ខ្មាន់កាំភ្លើងបង្ហាញអារម្មណ៍«តប់ប្រមល់» នៅពេលប៉ូលិសសួររកអ្នកបញ្ជាឱ្យបាញ់សម្លាប់លោក លិម គិមយ៉ា

ខ្មាន់កាំភ្លើងជនជាតិថៃ ឈ្មោះ អេកាឡាក់ ផែណយ(Ekkalak Phaenoi) ដែលបានបាញ់សម្លាប់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា នៅទីក្រុងបាងកក មិនទាន់សារភាពបង្ហាញអត្តសញ្ញាណអ្នកបញ្ជាឱ្យធ្វើឃាត និងអ្នកពាក់ព័ន្ធផ្សេងទៀតនៅឡើយទេ។ នគរបាលថៃប្រាប់ថា តាមការសួរចម្លើយអស់រយៈពេលជាច្រើនម៉ោង ជនជាប់ចោទបានផ្ដល់ចម្លើយបន្តិចបន្តួច និងស្នើសុំអូសបន្លាយពេលជាច្រើនដង។