ប័ណ្ណសារព័ត៌មាន
2023-03-21
សាច់ញាតិពលរដ្ឋមានទំនាស់ដីធ្លីម្នាក់ ដែលស្លាប់ដោយសារតវ៉ារកដំណោះស្រាយបញ្ហាដីធ្លីនៅខេត្តកោះកុង ត្អូញត្អែរ ពីជីវភាពកាន់តែក្រីក្រលំបាក និងគ្មានទីពឹងព្រោះបាត់បង់មនុស្សបង្គោលក្នុងគ្រួសារ។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរគួរតែរកយុត្តិធម៌ជូនដល់គ្រួសារអ្នកស្លាប់ ហើយដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ឱ្យបានឆាប់។
2023-03-20
សកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំស្នើសុំលោក ហ៊ុន សែន ដោះស្រាយបញ្ចប់វិបត្តិនយោបាយ ដើម្បីឆ្លើយតបអនុសាសន៍របស់សហគមន៍អន្តរជាតិ និងការពារផលប្រយោជន៍ជាតិ។
2023-03-20
មួយរយៈពេលចុងក្រោយនេះ បុគ្គលមានឥទ្ធិពល រួមទាំងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងឧកញ៉ាមានទ្រព្យសម្បត្តិច្រើនមួយចំនួន បានស្វែងរកអន្តរាគមន៍រកយុត្តិធម៌ពីលោក ហ៊ុន សែន ជាបន្តបន្ទាប់។ មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្ស និងអ្នកច្បាប់យល់ឃើញថា ប្រព័ន្ធតុលាការ ឬយន្តការច្បាប់ផ្សេងៗ ត្រូវធ្វើកំណែទម្រង់ ព្រោះទាំងពលរដ្ឋសាមញ្ញ និងបុគ្គលមានឥទ្ធិពលមិនជឿលើស្ថាប័ននេះដែរ។
2023-03-20
មេធាវី និងមន្ត្រីសង្គមស៊ីវិល ស្នើដល់សាលាឧទ្ធរណ៍ភ្នំពេញឱ្យពន្លឿនសំណុំរឿងរបស់ សកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី ដែលតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ៦ឆ្នាំពីបទរួមគំនិតក្បត់។ សំណើនេះធ្វើឡើងបន្ទាប់ពីមេធាវីបានប្តឹងជំទាស់សាលក្រមសាលាដំបូងអស់រយៈពេលជាង៨ខែមកហើយ ប៉ុន្តែសាលាឧទ្ធរណ៍នៅមិនទាន់កំណត់ពេលសវនាការនៅឡើយ។
2023-03-20
នៅពេលដែលសហភាពអឺរ៉ុបព្រមានពីការដកប្រព័ន្ធអនុគ្រោះពន្ធEBAបន្ថែមទៀត រដ្ឋាភិបាលកម្ពុជាមិនត្រឹមតែមិនបង្ហាញជំហរស្វែងរកការចរចាទេ គឺថែមទាំងវាយបកខ្លាំងៗទៅវិញ។ ករណីនេះនាំឱ្យអ្នកធ្វើការងារពាក់ព័ន្ធព្រួយបារម្ភថា ការកាត់ប្រព័ន្ធអនុគ្រោះពន្ធបន្ថែមនេះនឹងកើតឡើង ហើយធ្វើឱ្យប៉ះពាល់ខ្លាំងដល់ពលរដ្ឋនិងជាតិបន្ថែមទៀត។
2023-03-20
ពលករធ្វើការនៅប្រទេសថៃជាង១០ឆ្នាំមកហើយ លោក ប្រាក់ ឡូញ បានក្លាយជាកូនកំលោះក្នុងរោងជ័យ ដោយមានលោកមេបា ចៅមហា និងមិត្តភ័ក្ត្រប្រុសស្រីចូលរួមអបអរ។លោក ប្រាក់ ឡូញ លោករៀបរាប់ទាំងរីករាយ និងអឹមអៀនផងថា បើទោះជាលោកមិនសូវមានសាច់ញាតិពីស្រុកខ្មែរមកចូលរួមច្រើនក្ដី តែលោករីករាយនៅពេលឃើញមិត្តភ័ក្ដិ និងអ្នកធ្វើការងារជាមួយគ្នា មកចូលរួមពិធីមង្គលរបស់លោកផង។
2023-03-20
របាយការណ៍របស់អគ្គនាយកដ្ឋានគយកម្ពុជាឆ្នាំ២០២២ ក៏បានបង្ហាញដែរថា ចិនគឺពុំមែនជាទីផ្សារដ៏ធំសម្រាប់កម្ពុជានាំចេញទំនិញទៅលក់នោះទេ ប៉ុន្តែកម្ពុជាទៅវិញទេដែលខាតបង់ក្នុងការធ្វើពាណិជ្ជកម្មជាមួយចិន ដោយសារតែចិននាំចូលទំនិញមកលក់នៅកម្ពុជាកាន់តែកើនឡើងតែកម្ពុជានាំទៅចិនតិច។
2023-03-19
រូបត្លុកនយោបាយ៖ នាយករដ្ឋមន្ត្រីខាងចែកសញ្ញាប័ត្រ៖ វេទិកាសាបព្រួសអំពើហិង្សា និងរក្សាអំណាចតពូជត្រកូល«ហ៊ុន»?
2023-03-19
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) មិនមានអំណាចគ្រប់គ្រាន់ក្នុងការចាប់ខ្លួនជនសង្ស័យណាម្នាក់ឡើយ ប្រសិនបើប្រទេសសាមីមិនសហការ ខណៈលោកហាក់មិនគាំទ្រការចេញដីការបស់តុលាការនេះ ដើម្បីចាប់ខ្លួនមេដឹកនាំរុស្ស៊ី។ អ្នកវិភាគយល់ឃើញថា តុលាការនេះ នៅតែមានសិទ្ធិអំណាចកាត់ទោសជនណាដែលអនុវត្តខុសច្បាប់អន្តរជាតិ និងជាកិច្ចការមួយល្អសម្រាប់មនុស្សជាតិ រួមទាំងពលរដ្ឋកម្ពុជា។
2023-03-19
មន្ត្រីសង្គមស៊ីវិល និងអ្នកសិក្សាផ្នែកច្បាប់ រិះគន់ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ លោក សេង ស៊ីវុត្ថា ដែលពន្យារពេលអាយុចូលនិវត្តន៍មួយឆ្នាំទៀត។ ពួកគាត់បារម្ភថា ការមិនព្រមចូលនិវត្តន៍តាមច្បាប់កំណត់នេះ អាចធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តច្បាប់ បាត់ឱកាសសម្រាប់អ្នកជំនាន់ក្រោយ និងមានទំនាស់ផលប្រយោជន៍ជាដើម។
2023-03-19
ចិនបានបញ្ជូនកងទ័ពជាង២០០នាក់ រួមទាំងសព្វាវុធធុនធ្ងន់ មកចូលរួមធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៣ ជាមួយកងទ័ពកម្ពុជា ដែលនឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយនេះ។ អ្នកវិភាគព្រួយបារម្ភថា កម្ពុជានឹងពិបាករក្សាបានអព្យាក្រឹតភាពរបស់ខ្លួន ប្រសិនធ្វើសមយុទ្ធយោធាតែជាមួយចិន ហើយបដិសេធសមយុទ្ធយោធាជាប្រទេសលោកខាងលិច។
2023-03-18
កម្ពុជារកបានប្រាក់ចំណូលប្រមាណ១ពាន់ ៤រយលានដុល្លារ (១.៤ ពាន់លាន) ពីកំណើនភ្ញៀវទេសចរបរទេសចំនួនជិត ២លាន ៣សែននាក់ (២,២៨ លាន) ក្នុងឆ្នាំ២០២២។ ហើយបើប្រៀបធៀបទៅនឹងឆ្នាំ២០២១ គឺកើនឡើងជាង ៦៦០ភាគរយ (៦៦៧%)។
2023-03-18
ក្រុមគ្រួសារសកម្មជនគណបក្សភ្លើងទៀនរិះគន់អាជ្ញាធរពន្ធនាគារខេត្តពោធិ៍សាត់ថា ប្រព្រឹត្តអំពើពុករលួយដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអ្នកជាប់ឃុំ និងជីវភាពគ្រួសារពួកគេជាខ្លាំង។ មន្ត្រីសិទ្ធិមនុស្សជំរុញអាជ្ញាធរពាក់ព័ន្ធចុះស្រាវជ្រាវដោយតម្លាភាព និងយុត្តិធម៌ ដើម្បីទប់ស្កាត់អំពើពុករលួយ និងការគាបសង្កត់លើសេដ្ឋកិច្ចរបស់គ្រួសារជនជាប់ឃុំដែលមានជីវភាពក្រីក្រស្រាប់នោះ។
2023-03-18
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ពីបទឧក្រិដ្ឋកម្មសង្គ្រាម ដោយសារតែមានការចោទប្រកាន់ថា លោកជាប់ពាក់ព័ន្ធក្នុងការចាប់ពង្រត់កុមារពីអ៊ុយក្រែន។
2023-03-18
សកម្មជនសង្គម កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ដែលកំពុងរស់នៅភៀសខ្លួនក្នុងប្រទេសថៃ ជាមួយប្អូនស្រីពីរនាក់ ដើម្បីគេចពីការតាមធ្វើទុក្ខបុកម្នេញ ពីសំណាកអាជ្ញាធរក្រុងភ្នំពេញនោះ កំពុងប្រឈមនឹងការលំបាកជាច្រើនក្នុងជីវភាពរស់នៅ។ ទោះជាយ៉ាងណា កញ្ញានៅតែចេញមុខតវ៉ាតាមបណ្ដាញសង្គម ដើម្បីប្រឆាំងនឹងទង្វើរបស់រដ្ឋាភិបាលដែលរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។