ក្រុម​យុវជន​គ្រោង​ចែក​សៀវភៅ​បណ្ឌិត កែម ឡី ជូន​សាកលវិទ្យាល័យ​និង​បណ្ណាល័យ

ដោយ ទីន ហ្សាការីយ៉ា
2016.10.31
មួង សូនី ២០១៦ ៨៥៥ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវ័ន្ត​ខ្មែរ លោក មួង សូនី (ឆ្វេង) ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chum Rasy
RFA/Chum Rasy

សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវ័ន្ត​ខ្មែរ និង​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង នឹង​ដើរ​ចែក​សៀវភៅ​បណ្ឌិត កែម ឡី ជូន​សាកលវិទ្យាល័យ និង​បណ្ណាល័យ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២ វិច្ឆិកា។

លោក មួង សូនី ជា​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវ័ន្ត​ខ្មែរ ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ សមាគម​របស់​លោក​បាន​បោះពុម្ព​សៀវភៅ​ទាំង​ពីរ​ភាគ​បាន​ជាង ១​ម៉ឺន​ក្បាល​ហើយ ដែល​ភាគ​ទី​១ មាន​ចំណង​ជើង​ថា «អ្នក​រូត​វាំងនន​សង្គម» និង​ភាគ​ទី​២ «កម្រង​ទស្សន​សង្គម និង​នយោបាយ» លោក​បញ្ជាក់​ថា គម្រោង​ចែកចាយ​ដោយ​ឥត​គិត​ថ្លៃ​នេះ​មាន​ប្រមាណ ៣​ពាន់​ក្បាល។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក ទីន ហ្សាការីយ៉ា និង​លោក មួង សូនី ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវ័ន្ត​ខ្មែរ​អំពី​គម្រោង​ចែក​សៀវភៅ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។