ថ្ងៃទី៣០ ខែមីនា កាលពី២៥ឆ្នាំមុនមានព្រឹត្តិការណ៍បោកគ្រាប់បែកដ៏រន្ធត់មួយកើតឡើងនៅចំកណ្ដាលរាជធានីភ្នំពេញ។ កាលពីថ្ងៃ៣០ ខែមីនា ឆ្នាំ១៩៩៧ គឺ ជនមិនស្គាល់មុខបានគប់គ្រាប់បែកទៅលើហ្វូងបាតុករដែលដឹកនាំដោយលោក សម រង្ស៊ី នៅមុខមន្ទីររដ្ឋសភាចាស់បណ្ដាលឲ្យមនុស្ស១៦នាក់ស្លាប់និងរបួសជាង១០០នាក់ផ្សេងទៀត។
លោក សម រង្ស៊ី ដែលជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះដទៃទៀតបានរំលឹកឡើងវិញអំពីហេតុការណ៍ដែលបានកើតឡើងនាពេលនោះ។ លោក សម រង្ស៊ី បានដឹងរឿងជាច្រើនទាក់ទងនឹងព្រឹត្តិការណ៍បោកគ្រាប់បែកនេះជាពិសេសអ្នកនៅពីក្រោយការបោកគ្រាប់បែកនេះ។
តើមានជនសង្ស័យណាខ្លះ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍បោកគ្រាប់បែកនេះហើយថា តើក្រោយពេលផ្ទុះគ្រាប់បែកភ្លាមៗមានហេតុការណ៍កើតឡើងដូចម្ដេចខ្លះទៀត?
សូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍របស់លោក ជុន ច័ន្ទបុត្រ និងលោក សម រង្ស៊ី ដែលបានរៀបរាប់ព្រឹត្តិការណ៍ដែលបានកើតឡើងកាលពី២៥ឆ្នាំមុនឡើងវិញ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
