រំលងទៅមាតិកាចម្បងអ្នកខេត្តកំពត បន្តប្រកបរបរត្បាញឫស្សីធ្វើកញ្ច្រែងចំហុយត្រី
ប្រជាពលរដ្ឋរស់នៅលើចង្កេះភ្នំក្នុងស្រុកទឹកឈូ ខេត្តកំពត បន្តនាំគ្នាចូលព្រៃកាប់ឫស្សីមកត្បាញធ្វើជាកញ្ច្រែងតូចៗលក់ឱ្យអ្នកចំហុយត្រីសមុទ្រ ដើម្បីបានកម្រៃផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ក្រៅពីការធ្វើស្រែចម្ការ។ ការងារហត្ថកម្មមួយនេះ ក៏ចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងសិប្បកម្មត្រីចំហុយ ដែលជាផ្នែកមួយនៃការជួយដល់បរិស្ថាន៕