ពលរដ្ឋខ្មែររាប់ពាន់នាក់ធ្វើដំណើរទៅភូមិជោគជ័យ ក្រោយអ្នកភូមិប៉ះទង្គិចជាមួយទាហានថៃ

ពលរដ្ឋខ្មែររាប់ពាន់នាក់បានធ្វើដំណើរទៅភូមិជោគជ័យ បន្ទាប់ពីក្រុមភូមិបានប៉ះទង្គិចគ្នាជាមួយទាហានថៃ ដែលចូលមករាយបន្លាលួសព័ទ្ធដីផ្ទះសម្បែងរបស់ពួកគាត់។ ជាមួយគ្នានេះ មន្ត្រីក្រសួងការពាជាតិក៏បានដឹកនាំក្រុមអ្នកសង្កេតការណ៍បណ្ដោះអាសន្ន ចុះពិនិត្យស្ថានភាពបទឈប់បាញ់នៅភូមិជោគជ័យ។

ក្រុម​ពលរដ្ឋ​ខ្មែរ​មក​ពី​តំបន់​ផ្សេងៗ នៅ​ថ្ងៃ​ទី២៦ ខែសីហា បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ​និង​ឡាន​ទៅ​កាន់​ភូមិ​ជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដើម្បី​លើក​ទឹក​ចិត្ត​ទៅ​ដល់​ក្រុម​អ្នក​ភូមិ ដែល​ក្លាហាន​នាំ​គ្នា​តវ៉ា​រារាំង​ក្រុម​ទាហាន​ថៃ​ឱ្យ​បញ្ឈប់​ការ​ចូល​រាយ​បន្លា​លួស​រំលោភ​លើ​ទឹក​ដី​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី២៥ ខែសីហា ក្រុម​ទាហាន​ថៃ ដែល​ខ្លះ​ប្រដាប់​ដោយ​អាវុធ បាន​ចូល​មក​រាយ​បន្លា​លួស​បន្ថែម​នៅ​ភូមិ​ជោគជ័យ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​ភូមិ​ទាំង​ក្មេង​និង​ចាស់​ប្រដាប់​ដោយ​ដំបង លើក​គ្នា​តវ៉ា​រុញច្រាល​ឱ្យ​ក្រុម​ទាហាន​ថៃ​ដក​ថយ ហើយ​បាន​រុះរើ​បន្លា​លួស​ចេញ។

សូមរង់ចាំអានព័ត៌មានពិស្ដារ!