រំលងទៅមាតិកាចម្បងលោក ហ៊ុន ម៉ាណែត បដិសេធការពាក់ព័ន្ធ ខណៈលោក សម រង្ស៊ី រិះគន់រឿងមិនថ្កោលទោសឃាតកម្មលើលោក លិម គិមយ៉ា
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែមករា បានចេញប្រតិកម្ម ទាំងកំហឹងដោយច្រានចោលការពាក់ព័ន្ធរបស់ឪពុកលោក គឺលោក ហ៊ុន សែន និងរដ្ឋាភិបាល ក្នុងអំពើឃាតកម្មសម្លាប់លោក លិម គិមយ៉ា នៅទីក្រុងបាងកកកាលពីថ្ងៃទី០៧ ខែមករា។ ប្រតិកម្មបដិសេធដោយកំហឹងរបស់លោក ហ៊ុន ម៉ាណែត នេះ ធ្វើឡើងបន្ទាប់ពីប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានលើក ឡើងជាច្រើនដងថា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន មិនស្គាល់ សុជីវធម៌ ដែលត្រូវឆ្លើយតបចំពោះគ្រួសារជនរងគ្រោះ និងសង្ស័យថា លោក ហ៊ុន សែន នៅពីក្រោយការធ្វើឃាតលោក លិម គិមយ៉ា៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/hun-manet-denies-involvement-in-the-assassination-of-lim-kimya-after-sam-rainsy-expressed-suspicion-on-hun-sen-01202025114711.html