ក្រុមហ៊ុន ៨០០ ស៊ូភើ ហ្គា ​យល់​ព្រម​ទទួល​យក​តំណាង​សហជីព​ចូល​ធ្វើការ​វិញ ក្រោយ​កម្មករ​ប្រមាណ​៣រយ​នាក់​ផ្ទុះ​កូដកម្ម

ក្រុម​ហ៊ុន​ប្រមូល​សំរាម​ឈ្មោះ ៨០០ ស៊ូភើ ហ្គា (800Super-GAEA Cambodia) យល់​ព្រម​ទទួល​យក​តំណាង​សហជីព​ចំនួន៤នាក់ ឲ្យចូលធ្វើការវិញ និង​សន្យា​ទូទាត់​ប្រាក់​អតីតភាព​ការងារ​ក្រោយ​កម្មករ​ប្រមាណ​៣រយនាក់​បាន​ផ្ទុះ​កូដកម្ម​២ថ្ងៃ​ជាប់​គ្នា​នៅ​មុខ​ក្រុមហ៊ុន នៅ​ថ្ងៃទី១៩ និង​២០​ខែមករា។ ការ​ធ្វើ​កូដកម្ម​នេះ គឺ​បន្ទាប់​ពី​ក្រុម​ហ៊ុន​ប្រមូល​សំរាម​នេះ កាល​ពី​សប្ដាហ៍​មុន បាន​បញ្ឈប់​ថ្នាក់​ដឹក​នាំ​សហជីព​ចំនួន​៤នាក់ ពី​កន្លែង​ការងារ​ក្រោយ​ពី​ពួកគាត់​ចូលរួម​បង្កើត​សហជីព៕