កម្ពុជា​បិទ​ខ្ទប់​គេហទំព័រ​ចំនួន​១៦​ទាក់ទង​នឹង​ការ​ប្តូរ​រូបិយប័ណ្ណ​គ្រីបតូ

2024.12.04
កម្ពុជា​បិទ​ខ្ទប់​គេហទំព័រ​ចំនួន​១៦​ទាក់ទង​នឹង​ការ​ប្តូរ​រូបិយប័ណ្ណ​គ្រីបតូ ​គេហទំព័រ​គ្រីប​តូ​ល្បីឈ្មោះ​ចំនួន​៣ គឺ បៃណេន (Binance) ខ័ញបេស (Coinbase) និង (​អូខេអេច​) OKX ទាក់ទង​នឹង​ការ​ប្តូរ​រូបិយប័ណ្ណ​គ្រីបតូ​។
Screenshot

អាជ្ញាធរ​កម្ពុជា​បាន​បិទ​ខ្ទប់​គេហទំព័រ​ចំនួន ១៦ ទាក់ទង​នឹង​ការ​ប្តូរ​រូបិយប័ណ្ណ​គ្រីបតូ (Cryptocurrency) ដែល​ជា​វិធានការ​ឆ្លើយតប​នឹង​បទល្មើស​ឆបោក​តាម​អនឡាញ។ នេះ​បាន​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន នីកេ អេស៊ា (NikkeiAsia) រាយការណ៍​កាលពី​ថ្ងៃទី៣ ខែ​ធ្នូ។

ប៉ុន្តែ​វិធានការ​នេះ​បាន​បិទ​ខ្ទប់​តែ​គេហទំព័រ​ទាំង​១៦ ដោយ​មិន​បាន​បិទ App នៃ​គេហទំព័រ​ទាំងនេះ​ទេ។

គេហទំព័រ​ចំនួន​១៦ ទាក់ទង​នឹង​ការ​ប្តូរ​រូបិយប័ណ្ណ​គ្រីបតូ​ទាំងនោះ​ក៏​រួម​ទាំង​គេហទំព័រ​គ្រីប​តូ​ល្បីឈ្មោះ​ចំនួន​៣ គឺ បៃណេន (Binance) ខ័ញបេស (Coinbase) និង (​អូខេអេច​) OKX ផង​ដែរ។

មន្ត្រី​នៃ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​អះអាង​ថា ការ​បិទ​ខ្ទប់​មិន​ឱ្យ​អ្នកប្រើប្រាស់​អ៊ីនធឺណិត (Internet) នៅ​កម្ពុជា​មិនអាច​មើលឃើញ​គេហទំព័រ​ទាំង​១៦នេះ ដោយសារតែ​ខ្វះ​ឯកសារ​ច្បាប់​អនុញ្ញាត​ទាក់ទង​នឹង​សុវត្ថិភាព និង​ខ្វះ​ទម្រង់​បទបញ្ជា​ប្ដូរ​រូបិយប័ណ្ណ​របស់​កម្ពុជា។

បើ​ទោះជា​យ៉ាងណា​វិធានការ​របស់​អាជ្ញាធរ​ធ្វើឡើង​ស្របពេល ដែល​កម្ពុជា​កំពុង​ជាប់​ឈ្មោះ​មិនល្អ​នៅ​លើ​ឆាក​អន្តរជាតិ​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ចាប់ជំរិត ទារុណកម្ម និង​បង្ខាំង​មនុស្ស​ខុសច្បាប់​។ ជាមួយគ្នា​នេះ កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ក្រសួង​រតនាគារ​ជាតិ​អាមេរិក​សម្រេច​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​សម្ព័ន្ធ​អាជីវកម្ម​របស់​លោក​លោក លី យ៉ុងផាត់ ចំនួន ៥។ អាមេរិក​ចោទ សមាជិក​ព្រឹទ្ធសភា និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ និង​សម្ព័ន្ធ​អាជីវកម្ម​របស់​លោក​ពាក់​ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ​ក្នុង​ជំនួញ​ឆបោក​តាម​អនឡាញ (Online) និង​រូបិយប័ណ្ណ​គ្រីបតូ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។