ប័ណ្ណសារព័ត៌មាន
2024-09-24
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋស្នើឱ្យរដ្ឋាភិបាលដោះលែងយុវជនសង្គម និងយុវជនស្រឡាញ់បរិស្ថានដើម្បីឱ្យពួកគាត់មានសេរីភាព បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅស្រុកកំណើត និងមានឱកាសចូលរួមពិធីបុណ្យកាន់បិណ្ឌឆ្នាំនេះ។
2024-09-24
ក្រុមបណ្ដាប្រទេសប្រជាធិបតេយ្យដូចជាសហរដ្ឋអាមេរិក (US) និងចក្រភពអង់គ្លេស (UK) បញ្ជូនក្រុមដឹកនាំកងទ័ពមកបំពេញទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់ ស្របពេលដែលប្រទេសចិនកុម្មុយនិស្ត (China) សម្ញែងឥទ្ធិពលយោធារបស់ខ្លួននៅកម្ពុជា និងក្នុងតំបន់។ ក្រុមអ្នកជំនាញថា យុទ្ធសាស្ត្ររបស់ក្រុមបណ្ដាប្រទេសបស្ចិមលោកនាពេលនេះ អាចមានឥទ្ធិពលមួយផ្នែកដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាកុំឱ្យលម្អៀងទៅរកចិនខ្លាំងពេក។
2024-09-24
អ្នកវិភាគលើកឡើងថា មូលហេតុដែលលោក ហ៊ុន ម៉ាណែត មិនទៅចូលរួមក្នុងកិច្ចប្រជុំនៅមហាសន្និបាតអង្គការសហប្រជាជាតិដោយផ្ទាល់ និងឱ្យរដ្ឋមន្ត្រីក្រសួងការបរទេស លោក សុខ ចិន្តាសោភា ទៅជំនួសលោកគឺដោយសារតែលោក ហ៊ុន ម៉ាណែត បារម្ភពីការធ្វើបាតុកម្មប្រឆាំង និងការចោទសួរលោកជុំវិញការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
2024-09-24
អ្នកឃ្លាំមើលសង្គម និងមន្ត្រីគណបក្សប្រឆាំងគ្មានជំនឿថា ការរៃអង្គាសប្រាក់ពីពលរដ្ឋដើម្បីយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនរបស់លោក ហ៊ុន ម៉ាណែត មិនមានតម្លាភាពក្នុងចាយវាយថវិកាឡើយ ស្របពេលដែលមន្ត្រីក្នុងស្ថាប័នរដ្ឋមួយចំនួនគឺសុទ្ធសឹងតែជាបក្ខពួកក្រុមគ្រួសារត្រកូលហ៊ុន។
2024-09-23
នៅឯវេទិកាកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកកាលពីពេលថ្មីៗនេះ ដែលជាកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់មេដឹកនាំអាហ្វ្រិក ប្រព្រឹត្តទៅនៅក្រុងប៉េកាំង ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានប្រកាសផ្ដល់ហិរញ្ញប្បទានជាង ៥០ពាន់លានដុល្លារ សម្រាប់ទ្វីបមួយនេះ ក្នុងរយៈពេល៣ឆ្នាំខាងមុខ។
2024-09-23
រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អបអរសាទរ និងតែងនិពន្ធបទចម្រៀងពីការដំឡើងប្រាក់ខែគោលឱ្យកម្មករចំនួន ២០៨ដុល្លារ សម្រាប់២០២៥ ខណៈកម្មករមួយចំនួនកំពុងជួបជីវភាពខ្វះខាត និងប្រឈមការកេងប្រវ័ញ្ចកម្លាំងពលកម្មពីសំណាក់ថៅកែរោងចក្រ។
2024-09-23
ការដាក់ញត្តិនេះដើម្បីចូលរួមវេទិកាប្រជាពលរដ្ឋ និងសន្និសីទសង្គមស៊ីវិលអាស៊ាន ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ១៩ ដល់ ២១ ខែកញ្ញា ២០២៤ នៅប្រទេសទីម័រ (Timor-Leste) ក្រោមប្រធានបទ «ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ និងអធិបតេយ្យភាព ដែលដឹកនាំដោយប្រជាជននៅអាស៊ីអាគ្នេយ៍» ។
2024-09-23
អ្នកតាមដានកិច្ចការអន្តរជាតិលើកឡើងថា ការស្វែងរកឱកាសដើម្បីស្ដារទំនាក់ទំនងរវាងកម្ពុជាជាមួយសហរដ្ឋអាមេរិក (US) ជាពិសេសទៅលើវិស័យការពារជាតិឱ្យស្រុះស្រួលឡើងវិញនៅតែមានបញ្ហារាំងស្ទះជាច្រើន។ រដ្ឋាភិបាលកម្ពុជាថ្មីៗនេះក៏បានស្នើដល់សហរដ្ឋអាមេរិកឱ្យធ្វើលំហាត់ហ្វឹកហ្វឺនកងទ័ពរួមគ្នា ក្នុងគ្រាមេបញ្ជាការនៃកងកម្លាំងឆ្មាំការពារជាតិនៃរដ្ឋអាយដាហូ (Idaho) មកបំពេញទស្សនកិច្ចនៅកម្ពុជា។
2024-09-23
ពលករ និងជនភៀសខ្លួនខ្មែរនៅប្រទេសថៃ នៅថ្ងៃកាន់បិណ្ឌទី៥នេះ ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌដើម្បីឧទ្ទិសកុសលដល់បុព្វការីជន និងបង្ហាញសាមគ្គីភាព។
2024-09-23
អាជ្ញាធរខេត្តក្រចេះប្រកាសមិនទទួលស្គាល់ដីពលរដ្ឋរស់នៅជាង ៣០គ្រួសារដែលអាជ្ញាធរគ្រោងបណ្ដេញនៅស្រុកស្នួល ខេត្តក្រចេះ ថា ពលរដ្ឋទាំងនោះ គឺជាប្រជាពលរដ្ឋចំណាកស្រុកទើបមករស់នៅក្នុងអំឡុងឆ្នាំ២០១២។ ប៉ុន្តែពលរដ្ឋរស់នៅតំបន់នោះ អះអាងថា ពួកគាត់មានឯកសារគ្រប់គ្រាន់ដែលទទួលស្គាល់ដោយអាជ្ញាធរភូមិឃុំ និងបានយកឯកសារទាំងនោះទៅខ្ចីលុយពីធនាគារបានថែមទៀត។
2024-09-23
រដ្ឋាភិបាលកម្ពុជា កំពុងបង្ហាញការយកចិត្តទុកដាក់ទៅលើក្រុមអ្នកវិនិយោគរបស់សហរដ្ឋអាមេរិក ដែលកំពុងតែរកស៊ីនៅកម្ពុជា តាមយន្តការជួយរកដំណោះស្រាយបញ្ហាប្រឈមនានា ឱ្យប្រសើរឡើងទៅតាមអ្វីដែលក្រុមអ្នកវិនិយោគទាំងនោះចង់បាន។ ការប្រឹងប្រែងផ្ដល់ជំនឿចិត្ត ឱ្យអ្នកវិនិយោគអាមេរិកនេះ ធ្វើឡើងនៅមុនពេលដែលគណៈប្រតិភូកម្ពុជាមួយក្រុម គ្រោងនឹងធ្វើបេសកកម្ម គោះទ្វាររកអ្នកវិនិយោគទុននៅអាមេរិក ដើម្បីទាក់ទាញអ្នកវិនិយោគអាមេរិកថ្មីៗថែមទៀត។
2024-09-22
កសិកររស់នៅតាមបណ្តាខេត្តមួយចំនួនកំពុងពិភាក្សាគ្នា បង្កើតយុទ្ធនាការទាមទារឱ្យរដ្ឋាភិបាល ស្តារព្រែក ស្ទឹង និងប្រឡាយទឹកនៅទូទាំងប្រទេស ដើម្បីជួយឱ្យកសិករមានទឹកគ្រប់គ្រាន់ធ្វើស្រែគ្រប់រដូវ។ ពួកគាត់ត្អូញថា អាជ្ញាធរមូលដ្ឋានព្រងើយកន្តើយមិនដោះស្រាយបញ្ហានេះជាច្រើនឆ្នាំមកហើយ ធ្វើឱ្យពួកគាត់ ជួបការលំបាកក្នុងការធ្វើកសិកម្ម ខូចខាតស្រូវ និងជំពាក់បំណុលធនាគារជាដើម។
2024-09-22
ប្រជាពលរដ្ឋមួយចំនួនត្អូញត្អែរពីបញ្ហាជីវភាព និងជំពាក់បំណុលធនាគារវ័ណ្ឌកដោយសារបញ្ហាសេដ្ឋកិច្ចធ្លាក់។ ពួកគាត់អះអាងថា បញ្ហានេះធ្វើឱ្យពួកគាត់គ្មានប្រាក់គ្រប់គ្រាន់សម្រាប់ធ្វើបុណ្យក្នុងថ្ងៃកាន់បិណ្ឌ និងទៅលេងក្រុមគ្រួសារនៅស្រុកកំណើតឡើយ។
2024-09-22
អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ រិះគន់ថា បើទោះបីជារដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ខំប្រឹងផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងទេសចរណ៍យ៉ាងណាក្តី ក៏មិនអាចជួយស្ដារវិស័យទេសចរណ៍នៅកម្ពុជាដែលធ្លាក់ចុះ ឱ្យប្រសើរឡើងវិញបានឡើយ។
2024-09-22
ពលរដ្ឋនៅខេត្តស្ទឹងត្រែង អះអាងថា អាជ្ញាធរមិនទាន់ស្វែងរកដំណោះស្រាយឲ្យពលរដ្ឋរងគ្រោះពីធ្វើការអាជីវកម្មរ៉ែធ្យូង របស់ក្រុមហ៊ុន ហ្គ្រីន វូត ឌីវេឡុបមេន ខមភេនី (Green Wood Development Company LTD) ដែលបានរំលោភយកដីស្រែចម្ការ និងផលដំណាំរបស់ពលរដ្ឋនោះទេ ក្រៅពីពាក្យសន្យារកដំណោះស្រាយ និងហាមពលរដ្ឋមិនឲ្យចេញតវ៉ា។ ប៉ុន្តែអាជ្ញាធរខេត្តស្ទឹងត្រែងបានចោទពលរដ្ឋទាំងនោះថា ជាអ្នករំលោភយកដីរបស់ក្រុមហ៊ុន។