រំលងទៅមាតិកាចម្បងសាសនិកឥស្លាមដែលផ្ទុកមេរោគកូរ៉ូណាថ្មី និងក្រុមគ្រួសារអំពាវនាវឱ្យបញ្ឈប់ការរើសអើង
ខណៈវីរុសកូរ៉ូណាថ្មីកំពុងរាតត្បាតនៅលើពិភពលោក បញ្ហារើសអើងជាតិសាសន៍ដោយសារមេរោគនេះក៏កំពុងកើនឡើងដែរ។
នៅកម្ពុជា ការរាតត្បាតនៃវីរុសថ្មីនេះ កំពុងធ្វើឱ្យសហគមន៍អ្នកកាន់សាសនាអ៊ីស្លាម ដែលមានប្រមាណជិត២ភាគរយនៃចំនួនប្រជាជនសរុប រងការរើសអើង។ កត្តានេះជម្រុញឱ្យអ្នកជំងឺទទូចកុំឱ្យមានការប្រកាន់រើសអើងពួកគេ និងក្រុមគ្រួសារ។