គ្រូពេទ្យបានឃើញ Grant Kim Helling អាយុ ៤៧ឆ្នាំ យកខោអាវចងកខ្លួនឯងស្លាប់នៅក្នុងបន្ទប់ទឹកមួយនៃមន្ទីរពេទ្យ ព្រះមុនីវង្ស ក្រុងភ្នំពេញ នាវេលាជិតថ្ងៃត្រង់ ថ្ងៃសៅរ៍ម្សិលមិញ។
មានសេចក្តីរាយការណ៍ថា គេបញ្ជូនជនអាមេរិកាំងនោះចូលពេទ្យ ដើម្បីបន្តព្យាបាលជើងទាំងពីរដែលរងរបួសធ្ងន់ ដោយសារតែគាត់បានលោតពីបង្អួចជាន់ទី១នៃផ្ទះដែលគាត់ជួល កាលពីថ្ងៃ២២ កុម្ភៈ កន្លងទៅ។
កន្លងមក តុលាការភ្នំពេញបានកាត់ទោសឈ្មោះ Helling នេះ ឲ្យជាប់គុក ១២ឆ្នាំ នៅគុកព្រៃស៕