ការ​ពន្យារ​កំណើត​តាម​បែប​ធម្មជាតិ

0:00 / 0:00

ការ​ពន្យារ​កំណើត​មាន​ច្រើន​ប្រភេទ ដូចជា ការ​ពន្យារ​កំណើត​ដោយ​ប្រើ​ថ្នាំ​លេប ថ្នាំ​ចាក់ ដាក់​កង ការ​ប្រើប្រាស់​ស្រោម​អនាម័យ និង​ការ​ពន្យារ​កំណើត​តាម​ធម្មជាតិ។ អ្នក​ជំនាញ​សុខភាព​ស្ត្រី​អះអាង​ថា ការ​ពន្យារ​កំណើត​តាម​ធម្មជាតិ គឺ​មិន​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ស្ត្រី និង​បុរស​នោះ​ទេ។

អ្នក​ជំនាញ​សុខភាព​ស្ត្រី លើក​ឡើង​ថា ការ​ពន្យារ​តាម​បែប​ធម្មជាតិ អាច​ប្រឈម​នឹង​ការ​មាន​កូន​ដោយ​ចៃដន្យ បើ​សិន​ជា​ស្ត្រី​នោះ​មក​រដូវ​មិន​ទៀងទាត់ ឬ​ប្រសិន​បើ​បុរស​ដែល​ជា​ដៃគូ​ដក​លិង្គ​របស់​ខ្លួន​មិន​ទាន់​ទេ​នោះ។

សូម​ស្តាប់​កិច្ច​សម្ភាសន៍​របស់ លោក សិរីមុនី ជាមួយ អ្នកស្រី​វេជ្ជបណ្ឌិត សុខ ទៀង ប្រធាន​មន្ទីរ​សម្រាក​កម្ពុជា ស្ដីពី​ការ​ពន្យារ​កំណើត​តាម​បែប​ធម្មជាតិ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។