លោក ហ៊ុន សែន ហៅមេដឹកនាំថៃជាមនុស្សព្រៃបំផ្លាញច្បាប់ទម្លាប់

លោក ហ៊ុន សែន បានហៅនាយករដ្ឋមន្ត្រីស្ដីទីថៃលោក ភូមិថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) ថាជាមនុស្សព្រៃបំផ្លាញច្បាប់ទម្លាប់ បន្ទាប់ពីមេដឹកនាំថៃរូបនេះបានប្រកាសត្រៀមចាត់វិធានការផ្លូវច្បាប់ដើម្បីចាប់ខ្លួនលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ប្រសិនបើរកឃើញនៅក្នុងប្រទេសថៃ។

ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន បាន​សរសេរ​បង្ហោះ​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី១៨ ខែសីហា ប្រសិន​បើ​ថៃ​អាច​ចាប់​ខ្លួន​មេដឹកនាំ​កម្ពុជា​បាន នោះ​កម្ពុជា​ក៏​អាច​ចាប់​មេដឹកនាំ​ថៃ​មួយ​ចំនួន​បាន​ដូច​គ្នា ដែល​បាន​ឈ្លានពាន​និង​សម្លាប់​ប្រជាជន​កម្ពុជា។

លោក​បាន​បន្ត​ថា ការ​ប្រកាស​របស់​នាយក​រដ្ឋមន្ត្រី​ស្ដីទី​របស់​ថៃ គឺ​មិន​ស្គាល់​អ្វី​ដែល​ជា​ច្បាប់​ទម្លាប់ និង​មិន​ចេះ​ផ្នែក​ការទូត ហើយ​អាច​បំផ្លាញ​ការ​បង្កើត​ជំនឿ​ទុក​ចិត្ត​និង​ឈាន​ទៅ​រក​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ឡើង​វិញ និង​បង្កើត​ជម្លោះ​ឡើង​វិញ​ក្រោយ​កិច្ចព្រមព្រៀង​ឈប់​បាញ់។

សូមរង់ចាំអានព័ត៌មានពិស្ដារ!