ប័ណ្ណសារព័ត៌មាន
2025-02-03
តុលាការរាជធានីភ្នំពេញពន្យារពេលសវនាការសំណុំរឿងរបស់កញ្ញា នួន តឿន ទៅពេលក្រោយដោយគ្មានថ្ងៃកំណត់។ មន្រ្តីបក្សប្រឆាំងចាត់ទុកវិធានការរបស់តុលាការនេះថា ជាការធ្វើទុក្ខបុកម្នេញ ដាក់សម្ពាធឱ្យអ្នកជាប់ឃុំធ្វើវីដេអូសារភាព ឬចុះចូលជាមួយបក្សកាន់អំណាច។
2025-02-03
ការជំរុញនេះធ្វើ ឡើងបន្ទាប់ពីលោកប្រុសលោក លិម គិមយ៉ា លើកឡើងថា ការស៊ើបអង្កេតលើឃាតកម្មឪពុករបស់លោកហាក់នៅជាប់គាំង ខណៈរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនព្រមចាប់បញ្ជូនជនសង្ស័យជាជនជាតិខ្មែរពីរនាក់ ទៅឱ្យតុលាការថៃ។
2025-02-03
DeepSeek គឺជាកម្មវិធីបញ្ញាសិប្បនិមិត្តបើកចំហ បង្កើតឡើងដោយសហគ្រិនបច្ចេកវិទ្យាមួយ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាលចិន។
2025-02-02
សកម្មជនបរិស្ថានថា ការបាក់ច្រាំងផ្លូវបេតុង និងផ្ទះសម្បែងរបស់ពលរដ្ឋនៅតាមមាត់ទន្លេមេគង្គជាច្រើនខ្នងចូលក្នុងទឹក ស្ថិតនៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា ដោយសារតែការបូមខ្សាច់នៅតំបន់នោះ។ ចំណែកអាជ្ញាធរក្រុងភ្នំពេញ មិនបានបញ្ជាក់ពីមូលហេតុនោះទេ ដោយគ្រាន់តែឲ្យមន្ត្រីប្រញាប់ទប់ស្កាត់កុំឲ្យបាក់ច្រាំង នាំឲ្យខូចខាតផ្ទះសម្បែងពលរដ្ឋបន្ថែមទៀត។
2025-02-02
កូនស្រីសកម្មជនដីធ្លីនៅតំបន់បឹងកក់លោកស្រី ង៉ែត ឃុន គឺលោកស្រី អេង សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ«បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ» និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស។ សាច់ញាតិ និងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកចាត់ការចាប់ខ្លួនលោកស្រី អេង សុខា នេះគឺជារឿងអយុត្តិធម៌ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
2025-02-02
សកម្មជនការពារព្រៃឈើដែលតែងតែចុះស៊ើបអង្កេតបទល្មើសព្រៃឈើនៅខេត្តស្ទឹងត្រែង បន្តចោទមន្ត្រីបរិស្ថាននៅតំបន់នោះថា ប្រព្រឹត្តអំពើពុករលួយ បើកដៃឲ្យក្រុមជនល្មើសចូលកាប់ឈើធ្វើអាជីវកម្មក្នុងតំបន់ព្រៃឡង់ដោយសេរី។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង ចុះទៅរកឃើញបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅក្នុងដែនជម្រកសត្វព្រៃឡង់ ដែលសកម្មជនតែងតែផ្តល់ព័ត៌មានពីបទល្មើសព្រៃឈើ។
2025-02-02
មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)ឱ្យដឹងថា ការសម្រេចផ្អាកជំនួយភ្លាមៗរបស់សហរដ្ឋអាមេរិកធ្វើឱ្យប៉ះពាល់ទៅដល់ដំណើរការស្រាវជ្រាវ និងបោសសំអាតគ្រាប់បែកដែលទម្លាក់ពីលើយន្តហោះ ដែលកំពុងប្រតិបត្តិការក្នុងខេត្តចំនួន៨ នាភាគឦសាននិងភាគខាងកើតរបស់កម្ពុជា។
2025-02-02
មន្ត្រីប្រចាំការនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អះអាងថា នៅរយៈកាលចុងក្រោយនេះ មានករណីជនបរទេស ដែលមកធ្វើការ និងស្នាក់នៅក្នុងអាគារកាស៊ីណូ បានស្លាប់ជាបន្តបន្ទាប់ គួរឱ្យកត់សម្គាល់។
2025-02-01
ព្រះសង្ឃ សកម្មជនខ្មែរក្រោម និងតំណាងអង្គការសិទ្ធិមនុស្សអន្តរជាតិ បាននាំគ្នាដាក់ញាតិនៅកុងស៊ុលវៀតណាមនៅរដ្ឋ (California) ដើម្បីទាមទាររដ្ឋាភិបាលវៀតណាម ឱ្យដោះលែងព្រះសង្ឃនិងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ដែលត្រូវវៀតណាមចាប់ដាក់ពន្ធនាគារ ដោយសារតែពួកគាត់ទាមទារសិទ្ធិជនជាតិដើម។
2025-02-01
មន្ត្រីបក្សប្រឆាំងរិះគន់ លោក ហ៊ុន សែន រឿងបញ្ចេញសារសំឡេងឆ្លើយឆ្លងនៅលើបណ្ដាញសង្គម បដិសេធយុវជនម្នាក់នៅជប៉ុនស្នើសុំធ្វើជាទីប្រឹក្សាថា ជារឿងឥតប្រយោជន៍ និងជានយោបាយឆ្ពិនភ្នែកពលរដ្ឋ។ ការលើកឡើងនេះ គឺក្រោយពេលប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បដិសេធមិនតែងតាំងយុវជនម្នាក់ឈ្មោះ សិទ្ធិ (Mr. Seth) ជាទីប្រឹក្សា ដោយសំអាងថា យុវជនរូបនោះគ្មានសមត្ថភាព និងចំណេះជំនាញ។ ប៉ុន្តែកន្លងមក គេដឹងថា លោក ហ៊ុន សែន ធ្លាប់បានតែងតាំងមនុស្សជាច្រើន ដែលបម្រើនយោបាយលោកឱ្យធ្វើជាទីប្រឹក្សា បើទោះជាអ្នកខ្លះគ្មានសមត្ថភាពក៏ដោយ។
2025-02-01
សកម្មជនដីធ្លីតំបន់បឹងកក់លោកស្រី ង៉ែត ឃុន ហៅយាយម៉ាំម៉ី ដែលមានវ័យ ៨៤ឆ្នាំ ប្ដេជ្ញាចេញតវ៉ា រហូតដល់អាជ្ញាធរដោះលែងកូនស្រីរបស់គាត់ ដោយចាត់ទុកការចាប់ខ្លួនកូនស្រី ថាជារឿងអយុត្តិធម៌។ ការប្ដេជ្ញានេះ ធ្វើឡើងក្នុងពេល អាជ្ញាធរក្រុងភ្នំពេញ បានបញ្ជូនកូនរបស់លោកស្រី គឺលោកស្រី អេង សុខា ទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី០១ ខែកុម្ភៈនេះ។
2025-01-31
ជនរងគ្រោះពីការធ្វើទុក្ខបុកម្នេញពីរបបលោក ហ៊ុន ម៉ាណែត កំពុងបំពេញសកម្ម ការបរទេស ដើម្បីស្វែងរកកិច្ចការអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ដើម្បីគាបសង្កត់របបរដ្ឋាភិបាលត្រកូល ហ៊ុន កុំឲ្យធ្វើការគំរាមកំហែងអ្នកប្រជាធិបតេយ្យនៅក្រៅប្រទេស និងកំពុងតែការចាប់បងប្អូនសាច់ញាតិអ្នករិះគន់ នៅក្រៅប្រទេសដាក់ពន្ធនាគារធ្វើជាចំណាប់ខ្មាំងនយោបាយ និងអំពើឃាតកម្មលើលោក លិម គិមយ៉ា។
2025-01-31
អាជ្ញាធរក្រុងភ្នំពេញ ឃាត់ខ្លួនកូនស្រីសកម្មជនបឹងកក់ លោកស្រី ង៉ែត ឃុន ហៅយាយម៉ាំមី សកម្មជនដីធ្លីនៅតំបន់បឹងកក់ គឺលោកស្រី អេង សុខា ដោយពុំមានដីកា កាលពីថ្ងៃទី៣១ មករា។ សមត្ថកិច្ចមិនប្រាប់ពីមូលហេតុ នៃការចាប់ខ្លួននោះឡើយ ព្រមទាំងមិនឲ្យសមាជិកគ្រួសារចូលជួបពេលឃុំខ្លួនបណ្ដោះអាសន្ននោះទេ។
2025-01-31
ឪពុកអ្នកអត្ថាធិប្បាយនយោបាយ លោក ស៊ន តារា គឺលោក សុខ ស៊ុនណារ៉េត បានប្ដឹងសាទុក្ខទៅតុលាការកំពូលទាមទារឱ្យដោះលែងរូបលោក។ មន្រ្តីសង្គមស៊ីវិលនៅតែចាត់ទុកក្ដីក្ដាំនេះជាប់ពាក់ព័ន្ធការធ្វើទុក្ខបុកម្នេញខាងនយោបាយ ហើយអំពាវនាវដល់រដ្ឋាភិបាលដោះលែងលោក សុខ ស៊ុនណារ៉េត ដែលជាប់ឃុំក្រោមហេតុផលនយោបាយឱ្យមានសេរីភាពវិញ។
2025-01-31
សកម្មជនដីធ្លីនៅតំបន់បឹងកក់ លោកស្រី អេង សុខា ដែលជាកូនស្រីរបស់លោកស្រី ង៉ែត ឃុន ហៅយាយម៉ាំមី ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញបានឃាត់ខ្លួននៅថ្ងៃទី៣១ ខែមករា ក្រោយលោកស្រីផ្សាយផ្ទាល់ ឬ Live តាមបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនរិះគន់តុលាការ ដែលកាត់ក្ដីដោយអយុត្តិធម៌លើសំណុំរឿងម្ដាយរបស់លោកស្រី គឺលោកស្រី ង៉ែត ឃុន។