ប័ណ្ណសារព័ត៌មាន
2023-03-24
អាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនមន្ត្រីគណបក្សភ្លើងទៀន ៣នាក់ នៅព្រឹកថ្ងៃទី២៤ មីនា ដោយចោទពីរឿងក្លែងបន្លំឯកសារក្នុងការបង្កើតគណបក្សបេះដូងជាតិ កាលពីឆ្នាំ២០២១ កន្លងទៅ។
2023-03-24
ក្រុមកូដករណាហ្គាវើលដ៍ (Naga World) មួយចំនួនខកចិត្តដែលថៅកែរើសបុគ្គលិកថ្មីតែមិនយកសមាជិកសហជីពចូលធ្វើការវិញ ដែលទង្វើនេះបង្ហាញយ៉ាងច្បាស់ថា ថៅកែរើសអើងសហជីព និងមានចេតនាចង់បំបិទសំឡេងសហជីពឯករាជ្យ។ រីងមន្ត្រីសង្គមស៊ីវិលយល់ឃើញថា ថៅកែណាហ្គាវើលដ៍ គួរតែដោះស្រាយវិវាទការងារនេះឱ្យឆាប់រហ័សដើម្បីអាចស្ដារមុខមាត់របស់ខ្លួនឡើងវិញ។
2023-03-23
មន្ត្រីគណបក្សប្រឆាំង និងអ្នកវិភាគព្រួយបារម្ភថា ការធ្វើសមយុទ្ធយោធារួមគ្នាតែជាមួយចិននៅពេលនេះ នឹងអាចធ្វើឱ្យសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក កាន់តែមានការសង្ស័យខ្លាំងឡើងពីវត្តមានយោធាចិននៅមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា។
2023-03-23
សកម្មជន និងសហគមន៍អះអាងថា សកម្មភាពកាប់ឈើនៅក្នុង ដែនជម្រកសត្វព្រៃព្រៃឡង់ នៅតែបន្តកើតមានឡើងជារៀងរាល់ថ្ងៃ ពីសំណាក់កម្មកររបស់ក្រុមហ៊ុន ស៊ីង បាយអូថេក (Think-Biotech Co., Ltd) ដោយមិនឃើញមានមន្ត្រីជំនាញ និងអាជ្ញាធរសមត្ថកិច្ច ចុះបង្ក្រាប ទប់ស្គាល់នោះទេ។
2023-03-23
គោអ្នកភូមិជាច្រើនក្បាល ងាប់ជាបន្តបន្ទាប់ក្នុងព្រៃ បានក្លាយជាក្តីកង្វល់មួយ ដែលពលរដ្ឋរស់នៅខេត្តកំពង់ស្ពឺជាច្រើនគ្រួសារកំពុងពិភាក្សាគ្នារកដំណោះស្រាយ។
2023-03-23
នៅក្នុងខែមីនានេះ លោក ហ៊ុន សែន បង្ហាញមោទនភាពចំពោះការរីកចម្រើននៅក្នុងវិស័យសុខាភិបាលដែលលោកថា ខ្លាំងជាងប្រទេសជឿនលឿនមួយចំនួនទៀតផង។ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួននៅតែមានការភ័យខ្លាច មិនទុកចិត្តសមត្ថភាព និងសីលធម៌គ្រូពេទ្យ។
2023-03-23
ក្រុមកូដករណាហ្គាវើលដ៍(NagaWorld) ចំនួន៤នាក់ បានចូលសវនាការនៅសាលាដំបូងរាជធានភ្នំពេញនៅថ្ងៃទី២១ ខែមីនា។ ពួកគេឈឺចាប់ ដែលតុលាការចោទប្រកាន់ពីបទញុះញង់ ពីព្រោះពួកគេ ជាអ្នកការពារសិទ្ធិការងារជូនកម្មករ បែរជារងអំពើអយុត្តិធម៌បែបនេះទៅវិញ។ ការធ្វើកូដកម្មរបស់កូដករណាហ្គាវើលដ៍ គឺស្របតាមច្បាប់ការងារ ហើយតុលាការគួរតែផ្ដល់ភាពយុត្តិធម៌ជូនពួកគេវិញហើយ។
2023-03-22
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ចង់ឱ្យមានការធ្វើតេស្ដរកសារធាតុញៀនលើក្រុមពលរដ្ឋទូទៅដែលមានអាយុចាប់ពី ១៣ឆ្នាំ ទៅដល់អាយុក្រោម ៤៥ឆ្នាំ។ លោកលើកឡើងថា វិធានការថ្មីនេះកំពុងស្ថិតក្នុងការសិក្សា ប៉ុន្តែអាចដាក់ជាកាតព្វកិច្ចសម្រាប់អនុវត្ត។ សង្គមស៊ីវិលគាំទ្រវិធានការនេះ ប៉ុន្តែព្រួយបារម្ភថា ខ្លាចមានការអនុវត្តមិនបានត្រឹមត្រូវ។
2023-03-22
មន្ត្រីជាន់ខ្ពស់យោធាប្រកាសថា កម្ពុជាមិនមែនស្វាគមន៍តែប្រទេសចិនក្នុងការធ្វើសមយុទ្ធយោធានោះទេ ពោលគឺកម្ពុជាស្វាគមន៍បណ្ដាប្រទេសនានាដែលមានបំណងធ្វើសមយុទ្ធយោធាជាមួយកម្ពុជាក្នុងក្របខ័ណ្ឌផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក និងគ្មានការគំរាមកំហែងដល់ប្រទេសទីបី។
2023-03-22
ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២២ ខែមីនា បានសម្រេចឃុំខ្លួន លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ជាបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
2023-03-22
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មាន ដែលវិទ្យុអាស៊ីសេរីទួលបាននៅមុននេះបន្តិចថា ការអនុញ្ញាតឲ្យសហមេធាវីជួបលោក កឹម សុខា នេះ ទៅតាមលិខិតសំណើសុំរបស់លោក កឹម សុខា ដែលបានលោកបានដាក់លិខិតជូនតុលាការនៅថ្ងៃទី២២ មីនាដដែលនេះ។
2023-03-22
គណបក្សភ្លើងទៀនអះអាងថា អាជ្ញាធរមូលដ្ឋានមួយចំនួនតាមគាបសង្កត់សិទ្ធិសេរីភាពនៃការជួបប្រជុំរបស់ពួកគេ ដែលធ្វើប៉ះពាល់ដល់ទឹកចិត្តរបស់អ្នកគាំទ្រជាខ្លាំង។ មន្ត្រីគណបក្សភ្លើងទៀន និងមន្ត្រីសង្គមស៊ីវិលចាត់ទុកទង្វើទាំងនេះថា ជាការរឹតត្បិតសិទ្ធិនយោបាយ ហើយទាមទារឱ្យក្រសួងមហាផ្ទៃទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ដើម្បីធានាការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
2023-03-22
ក្រសួងការបរទេសអាមេរិកថា ពលរដ្ឋកម្ពុជាពុំមានលទ្ធភាពអាចជ្រើសរើសរដ្ឋាភិបាលដែលពួកគេចង់បានតាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ឡើយ។ ក្រសួងការបរទេសអាមេរិក លើកឡើងយ៉ាងដូច្នេះនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្ដីពីការអនុវត្តសិទ្ធិមនុស្សរបស់កម្ពុជា ទើបនឹងចេញផ្សាយកាលពីថ្ងៃទី២០ ខែមីនា។
2023-03-21
អ្នកការពារសិទ្ធិមនុស្សលើកឡើងថា ការចាប់ខ្លួនអ្នកគាំទ្រគណបក្សសង្គ្រោះជាតិពីរនាក់ គឺលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល គឺជារូបភាពនៃការបំបិទសិទ្ធិបញ្ចេញមតិ។
2023-03-21
មន្ត្រីសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំងលើកឡើងថា លោកនាយករដ្ឋមន្ត្រី ទំនងលែងទុកចិត្តមនុស្សក្បែរខ្លួនក្រៅតែពីកូនៗ របស់គាត់ហើយ ទើបមេដឹកនាំរូបនេះ តែងតាំងកូនៗ របស់ខ្លួនឱ្យកាន់ការងារកំពូលៗ ក្នុងជួរកងទ័ព។