ម្ដាយពលការិនីពីរនាក់ធ្វើការនៅម៉ាឡេស៊ី សុំឲ្យអាដហុកជួយរកកូនស្រី
2012.11.14
អ្នកស្រីបន្តថា កូនស្រីគាត់ចេញទៅធ្វើការតាមរយៈក្រុមហ៊ុនអេច.អរ.ឌី (HRD) សាខាស្ទឹងមានជ័យ ហើយបញ្ជូនកូនគាត់បន្តទៅក្រុមហ៊ុននៅប្រទេសម៉ាឡេស៊ី ឈ្មោះ ជែននី (GENNY)។ ឈ្មោះក្រុមហ៊ុននៅប្រទេសម៉ាឡេស៊ី នេះ គាត់ទទួលបានពីក្រុមហ៊ុនអេច.អរ.ឌី ដែលប្រាប់គាត់ក្រោយពីបាត់ដំណឹងកូនស្រី។
ស្ត្រី មួង ពៅ អះអាងថា កូនស្រីប្អូនឈ្មោះ ឆន សាវុធ អាយុ ២២ឆ្នាំ បាត់ដំណឹងមុនភ្ជុំបិណ្ឌ ឆ្នាំ២០១២។ ចំណែកកូនស្រីច្បងឈ្មោះ ឆន សាវឿន អាយុ ២៦ឆ្នាំ បាត់ដំណឹងតាំងពីពេលចេញដំណើរទៅប្រទេសម៉ាឡេស៊ី ខែកក្កដា ឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន។
មន្ត្រីសមាគមការពារសិទ្ធមនុស្សអាដហុក ខេត្តកំពង់ស្ពឺ អ្នកស្រី អ៊ូច បូរ ថ្លែងថា ក្រោយពេលដែលរដ្ឋាភិបាលកម្ពុជា ផ្អាកការនាំពលករចេញទៅប្រទេសម៉ាឡេស៊ី សមាគមបានទទួលពាក្យបណ្ដឹងនៅឆ្នាំ២០១២ ពីក្រុមគ្រួសារឲ្យជួយរកកូនស្រី មានចំនួន ១៦បណ្ដឹង។ អ្នកស្រីថាក្រោយពីបណ្ដឹងសមាគមបានដាក់ជូន ស្ថាប័នរដ្ឋ និងអង្គការនានា ហើយក៏មានអន្តរាគមន៍ពីមន្ត្រីរដ្ឋាភិបាល និងអង្គការជាតិ និងអន្តរជាតិ ធ្វើឲ្យពលការិនី ៤នាក់ នៅខេត្តកំពង់ស្ពឺ ត្រឡប់មកផ្ទះវិញ ក្នុងនោះមានពលការិនីម្នាក់បានស្លាប់ដោយសារជំងឺ កាលពីមុនភ្ជុំបិណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។