រំលងទៅមាតិកាចម្បងអ្នកផ្ទេរលុយឱ្យឃាតកបាញ់សម្លាប់លោក លិម គិមយ៉ា «ជាមន្ត្រីបក្សកាន់អំណាច និងជាទីប្រឹក្សាលោក ហ៊ុន សែន»
ប្រភពមួយចំនួនទម្លាយថា ឈ្មោះ ស៊ុមវ៉ាំង បាមរុងគីត គឺជាឈ្មោះភាសាថៃរបស់អតីតមន្ត្រីគណបក្សប្រឆាំងមួយរូបដែលបច្ចុប្បន្នបានក្លាយជាមនុស្សជំនិតរបស់លោក ហ៊ុន សែន។ ឈ្មោះ ស៊ុមវ៉ាំង បាមរុងគីត ស្ថិតក្នុងបញ្ជីនៃក្រុមមនុស្សដែលមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មលើលោក លិម គិមយ៉ា នៅឯទីក្រុងបាងកក ប្រទេសថៃ។