ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ប៉ោយប៉ែត​នឹង​សង់​រួចរាល់​ត្រឹម​ខែ​កក្កដា ឆ្នាំ២០១៨

ដោយ អាស៊ីសេរី
2018.01.25
Share on WhatsApp
Share on WhatsApp
រថភ្លើង ៨៥៥ ២០១៦ រថភ្លើង​ដឹក​អ្នក​ដំណើរ ត្រៀម​ចេញ​ដំណើរ​ពី​ស្ថានីយ​នៅ​​ភ្នំពេញ ឆ្ពោះ​ទៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៩ មេសា ឆ្នាំ​២០១៦។
RFA/Brach Chev

មន្ត្រី​នៃ​មន្ទីរ​សាធារណៈ និង​ដឹកជញ្ជូន​ខេត្ត​បន្ទាយមានជ័យ លោក គឹម សុវណ្ណ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤​មករា ថា គម្រោង​សាងសង់​ផ្លូវ​រថភ្លើង នៅ​ខេត្ត​បន្ទាយមានជ័យ បាន​ត​ភ្ជាប់​គ្នា​រួចរាល់​ហើយ ក្នុង​នោះ​នៅ​សល់​តែ​ផ្លូវ​ស្ថានីយ​រទេះភ្លើង​ទេ ដែល​មិនទាន់​រួចរាល់​នោះ។

លោក​បន្ថែម​ថា មូលហេតុ​ដែល​សាងសង់​ស្ថានីយ​រទេះភ្លើង​មិនទាន់​ហើយ គឺ​ដោយសារ​ត្រូវ​ជួសជុល​អាគារ​ថ្មី​ផង និង​ត្រូវ​ធ្វើ​ផ្លូវបំបែក​ច្រើន​ខ្សែ​ផង៖ «ផ្លូវ​យើង​សាងសង់​ជិត​ចប់​អស់ហើយ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​បន្ទាយមានជ័យ​នោះ គឺ​នៅ​សល់​តែ​បន្តិចបន្តួច​ទេ។ ចំណែក​កន្លែង​ជៀស​គ្នា​ក្នុង​រា​យើង​នៅ​សាងសង់​បង្ហើយ បើ​ពី​ប៉ោយប៉ែត​មក​សិរីសោភ័ណ​យើង​បាន​ត​ភ្ជាប់​អស់ហើយ»

កាលពី​ចុង​ឆ្នាំ​២០១៧ អាជ្ញាធរ​ខ្មែរ និង​ថៃ​បាន​រួម​គ្នា​ត​ភ្ជាប់​ផ្លូវ​រថភ្លើង ពី​ព្រំដែន​ផ្សារ​រ៉ុងក្លឿ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ភ្ជាប់​មក​កម្ពុជា តាម​ច្រក​ព្រំដែន អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ ក៏ប៉ុន្តែ​មិន​ទាន់​បាន​ដំណើរការ​នៅឡើយ។

ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​បន្ទាយមានជ័យ​លោក គឹម សុវណ្ណ អះអាង​ថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គ្រោង​បញ្ចប់​ការសាងសង់​ផ្លូវ​រថភ្លើង ពី​ក្រុងភ្នំពេញ ទៅ​ក្រុង​ប៉ោយប៉ែត​ដែល​មាន​ប្រវែង​ជាង​៣០០ គីឡូម៉ែត្រ នឹង​ត្រូវ​បញ្ចប់​យ៉ាង​យូរ​ត្រឹម​ខែ​កក្កដា ឆ្នាំ​២០១៨ខាងមុខ ។ ចំណែក​ឯ បើក​ដំណើរការ​ផ្លូវ​រថភ្លើង​ឆ្លងកាត់​កម្ពុជា​-​ថៃ នៅ​មិនទាន់​បាន​កំណត់​ជាក់លាក់​នៅឡើយ។ ប៉ុន្តែ​ក្នុង​ជំនួប​រវាង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រាយុទ្ធ ចាន់អូឆា នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ មករា បាន​បញ្ជាក់​ថា ផ្លូវ​ភ្លើង​ពី​បាងកក​មក​ភ្នំពេញ​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​២០២០​ខាងមុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។