ព្រះអង្គមានបន្ទូលថា ព្រះអង្គនឹងមិនធ្វើជាសមាជិកគណបក្សនយោបាយណាទេ ប៉ុន្តែនឹងដង្ហែតាមព្រះមហាក្សត្រ និងបម្រើព្រះរាជាណាចក្រដោយស្មោះស្ម័គ្រពីព្រះទ័យ។
មន្រ្តីខាងគណបក្សប្រជាជនកម្ពុជាថ្លែងថា ការចូលរួមក្នុងនយោបាយពីរាជវង្សានុវង្សនាំឲ្យមានការរិះគន់ដោយគ្មានចាំបាច់ដល់រាជាធិបតេយ្យ។ ប៉ុន្តែមន្រ្តីខាងគណបក្សសមរង្ស៊ីថា រាជវង្សក៏ជាពលរដ្ឋខ្មែរដូច្នេះមិនត្រូវមានច្បាប់ហាមប្រាមមិនឲ្យព្រះអង្គធ្វើនយោបាយនោះទេ៕
