លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសនៅល្ងាចថ្ងៃទី១៦ វិច្ឆិកា ថា លោកបានពន្យារពេលវិលត្រឡប់មកកម្ពុជា វិញជាបណ្ដោះអាសន្ន ដោយលោកអះអាងថា លោកនឹងវិលមកប្រទេសកម្ពុជា ក្នុងពេលឆាប់ៗនេះ។
ការប្រកាសពន្យារពេលរបស់ លោក សម រង្ស៊ី នេះ នៅក្រោយពេលប៉ុន្មានម៉ោងពីគណៈកម្មការអចិន្ត្រៃយ៍បានប្រកាសថា លោក សម រង្ស៊ី បាត់បង់សិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិករដ្ឋសភាមណ្ឌលកំពង់ចាម នៅព្រឹកថ្ងៃទី១៦ វិច្ឆិកា ដោយយោងលើប្រការ៨៣ថ្មីនៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា មាត្រា១៤ នៃច្បាប់ស្ដីពីលក្ខន្តិកៈតំណាងរាស្ត្រ និងមាត្រា១៣៩ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។
សូមស្ដាប់កិច្ចពិភាក្សាជុំវិញស្ថានការណ៍នយោបាយនេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។