សេចក្ដីថ្លែងការណ៍ស្ដីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោក ទៀ សីហា និងរដ្ឋមន្ត្រីការពារជាតិស្ដីទីថៃលោក ណាត់ថាក់ផុន ណាកផានីត និងមានអ្នកចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន បានបង្ហាញថា កម្ពុជានិងថៃបានសម្រេចលើកិច្ចព្រមព្រៀងគ្នាចំនួន ១៣ចំណុច ក្នុងនោះ លក្ខខណ្ខបទឈប់បាញ់មាន០៩ចំណុច យន្តការសម្រាប់អនុវត្តតាមលក្ខខណ្ឌបទឈប់បាញ់មាន៣ចំណុច និងមួយចំណុចទៀត ជាកាលបរិច្ឆេទ និងទីកន្លែងនៃកិច្ចប្រជុំ GBC នៅពេលបន្ទាប់។
ចំពោះលក្ខខណ្ឌបទឈប់បាញ់ទាំង៩ចំណុច រួមមាន ភាគីទាំងពីរត្រូវបញ្ឈប់ការបាញ់គ្នាដោយប្រើប្រាស់អាវុធគ្រប់ប្រភេទ ទាំងលើទីតាំងជនស៊ីវិល និងយោធា និងត្រូវរក្សាចំនួនកងទ័ពដដែល ដោយមិនត្រូវចល័តឬដើរល្បាតចូលទៅទីតាំងឈរជើងរបស់ភាគីម្ខាងទៀត ចាប់តាំងពីបទឈប់បាញ់គ្នាបានចូលជាធរមានតាំងពីម៉ោង១២ យប់ថ្ងៃ២៨ ខែកក្កដាមក។ ក្រៅពីនេះ ភាគីទាំងពីរបានឯកភាពឱ្យមានក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ដើម្បីឃ្លាំមើលការអនុវត្តបទឈប់បាញ់ មុនពេលក្រុមអ្នកសង្កេតការណ៍អាស៊ាន ត្រូវបានបង្កើតឡើង។
សូមរង់ចាំអានព័ត៌មានពិស្ដារ!