កូដករណាហ្គាវើលដ៍បន្តចេញតវ៉ាសុំដំណោះស្រាយក្នុងឱកាសបុណ្យចូលឆ្នាំចិន

នៅថ្ងៃទី២៦ ខែមករា ក្រុមកូដករណាហ្គាវើលដ៍បន្តចេញធ្វើកូដកម្មជាថ្មី ដោយស្នើឱ្យថៅកែក្រុមហ៊ុន និងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឈប់សហការគ្នាអូសបន្លាយពេលទុកឱ្យកូដករតវ៉ារហូតដាច់ស្បៀងតទៅទៀត និងងាកមកផ្ដល់ជាអំណោយសម្រាប់ពិធីបុណ្យចូលឆ្នាំចិន គឺការដោះស្រាយវិវាទការងារជូនពួកគាត់ ស្របតាមច្បាប់ស្ដីពីការងារ។