សាលា​ក្រុង​យល់ព្រម​ឲ្យ​សង់​រោង​បុណ្យ​សព​លោក ប៉ែន សុវណ្ណ នៅ​វត្ត​ថាន់​វិញ​ហើយ

ដោយ ប្រាជ្ញ ចេវ
2016.11.01
សព ប៉ែន សុវណ្ណ ២០១៦ ៨៥៥ ទិដ្ឋភាព​ក្នុង​បរិវេណ​វត្ត​នួនមណីរាម ហៅ​វត្ត​ថាន់ នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Sorn Chanratha
RFA/Sorn Chanratha

អភិបាល​ក្រុង​ភ្នំពេញ យល់ព្រម​ឲ្យ​សង់​រោង​បុណ្យ​សព​លោក ប៉ែន សុវណ្ណ នៅ​វត្ត​នួនមណីរាម ហៅ​វត្ត​ថាន់ នៅ​រាជធានី​ភ្នំពេញ​ហើយ។ តំណាង​រាស្ត្រ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ឡុង រី ឲ្យ​អាស៊ីសេរី ដឹង​នៅ​រាត្រី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ថា ក្រោយ​ការ​ជជែក​រវាង​គណៈកម្មការ​រៀបចំ​កម្មវិធី​បុណ្យ​សព ជាមួយ​មន្ត្រី​សាលា​ក្រុង ជា​លទ្ធផល​នៅ​ល្ងាច​ថ្ងៃ​ដដែល ទើប​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស យល់ព្រម។

លោក​ថា នៅ​ពេល​នេះ​គណៈកម្មការ​រៀបចំ​កម្មវិធី​បុណ្យ​សព បាន​ដំឡើង​រោង​ទាំង​យប់​រួច​រាល់​ហើយ នៅ​តែ​រៀបចំ​តុបតែង​លំអ​ទេ៖ «គណៈកម្មការ​រដ្ឋសភា ទើប​តែ​ជជែក​គ្នា​បាន​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​កាន់​តែ​ល្ងាច​មែន​ទែន​ហើយ យើង​បាន​សាងសង់​រោង​ជា​ផ្លូវ​ការ នៅ​កម្រាល​ព្រំ​នៅ​តុបតែង​លំអ»

ការ​ព្រមព្រៀង​បែប​នេះ ក្រោយ​ពេល​អាជ្ញាធរ​ខណ្ឌ​ចំការមន នាំ​កម្លាំង​សន្តិសុខ​ប្រមាណ ៤០​នាក់​រារាំង​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ សង់​រោង​បុណ្យ​សព​លោក ប៉ែន សុវណ្ណ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា នៅ​ក្នុង​វត្ត​ថាន់ កាល​ពី​រសៀល​ថ្ងៃ​ទី​១ វិច្ឆិកា។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ ឲ្យ​ដឹង​ថា សព​លោក ប៉ែន សុវណ្ណ នឹង​ត្រូវ​ដង្ហែ​ពី​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា មក​តម្កល់​នៅ​រៀបចំ​ធ្វើ​បុណ្យ​នៅ​វត្ត​ថាន់ ដល់​ថ្ងៃ​ទី​៦ វិច្ឆិកា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។