អាជ្ញាធរ​កម្ពុជា​នឹង​បញ្ជូន​ខ្លួន​ខ្មាន់​កាំភ្លើង ដែល​បាញ់​សម្លាប់ លោក លិម គិមយ៉ា ទៅ​ឱ្យ​អាជ្ញាធរ​ថៃ

នគរបាល​កម្ពុជា​ក្នុង​ខេត្តបាត់ដំបង​បាន​ចាប់ខ្លួន​ជនសង្ស័យ​ជាជនជាតិថៃ ឈ្មោះ ឯកាឡាក់ ផែណយ (Ekkalak Pheanoi) និង​ត្រៀម​បញ្ជូន​ទៅ​ឱ្យ​អាជ្ញាធរ​ថៃ​វិញ។ ជន​សង្ស័យ​រូប​នេះ​ជា​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​អតីត​តំណាងរាស្ត្រ​គណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា។