រំលងទៅមាតិកាចម្បងកសិករដាំទុរេននៅខេត្តបាត់ដំបងថាតម្លៃទុរេនឆ្នាំនេះចុះថោកដោយសារ ការនាំចូលពីប្រទេសជិតខាងច្រើនពេក
អ្នកដាំទុរេននៅស្រុកសំឡូតខេត្តបាត់ដំបងថា តម្លៃទុរេនមានការធ្លាក់ចុះជិតពាក់កណ្ដាល បើប្រៀបធៀបកាលពីឆ្នាំ២០២១ បើទោះពេលនោះកម្ពុជាជួបវិបត្តិកូដ-១៩ក៏ដោយ ប៉ុន្តែទុរេននៅបានថ្លៃជាងឆ្នាំនេះ។ ពលរដ្ឋបន្តថា បញ្ហាចុះថោក ដោយសារតែការនាំចូលពីប្រទេសជិតខាងច្រើនពេកដែលធ្វើឲ្យទុរេនមានច្រើនលើសលប់ តែយ៉ាងណាទុរេនសំឡូតនៅតែមានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋ។