ការប្រើប្រាស់ឡេ និងឡេលាយ ដើម្បីលាបលើស្បែក ត្រូវបានប្រជាពលរដ្ឋខ្មែរចាត់ទុកថា ជាមធ្យោបាយបាយដើម្បីធ្វើឲ្យស្បែកសស្អាត និងទទួលបានភាពទាក់ទាញ។ យ៉ាងណាក៏ដោយ គ្រូពេទ្យជំនាញផ្នែកសើស្បែក មានវេជ្ជបញ្ជាឲ្យលោកអ្នកនាងកញ្ញា ដែលចង់ប្រើប្រាស់ដើម្បីការពារស្បែកឲ្យបានស្អាតនោះថា ចាំបាច់ត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញសើស្បែកជាមុនសិន មុនសម្រេចចិត្តប្រើប្រាស់ឡេ និងឡេលាយលើស្បែក។
ឡេ និងឡេលាយ គឺជាវត្ថុធាតុរាវ ដែលផ្សំឡើយដោយសារធាតុគីមីផ្សេងៗ សម្រាប់លាបស្បែកដងខ្លួន ស្បែកមុខ ជើង និងដៃ ជាដើម។ ការប្រើប្រាស់ឡេ និងឡេលាយដែលគ្មានរូបមន្តច្បាស់លាស់ទេនោះ គឺអាចបណ្ដាលឲ្យស្បែកប្រឈមមុខនឹងការរលាក និងអាចមានផលប៉ះពាល់ចំពោះសុខភាព និងសរីរាង្គដទៃផ្សេងទៀត ដូចជា អាចបណ្ដាលឲ្យរលាកក្រពះ រលាកថ្លើម និងអាចបណ្ដាលឲ្យរលាកតម្រងនោម ជាដើម។
តើការប្រើឡេ និងឡេលាយដើម្បីលាបឲ្យស្បែកសស្អាត អាចមានផលប៉ះពាល់អ្វីខ្លះចំពោះស្បែក?
សូមស្តាប់កិច្ចសម្ភាសន៍របស់ លោក សិរីមុនី ជាមួយលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ថៃ គា ជុំវិញបញ្ហានេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។