ្ឋ ៤៧៣គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងសាងសង់វាលយន្តហោះថ្មី នៅថ្ងៃទី២៧ ធ្នូ បន្តលើកគ្នាតវ៉ាជាថ្មីទៀត នៅសាលាខេត្តកណ្ដាល ដើម្បីទាមទារឱ្យអាជ្ញាធរបំភ្លឺករណីដាក់ឱសានវាទឱ្យពលរដ្ឋរុះរើផ្ទះ និងហាមពួកគាត់មិនឱ្យសាងសង់លំនៅឋានលើដីរបស់ខ្លួន។ អានព័ត៌មានពិស្តារ...
៥ . ទុក្ខលំបាកកូនសកម្មជនបក្សប្រឆាំង លោក សុខ ចន្ថា ក្រោយពីម្ដាយស្លាប់ចោលនិងឪពុកកំពុងជាប់គុក
កូនប្រុសសកម្មជនបក្សប្រឆាំងម្នាក់នៅខេត្តព្រៃវែងដែលឪពុករបស់ខ្លួនកំពុងជាប់ឃុំក្នុងពន្ធនាគារអស់ជិត៣ឆ្នាំនោះបានរងទុក្ខផ្ទួនៗនៅក្នុងគ្រួសារ ខណៈ ម្តាយឈឺចិត្តធ្លាក់ខ្លួនឈឺស្លាប់ចោលប្តីនិងកូនជាទីស្រឡាញ់។ បើទោះបីស្ថិតក្នុងគ្រាលំបាកបែបនេះក្តីពួកគេបានពុះពារគ្រប់ឧបសគ្គតស៊ូដោយប្រកបរបរដើរលក់លៀសនិងសណ្តែកដីស្ងោរដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។ មន្ត្រីសង្គមស៊ីវិលយល់ថា រដ្ឋាភិបាលល្មមដល់ពេលបញ្ចប់វិបត្តិនយោបាយនិងបើកឱកាសឱ្យពលរដ្ឋគ្រប់និន្នាការនយោបាយមានសេរីភាពនិងរស់នៅជួបជុំក្រុមគ្រួសារឡើងវិញ។
៦ . កូដករក្រុមហ៊ុនណាហ្គាវើលដ៍ម្នាក់ចូលបំភ្លឺតុលាការភ្នំពេញតាមការកោះហៅ
កូដករម្នាក់ទៀតនៃក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញតាមកាលកំណត់នៅថ្ងៃទី២៧ខែធ្នូនេះ តាមបណ្ដឹងរបស់ក្រុមហ៊ុនក្រោយពីរូបគាត់ចូលរួមធ្វើកូដកម្មអហិង្សាទាមទារដំណោះស្រាយវិវាទការងារដែលអូសបន្លាយពេលជាងមួយឆ្នាំមកនេះ។ មន្ត្រីសង្គមស៊ីវិលនៅតែទទូចដល់តុលាការឱ្យទម្លាក់ចោលការចោទប្រកាន់លើក្រុមកូដករនិងដោះលែងប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាពឡើងវិញព្រមទាំងដោះស្រាយបញ្ចប់វិវាទការងារមួយនេះ។
៧ . សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យរក្សាជំហរទាមទារដោះលែងអ្នកជាប់ឃុំមនសិការបើទោះជាសាលារាជធានីភ្នំពេញមិនយល់ព្រម
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យរក្សាជំហរជួបជុំទាមទារឱ្យដោះលែងក្រុមគ្រូបង្រៀននិងអ្នកជាប់ឃុំមនសិការផ្សេងទៀតនៅទីលានប្រជាធិបតេយ្យដដែលនៅចុងខែធ្នូនេះបើទោះជាសាលារាជធានីភ្នំពេញស្នើឱ្យមានការលើកពេលនៃការជួបជុំនេះក្ដី។មន្ត្រីសិទ្ធិមនុស្សលើកឡើងថាសាលារាជធានីភ្នំពេញគួរបើកឱ្យមានការជួបជុំសម្ដែងមតិព្រោះនេះជាសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋដែលត្រូវបានធានាដោយច្បាប់ជាតិនិងច្បាប់អន្តរជាតិ។
៨ . ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលស្នើដល់រដ្ឋាភិបាលរឹតបន្តឹងច្បាប់លើជនជាតិចិនមួយចំនួនដែលល្មើសច្បាប់កម្ពុជា
ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលព្រួយបារម្ភអំពីឥទ្ធិពលនៃជនជាតិចិនមួយចំនួនបង្កអសន្តិសុខសង្គមនិងចូលមកដណ្ដើមទីផ្សារការងាររបស់ពលរដ្ឋខ្មែរ។ ពួកគាត់ស្នើដល់រដ្ឋាភិបាលរឹតបន្តឹងច្បាប់ចំពោះជនបរទេសណាដែលចូលមកធ្វើជំនួញដែលមិនគោរពច្បាប់កម្ពុជា។ការស្នើនេះ ធ្វើឡើងក្រោយពីក្រសួងទេសចរណ៍ចេញរបាយការណ៍ថា រយៈពេល១១ខែ សម្រាប់ឆ្នាំ២០២២ កម្ពុជាបានទទួលភ្ញៀវទេសចរចិនជាង ៩ម៉ឺននាក់៕
៩ . កសិករចិញ្ចឹមជ្រូករិះគន់ការលើកឡើងរបស់លោក ហ៊ុន សែន ថាតម្លៃជ្រូករស់ធ្លាក់ចុះគឺស្របទៅតាមការចង់បានរបស់អ្នកបរិភោគ
កសិករចិញ្ចឹមជ្រូកលើកឡើងថាប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលថា តម្លៃជ្រូករស់ធ្លាក់ចុះដើម្បីស្របទៅតាមការចង់បានរបស់អ្នកបរិភោគនោះគឺជាការបកស្រាយមិនសមហេតុផល។ពួកគាត់ឱ្យដឹងថាបច្ចុប្បន្នការនាំចូលជ្រូកពីក្រៅប្រទេសមានភាពលើសកម្រិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។